វ៉ារីនកា បំបាក់ ដ្យូកូវិក ម្ចាស់ជើងឯកបីជំនាន់
ម្ចាស់ជើងឯកវាយកូនបាល់ អូស្ត្រាលៀន អូផេន (Australian Open) ៣ជំនាន់ជាប់គ្នា នូវ៉ាក់ ដ្យូកូវិក (Novak Djokovic) អស់ឱកាសការពារតំណែងជើងឯករបស់ខ្លួន បន្ទាប់ពីបរាជ័យ ក្រោមថ្វីដៃកីឡាករលំដាប់ទី៨ពិភពលោក សញ្ជាតិស្វីស គឺកីឡាករ ស្តែនីសលាស វ៉ារីនកា (Stanislas Wawrinka) ក្នុងការប្រកួត៥សិតជាប់គ្នា ដ៏គួរឲ្យរន្ធត់នៅក្នុងការប្រកួត៨វគ្គ កាលពីម្សិលម៉ិញនេះ។
កីឡាករ ស្តែនីសលាស វ៉ារីនកា បន្ទាប់ពីបានបំបាក់ដៃគូររបស់ខ្លួន។ (រូបថត wikimedia.org)
វ៉ារីនកា ជាកីឡាករមានវ័យ២៨ឆ្នាំ ដែលត្រូវបាក់មុខក្នុងដៃរបស់កីឡាករ ដ្យូកូវិក ២ដងរួចមកហើយនោះនៅឯទីក្រុង ម៉ែលប៉ន (Melbourne) និងពាន U.S Openឆ្នាំ២០១៣ កន្លងទៅនេះ ប៉ុន្តែជាលទ្ធផលនៅក្នុងព្រឹត្តិការណ៍អូស្ត្រាលៀន អូផេនលើកនេះ កីឡាករ វ៉ារីនកា [...]