នាំទៅសម្លាប់ក្នុងវាលកប់ខ្មោច រួចយកមកកាប់សាច់ជាដុំៗទុកចំអិន
ហេតុការណ៍បានកើតឡើងយ៉ាងរំជួលក្រុង ដែលតូណា (Deltona) ក្នុងរដ្ឋផ្លរីដា (Floride) សហរដ្ឋអាមេរិក។ រឿងរ៉ាវបានកើតឡើង តាំងពីខែមេសាឆ្នាំ២០១៣មកម្លេះ ប៉ុន្តែសំនុំរឿងក្ដីនេះ ទើបនឹងត្រូវបានយកមកបើកសវនាការជាថ្មី និងសម្រេចក្ដី កាលពីខែមុននេះប៉ុណ្ណោះ។
លោក ជេម (James) អាយុ៣៦ឆ្នាំ មានមុខរបរជាអ្នកបើករថយន្ដឯកជន៤បាំង នៅក្នុងទីក្រុង ហើយលោកថែមទាំងមានភរិយា និងកូន៣ថែមទៀត។ លោកនិងគ្រួសារមានជីវិតសុខសប្បាយជាធម្មតា ដោយមិនមានផលរមាស់អ្វីឡើយ... មិនមានផលរមាស់ លុះត្រាមកទល់នឹងហេតុការណ៍ ដែលបង្កឡើងក្នុងថ្ងៃមួយ ដោយអ្នកជិតខាងរបស់លោក គឺអ្នកស្រី អេនជឺឡា (Angela)។
សារព័ត៌មានអង់គ្លេស មៀរ៉ូរ៍ (Mirror) បានរាយការណ៍ថា មិនត្រឹមតែជាអ្នកជិតខាងគ្នាទេ តែអ្នកស្រី អេនជឺឡា ក៏ធ្លាប់ជាអ្នករាប់អានជិតដិតម្នាក់ របស់លោកជេមនោះផងដែរ។ [...]