គួយ ប៊ុនរឿន៖ ប្រព័ន្ធ​បោះ​ឆ្នោត​ជប៉ុន ច្បាស់និង​«ល្អ» (vdo)

«ត្រូវរៀបចំបញ្ជីថ្មី យន្តការថ្មី នីតិវិធីថ្មី និងក៏ត្រូវរៀបចំប្រព័ន្ធ នៃការចុះឈ្មោះថ្មី» នេះជាការបញ្ជាក់របស់លោក គួយ ប៊ុនរឿន ប្រធានក្រុមការងារចរចាកែទម្រង់ គ.ជ.ប មកពីគណបក្សសង្គ្រោះជាតិ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី១៨ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 18, 2014
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក គួយ ប៊ុនរឿន ប្រធាន​ក្រុម​ការងារ​ចរចា​កែ​ទម្រង់ គ.ជ.ប របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា លោក​គាំទ្រ ទម្រង់​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដែល​រៀប​ចំ​ដោយ​ប្រទេស​ជប៉ុន ពិសេស​ការ​ចុះ​ឈ្មោះ​​តាម​ប្រព័ន្ធ​អេឡិចត្រូនិច និង​បាន​បង្ហាញ​នូវ​ការ​ព្រួយ​បារម្មណ៍ ចំពោះ​ការ​រៀប​ចំ និង​គ្រប់​គ្រង​លើ​ស្ថិតិ ប្រជា​ពលរដ្ឋ ដោយ​ក្រសួង​មហាផ្ទៃ​របស់​កម្ពុជា។

ថ្លែងជាកាន់​អ្នក​សារព័ត៌មាន នា​ស្នាក់ការ​អង្គការ​ខុមហ្រ្វែល ថ្ងៃ​ទី១៨ ខែ​ធ្នូ​នេះ លោក គួយ ប៊ុនរឿន បាន​ពន្យល់​ថា នៅ​ប្រទេស​ជប៉ុន ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​នេះ ជា​អ្នក​គ្រប់​គ្រង​លើ​អាត្រា​នុកូលដ្ឋាន ហើយ​បាន​ផ្ទេរ បញ្ជី​អត្រា​នុកូលដ្ឋាន​នោះ ទៅ​ជា​បញ្ជី​បោះ​ឆ្នោត​តែ​មួយ​គត់។ លោក​បន្ត​ថា នេះ​ជា​មូលហេតុ​មួយ ដែល​សម្រួល​ឬ​មិន​បង្ក​ការ​លំបាក ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ទៅ​ចុះ​ឈ្មោះបោះ​ឆ្នោត​នោះទេ។ ឲ្យ​តែ​ប្រជា​ពលរដ្ឋ​គ្រប់​អាយុ ទទួល​បាន​អត្ត​សញ្ញាណ​ប័ណ្ណ និង​គ្រប់​អាយុ​ទៅ​បោះឆ្នោត អាជ្ញាធរ​ឯករាជ្យ​របស់គេ គឺ​ក្រសួង​មហាផ្ទៃ​នេះ នឹង​ជូន​ដំណឹង​ទៅ​ប្រជា​ពលរដ្ឋ​ថា អ្នក​មាន​ឈ្មោះ មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត និង​ត្រូវបោះ​ឆ្នោត នៅ​ការិយាល័យ​ណា​មួយ​ជាក់លាក់។ លោក​បាន​ចាត់​ទុក​ថា ប្រព័ន្ធ​គ្រប់គ្រង និង​ការ​ចុះ​ឈ្មោះ​របស់​ប្រទេស​ជប៉ុន​ជា​ប្រព័ន្ធ មួយ​«ល្អ»។

ដោយឡែក សម្រាប់ក្រសួងមហាផ្ទៃរបស់កម្ពុជាវិញ ពោរពេញទៅដោយចំណុចខ្វះខាត។ លោក ប៊ុនរឿន បានលើកឡើងពីភាពខ្វះចន្លោះ របស់អាជ្ញាធររដ្ឋកម្ពុជា ទៅលើការគ្រប់គ្រងពីអត្រានុកូលដ្ឋាន ពិសេស​អត្តសញ្ញាណប័ណ្ណនេះ។ ភាពខ្វះខាតទាំងនេះ ដែលជាជំហានមួយ នាំឲ្យកម្ពុជាត្រូវផ្តល់​ការចុះឈ្មោះ​បោះ​ឆ្នោត ទៅឲ្យ គ.ជ.ប ។ តែសម្រាប់ពេលអនាគត បើក្រសួងមហាផ្ទៃគ្រប់គ្រងបានល្អនោះ មិនចាំបាច់ឲ្យ គ.ជ.ប ខ្វាយខ្វល់ រួមនឹងការចំណាយលុយមកធ្វើបញ្ជីបោះឆ្នោត ដ៏សន្ធឹកសន្ធាប់ដូចកន្លងមកដូច្នេះទេ។ លោក​និយាយទៀតថា៖ «យើងអាចផ្ទេរបញ្ជីពីក្រសួងមហាផ្ទៃ មកជាបញ្ជីបោះឆ្នោត ដែលជាការល្អបំផុត»។

យ៉ាងណា មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងរូបនេះ បានទទួលយកចំណែកមួយ នៃរបៀបចុះឈ្មោះ​ដែល​ផ្ដល់ដោយ អង្គការខុមហ្រ្វែល ដែល ដែលមានលក្ខណៈជា«កាត» ចុះឈ្មោះដោយប្រព័ន្ធកុំព្យូទ័រ និងមាន​បិទ​ទាំងរូបថតផងនោះ។ លោកបន្ថែមថា ករណីនេះមានភាពងាយស្រួល និងជួយសម្រួលដល់អ្នកមិនចេះអក្សរ និងត្រូវចំណាយពេលតិច ហើយអាចផ្ទៀងផ្ទាត់រូបទាំងក្នុងកាត ទាំងក្នុងបញ្ជី ជាមួយនឹងអ្នកទៅ​បោះឆ្នោត​ផ្ទាល់ផង (មិនអាចបន្លំ ឬបោះជំនួសបាន)។ លោក និយាយបញ្ជាក់ទៀតថា៖ «ឃើញរូបពិត នៃអ្នកដែលមាន​ឈ្មោះ ក្នុងបញ្ជីបោះឆ្នោត អ្នកមានសិទ្ធិ ជាមួយនិងទិដ្ឋភាពជាក់ស្តែង ដែលថាគាត់មានសិទ្ធិ ក្នុងការបោះ​ឆ្នោត​ពិតប្រាដកមែន។»

សូមទស្សនាកិច្ចសម្ភាសលោក គួយ ប៊ុនរឿន ជាមួយអ្នកសារព័ត៌មានដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...