Posts in ‘សម្រាំងស្រាវជ្រាវ វិភាគ’ Category

មូលហេតុ និង​ផល​ប៉ះពាល់ នៃ​អំពើ​ពុករលួយ

មូលហេតុ និង​ផល​ប៉ះពាល់ នៃ​អំពើ​ពុករលួយ

ភ្នំពេញ៖ បញ្ហាអំពើពុករលួយកើតឡើងស្ទើរគ្រប់ប្រទេស តាមសណ្ឋានតូច និងធំ។ សង្គមមួយ ឬប្រទេសណាមួយ ដែល​កើតមាននូវអំពើពុករលួយ រមែងជួបនឹងមានភាពជា«អវិជ្ជមាន» ច្រើន។ រីឯប្រជាពលរដ្ឋនៃសង្គមនោះ ក៏នឹងត្រូវទទួលរង​នូវផលប៉ះពាល់ផងដែរទោះតិចឬច្រើនក្តី ក្នុងកាលៈទេសៈណាមួយ ដែលនឹងប្រឈមមុខលើបញ្ហានៃអំពើពុករលួយនេះ។


អ្នកដែលស្អប់អំពើពុករលួយ៖ «នៅកម្ពុជា ទឹកប្រាក់អាចទិញអ្វីបានទាំងអស់»។

ក្នុងរបាយការណ៍វាស់វែងអំពីអំពើពុករលួយជាសកល (GCB) ប្រចាំឆ្នាំ២០១៣ ដែលរៀបចំឡើងដោយអង្គការតម្លាភាព កម្ពុជា (Transparency international) ក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារឡឺរ៉យ៉ាល់នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ​២០១៣ បានបង្ហាញថានៅកម្ពុជាមានស្ថាប័នបួនធំៗ ដែលបានប្រព្រឹត្តិអំពើពុករលួយខ្លាំងជាងគេ ក្នុងនោះរួមមាន [...]

រំឮក​ឡើង​វិញ បួន​ចំនុច​នៃ​បញ្ហា​អ្នក​ភូមិ​បឹងកក់ ក្នុង​រយៈ​ពេល​ចុង​ក្រោយ

រំឮក​ឡើង​វិញ បួន​ចំនុច​នៃ​បញ្ហា​អ្នក​ភូមិ​បឹងកក់ ក្នុង​រយៈ​ពេល​ចុង​ក្រោយ

ភ្នំពេញ៖ ជម្ងឺគ្រុនសន្ធំមួយ ដែលបានកើតឡើងនៅចំកណ្តាលរាជធានីភ្នំពេញ ក្រោមគម្រោងអភិវឌ្ឍន៍តំបន់«សេដ្ឋកិច្ច និងទេសចរណ៍» មកទល់នឹងពេលនេះ បានឈឺរ៉ាំរ៉ៃអស់ជាងប្រាំពីរឆ្នាំហើយ នៅតែមិនទាន់មានសញ្ញា នៃដោះស្រាយ​ណាមួយ ឲ្យបានជាក់ច្បាស់នៅឡើយ។


អ្នកភូមិបឹងកក់ ដែលអាជ្ញាធរចាប់បញ្ជួនមកប្រឈមនឹងការកាត់ក្ដី នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទីទី២៤ ខែឧសភា ឆ្នាំ២០១២។

ជម្ងឺដែលដំបូងឡើយ គ្រាន់តែបញ្ហាសមញ្ញមួយប៉ុណ្ណោះ តែវាបានក្លាយបន្ដិចម្ដងៗ សឹងតែជា«ជំងឺមហារីក» ដោយសារ​តែអ្នកជម្ងឺតែងស្រែកដង្ហោយជាញ៉ឹកញយ ថាខ្លួនបានបាត់បង់សិទ្ធិលំនៅដ្ឋាន និងដីធ្លី ហើយវាបានប៉ះពាល់យ៉ាងខ្លាំង ទៅដល់មុខមាត់ររបស់រដ្ឋាភិបាល។ នោះគឺបញ្ហាដីធ្លី ដែលបានកើតឡើងយ៉ាងហោចណាស់ [...]

​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ «ភ្នំ​មួយ​មិន​អាច​មាន​ខ្លា​ពីរ»​

​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ «ភ្នំ​មួយ​មិន​អាច​មាន​ខ្លា​ពីរ»​

ព្រឹត្តិការណ៍ឆ្នាំ១៩៩៧ បានបន្ថែមទំព័រថ្មីមួយ ទៅឲ្យប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ដែលពេលនោះ វាជាព្រឹត្តិការណ៍បង្ហូរ​ឈាមគ្នាមួយ កណ្តាលរាជធានីភ្នំពេញ រវាងកងទ័ពដែលស្មោះត្រង់ នឹងនាយករដ្ឋមន្រ្តីពីររូប៖ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទីមួយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទីពីរ ដោយសារតែភាពមិន​ចុះ​សម្រុង នៅក្នុង​ឆាកនយោបាយ ដូចពាក្យមួយឃ្លាលើកឡើងថា «ភ្នំមួយមិនអាចមានខ្លាពីរ»។

ក្រោយបន្ទាប់ពីព្រឹត្តិការណ៍ ដែលបង្កឲ្យមានការភ័យខ្លាចពេញរាជធានីកម្ពុជា និងបានបង្អើលទូទាំងពិភពលោកនោះមក គេបាលមើលឃើញពីការពង្រឹកអំណាចទ្វេឡើងរបស់នាយករដ្ឋមន្ត្រីទីពីរ លោកហ៊ុន សែន ដែលចាញ់ឆ្នោតក្នុងឆ្នាំ១៩៩៣​ មក​ពីគណបក្សប្រជាជនកម្ពុជា និងការធ្លាក់ចុះដុនដាប នៃអំណាចរបស់នាយករដ្ឋមន្ត្រីទីមួយ ដែលឈ្នះឆ្នោត មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ។ អំណាចរបស់លោកហ៊ុន សែន [...]

វិភាគ​ពី​រដ្ឋ​ប្រហារ​នៅ​អេហ្សីប៖ មូលហេតុ និង​ជំហាន​ទៅ​រក​សង្គ្រាម​ស៊ីវិល

វិភាគ​ពី​រដ្ឋ​ប្រហារ​នៅ​អេហ្សីប៖ មូលហេតុ និង​ជំហាន​ទៅ​រក​សង្គ្រាម​ស៊ីវិល

កណ្ដាប់ដៃដែករបស់កងទ័ព ដែលបានទម្លាក់លោកប្រធានាធិបតីជាប់ឆ្នោត មហាមេដ ម៉ូស្សី (Mohamed Morsi) ពីអំណាច​កាលពីថ្ងៃពុធទី០៣ខែកក្កដា បានផ្លាស់ប្ដូរទិដ្ឋភាពនយោបាយទាំងស្រុងនៃប្រទេសអេហ្សីប ហើយអាចនឹងឈានទៅរក​ការកើតឡើងវិញ នូវអំពើហឹង្សាជាថ្មីនោះទៀតផង។ មនោរម្យព័ងអាំងហ្វូ សូមធ្វើការបកស្រាយជូន ជុំវិញបញ្ហានេះ។


ក្រុមអ្នកប្រឆាំងនឹងលោក មហាមេដ ម៉ូស្សី។ (រូបថត GIANLUIGI GUERCIA / AFP)

ហេតុអ្វីបានជាកងទ័ពចូលធ្វើអន្តរាគមន៍?

នៅចំពោះមុខកណ្ដាប់ដៃដែក របស់លោកប្រធានាធិបតី មហាមេដ ម៉ូស្សី និងក្រុមអ្នកប្រឆាំងដែលទាមទារឲ្យ​លោកម៉ូស្សី​ចាកចេញ កងទ័ពនៃប្រទេសអេហ្សីប បានធ្វើការសម្រេចចិត្តកាលពីថ្ងៃច័ន្ទ ផ្អៀកទៅរកក្រុមអ្នកប្រឆាំង ដោយកំណត់​ឱសានវាទ [...]

វិភាគ៖ តើ​កុមារ​គួ​​ចូលរួម​ក្នុង​យុទ្ធនាការ​នៃ​ការ​បោះឆ្នោត​ឬ​ទេ​?

វិភាគ៖ តើ​កុមារ​គួ​​ចូលរួម​ក្នុង​យុទ្ធនាការ​នៃ​ការ​បោះឆ្នោត​ឬ​ទេ​?

ភ្នំពេញ៖ ក្នុងរយៈកាលប្រាំបីថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលស្ទើរគ្រប់គណបក្សទាំងអស់ សង្កេតឃើញមាន​វត្តមានកុមារជាច្រើនបានចូលរួម។ ការចូលរូមនេះអាចបង្ហាញបានថា ពួកគាត់មាន និន្នាការ ឬគោលជំហរទៅលើបក្ស​ណាមួយ ទៅតាមអាណាព្យាបាល ឬឪពុកម្តាយរបស់គាត់។


មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។

អ្វីដែលជាបញ្ហាទទួលបាននោះ នៅត្រង់ថា កុមារាកុមារីទាំងនេះ បានរក្សានូវរូបសញ្ញារបស់បក្ស ដែលគេបានចូលរួមដូចជា ទង់ជាតិ មួក ខិតប័ណ្ណនានាជាដើម យកទៅសាលារៀន ហើយធ្វើការបង្ហាញពីរការចូលរួមរបស់គេ ជាមួយអាណាព្យាបាល​ដល់មិត្តភ័ក្រ និងមានការជជែកគ្នាយកឈ្នះរៀងៗខ្លួនថា «បក្សរបស់ឪពុក-ម្តាយខ្លួនល្អជាងជាដើម»។ គេអាចនិយាយ​ម្យ៉ាងទៀតថា សកម្មភាពនេះធ្វើឡើងក្នុងន័យ «បំប៉ោងក្រៅប្រហោងក្នុង» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...