កាណាដា៖ នៅពេលកូនភ្នំទឹកកកបែក បង្ករលកយក្ស... (vdo)
បើលោកអ្នកភ័យបារម្ភ នឹងរលក ឬខ្លាចកូនភ្នំទឹកកកក នោះប្រាកដហើយថា វីដេអូនេះមិនល្អមើល សម្រាប់លោកអ្នកទេ។ វីដេអូនេះ ត្រូវបានយកមកបង្ហោះ នៅថ្ងៃទី៥ ខែសីហា បង្ហាញពីកូនភ្នំទឹកកកក បានមកបំបែកខ្លួន នៅក្បែរឆ្នេរ ហើយបានបង្ក ឲ្យមានរលកធំៗជាច្រើន។ ហេតុការណ៍បានកើតឡើង នៅភាគឦសាន នៃប្រទេសកាណាដា ក្នុងខេត្ត«Terre-Neuve-et-Labrador»។
ហេតុការណ៍នេះ មិនមែនចម្លែកខុសពីធម្មតានោះទេ តែគេអាចពន្យល់បានថា កូនភ្នំទឹកកកនេះ បានអណ្ដែតមកជិតឆ្នេរ ហើយចាប់ផ្ដើមរលាយ និងបន្ទាប់មកបានក្រឡាប់ បង្កឲ្យកូនភ្នំនេះ បានបែកខ្លួនជាបំណែកៗ ហើយបានធ្លាក់ទៅក្នុងទឹក។ ដោយសារតែបំណែកធំៗ នៃដុំទឹកកកទាំងនេះ ធ្លាក់ចុះទៅលើទឹក ដូច្នេះហើយទើបបង្ក ឲ្យមានរង្វង់រលកធំៗ បានប្រដេញគ្នាចេញពីកន្លែង ដែលផ្ទាំងទឹកកកស្ថិតនៅ។ រលកទាំងនោះ បានរត់សំដៅមកឆ្នេរ តែមិនបានបង្ក ឲ្យមានការខូចខាតអ្វីទេ។
វិទ្យសម្លេងកាណាដា បានផ្សាយឲ្យដឹងថា កូនភ្នំទឹកកកនេះ [...]