នីតិវិធី​បោះ​ឆ្នោត​បែប​ទំនើប នឹង​ត្រូវ​ដាក់​​សាកល្បង​នៅ​ខេត្ត​ចំនួន​ពីរ

នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត បែបទំនើប នឹងត្រូវយកទៅដាក់អនុវត្ត សាកល្បង នៅខេត្តរតនៈគិរី នឹងខេត្តកំពង់ចាម ដោយសម្ព័នន្ធកំណែទម្រង់បោះឆ្នោត ហៅកាត់ជាភាសាអង់គ្លេសថា ERA។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ១៨ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 18, 2014
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល បាន​ថ្លែង​ថា ចំណុច​សំខាន់ៗ ដែល​មាន​ការ​ផ្លាស់​ប្តូរ​ខុស​គ្នា​ពី​ប្រព័ន្ធ និង​នីតិវិធី​បច្ចប្បន្ន ជា​មួយ​នឹង​នីតិវិធី នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បែប​ទំនើប នឹង​ត្រូវ​យក​ទៅ​អនុវត្ត​សាក​ល្បង​នៅ​ក្នុង​ខេត្ត រតនៈគីរី និង​ខេត្ត កំពង់ចាម ដើម្បី​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ថ្មី​នេះ នឹង​ធានា​ថា​​គ្មាន​ឈ្មោះ​ស្ទួន និង​ការ​បញ្ចូល​ទិន្នន័យ មិន​ឲ្យ​មាន​កំហុស​ឆ្គង។ ការ​លើក​ឡើង​របស់​លោក គល់ បញ្ញា បាន​ធ្វើ​ឡើង​​នៅ​​ក្នុង​សន្និសីទ​មួយ ស្តី​ពី​ការ​ផ្លាស់ប្តូរ​ចំណុច​សំខាន់ៗ ពី​ប្រព័ន្ធ​​បោះ​ឆ្នោត​បច្ចុប្បន្ន ជា​មួយ​នឹង​ប្រព័ន្ធ​បោះ​ឆ្នោត​ថ្មី បែប​ទំនើប នា​ព្រឹក​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ។

បើសិនជាការសាក​ល្បង​នេះ ទទួល​បាន​ជោគ​ជ័យ​តាម​គម្រោង​នោះ ប្រព័ន្ធ​នេះ អាច​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​បង្កើត​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ក្នុង​រយៈ​ពេល​ប្រហែល ៨០​ថ្ងៃ ទៅ​៩០​ថ្ងៃ បំពេញ​ការងារ​សម្រាប់​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត ១០លាននាក់ ហើយ​ចំណាយ​ថវិការ​ប្រមាណ​ជា ១៧​លាន​ដុល្លារ​អាមេរិក។

គួបញ្ជាក់ថា ប្រព័ន្ធបោះឆ្នោតនេះ ត្រូវបានបង្កើតឡើងសម្រាប់បម្រើឲ្យការចុះឈ្មោះ និងការធ្វើបច្ចុប្បន្នភាព​បញ្ជីឈ្មោះបោះឆ្នោត ដែលវាប្រើប្រាស់ឧបករណ៍បច្ចេកវិជ្ជាទីនើប ហើយសម្របទៅតាមលទ្ធភាព និង​សមត្ថភាពនៅមូលដ្ឋាន និងអាចជឿទុកចិត្តបានក្នុងកំរិតខ្ពស់។ ទិន្នន័យ ដែលមាននៅក្នុងបញ្ជីឈ្មោះ​បច្ចុប្បន្ន ត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់ប្រព័ន្ធ និងបញ្ជីថ្មី។

ប្រព័ន្ធបែបទំនើបនេះ នឹងពង្រឹងស្ថាប័នទទួលខុសត្រូវឲ្យច្បាស់លាស់ គ្មានឈ្មោះស្ទួន បង្កើនភាពត្រឹមត្រូវ នៃទិន្នន័យអ្នកបោះឆ្នោត ដែលមិនអាចបំបាត់បាន។ ម្យ៉ាងវិញទៀត វានឹងជួយបន្ថយបន្ទុករបស់​អ្នកចុះ​ឈ្មោះ​បោះឆ្នោត ក្នុងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងបង្កើនតម្លាភា ពក្នុងការធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោត​ថែមទៀតផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...