Posts in ‘សម្រាំងកំសាន្ដ’ Category

ថៃ៖ រក​ឃើញ​បង្កួយ​យក្ស​មួយ​ក្បាល នៅ​ក្នុង​«ពិតាន»​រដ្ឋសភា (VDO)

ថៃ៖ រក​ឃើញ​បង្កួយ​យក្ស​មួយ​ក្បាល នៅ​ក្នុង​«ពិតាន»​រដ្ឋសភា (VDO)

បង្កួយយក្សមួយ ដែលមានបណ្ដោយប្រមាណជា២ម៉ែត្រ ត្រូវបានគេចាប់បញ្ជូនចេញ ពីកន្លែងដែលវាបានលាក់ខ្លួន គួរ​ឲ្យ​ភ្ញាក់ផ្អើល នោះគឺនៅក្នុងពិតាននៃបន្ទប់មួយ ក្នុងអាគាររដ្ឋសភារបស់ប្រទេសថៃ។


សត្វបង្កួយយក្ស។ (រូបជំនួស)

ជាការរកឃើញមួយយ៉ាងអស្ចារ្យ និងថែមទាំងរន្ធត់ថែមទៀត នៅពេលដែលគេបានស្ដាប់លឺសម្លេង​ស្រែករបស់​អ្នកបាន​ឃើញផ្ទាល់ភ្នែក។ នៅថ្ងៃព្រហស្បត្តិ៍ទី២៣ខែឧសភានេះ បង្កួយយក្សដែលមានបណ្ដោយប្រមាណជា២ម៉ែត្រមួយក្បាល ត្រូវបាន​គេដឹងថាវាកំពុងលាក់ខ្លួននៅក្នុងពិតាននៃរដ្ឋសភាថៃ កណ្ដាលទីក្រុងបាងកក។

បន្ទាប់ពីបានដឹងពីព្រឹកនោះមក ក្រុមគ្រូពេទ្យសត្វបានចំណាយជាច្រើនម៉ោង ដើម្បីចាប់បង្កួយនេះ ចេញពីកន្លែងដែលវា​លាក់ខ្លួន ដែលមានពោរពេញទៅដោយខ្សែកាបនោះ។

វីដេអូខាងក្រោមនេះត្រូវបានថតដោយទីភ្នាក់ងាររ៉យទ័រ [...]

ជន​ជាតិ​ជប៉ុន​អាយុ​៨០​ឆ្នាំ​មួយ​រូប ឡើង​ដល់​កំពូល​ភ្នំ​អេវើរេស (VDO)

ជន​ជាតិ​ជប៉ុន​អាយុ​៨០​ឆ្នាំ​មួយ​រូប ឡើង​ដល់​កំពូល​ភ្នំ​អេវើរេស (VDO)

ជនជាតិជប៉ុនមួយរូប​អាយុ៨០ឆ្នាំ និងថែមទាំងធ្លាប់វះកាត់ជម្ងឺបេះដូងមិនតិចជាងបួនលើកផងនេះ បានក្លាយជាជន​មាន​វ័យចំណាស់ជាងគេបំផុត ក្នុងពិភពលោក ដែលបានឡើងទៅដល់កំពូលភ្នំអេវើរេស កាលពីថ្ងៃព្រហស្បត្តិ៍ទី២៣​ខែ​ឧសភា​កន្លងមក។


លោកតា យូអ៊ីឈីរ៉ូ មៀយូរ៉ា ពាក់អាវពណ៌ក្រហម អង្គុយជាមួយកូនរបស់គាត់ (រូបខាងឆ្វេង)។

លោកតា យូអ៊ីឈីរ៉ូ មៀយូរ៉ា (Yuichiro Miura) អតីតកីឡាករអ្នកលេងស្គីដ៏កំពូលមួយរូប ដែលធ្លាប់បានធ្វើដំណើរឡើងភ្នំ​កំពស់៨៨៥០ម៉ែត្រនេះ ចំនួនពីរដង​រួចមកហើយនៅ នៅពេលលោកតាមានអាយុ៧០ឆ្នាំ និងម្ដងទៀតនៅអាយុ៧៥ឆ្នាំ។ អ្នកទទួលខុសត្រូវប្រចាំតំបន់​នៃប្រទេសណេប៉ាល់ និងក្រុមអ្នកគាំទ្រលោកតានៅជប៉ុន បាននិយាយឲ្យដឹងថា លោកតា​បានឡើងដល់កំពូលភ្នំ កាលពីថ្ងៃព្រហស្សត្ត៍៍នេះ [...]

ជន​រង​គ្រោះ​ពី​ការ​ស៊ី​សាច់​មនុស្ស​នៅ​មីអាមី ចេញ​មុខ​តាម​វីដេអូ

ជន​រង​គ្រោះ​ពី​ការ​ស៊ី​សាច់​មនុស្ស​នៅ​មីអាមី ចេញ​មុខ​តាម​វីដេអូ

បុរសជាជនរងគ្រោះអាយុ៦៦ឆ្នាំ ដែលត្រូវបានរងការវាយប្រហារ ដោយការបកស្បែកមុខរបស់លោក ស៊ីជាអាហារនោះ បានចេញមុខមកវិញហើយ នៅក្នុងខ្សែវីដេអូមួយ បន្ទាប់ពីព្រឹត្តិការណ៍ដ៏រន្ធត់នេះបានកើតឡើងតាំងពីមួយឆ្នាំមុន។

លោក រ៉ូណាល់ ប៉ូប៉ូ (Ronald Poppo) ទំនងជាមានកម្លាំងមាំមួនឡើងវិញ បន្តិចម្ដងៗ ពីមុខរបួសដ៏អាណោចអាធម​របស់​លោក។ លោកបានចេញមុខមកថ្លែងអំណរគុណ ដល់អ្នកដែលបានគាំទ្រលើកទឹកចិត្តលោក មួយឆ្នាំក្រោយពីលោក ត្រូវ​បានស៊ីហែកផ្ទៃមុខរបស់លោក ដោយបុរសម្នាក់ដែលនៅក្នុងព្រឹត្តិការណ៍នោះ គេបានដាក់ឈ្មោះឲ្យថា «ជនស៊ីសាច់​មនុស្សនៅមីអាមី (Miami)»។

» សូមអានអត្ថបទស្ដីពីព្រឹត្តិការណ៍នេះឡើងវិញ ដោយ

នៅប្រទេសម៉ុងតេនេគ្រូ «អោបនគរបាល» នឹង​ត្រូវ​មាន​ទោស

នៅប្រទេសម៉ុងតេនេគ្រូ «អោបនគរបាល» នឹង​ត្រូវ​មាន​ទោស

ស្ត្រីជនជាតិម៉ុងតែនេគ្រូ ជាសកម្មជនអង្គការមួយរូប ដែលបានស្ទុះទៅអោបភ្នាក់ងារនគរបាល ខណៈពេលមាន​បាតុកម្ម​ប្រឆាំងអាជ្ញាធរនៅរដ្ឋធានីប៉ូហ្គូរីកា (Podgorica) នោះ ត្រូវបានផ្ដន្ទាទោស អោយបង់ប្រាក់ចំនួន៥៥០អ៊ឺរ៉ូ។ អ្នកស្រី វ៉ានចា កាឡូវិច (Vanja Calovic) នាយិការអង្គការក្រៅរដ្ឋាភិបាលមួយ បានថ្លែងពីការដាក់ទោសនោះថា ប្រព័ន្ធយុត្តិធម៌របស់​ប្រទេសម៉ូងតេនេគ្រូ បានវាយតម្លៃពីការ«អោប»របស់នាង ថាបានរំខានទៅដល់ដំណើរការងារ របស់ភ្នាក់ងារនគរបាល​រូបនោះ។


អ្នកស្រី វ៉ានចា កាឡូវិច (អាវលឿង) ក្នុងពេលអោបភ្នាក់ងារនគរបាល។

អ្នកស្រីកាឡូវិច (Calovic) បានថ្លែងថា «ជាសាលក្រមដ៏អាក្រក់ជាទីបំផុតមួយ នៅក្នុងតំបន់ និងនៅក្នុងសហគមន៍អ៊ឺរ៉ុប ដែលខ្ញុំមិនដែលលឺនិងជួបប្រទះ»។ [...]

​​«ល្អាងភ្នំឡុងមៀន» តំបន់​ទេសចរណ៍​ចិន ទើប​នឹង​បើក​ជា​សាធារណៈ (រូបថត)

​​«ល្អាងភ្នំឡុងមៀន» តំបន់​ទេសចរណ៍​ចិន ទើប​នឹង​បើក​ជា​សាធារណៈ (រូបថត)

តំបន់ទេសចរណ៌ដ៏ល្បីល្បាញមួយ ដែលមានឈ្មោះថា ​​«ល្អាងភ្នំឡុងមៀន» បានបើកជាសាធារណៈ កាលពីដើម‌ខែមេសា កន្លងមក​។ តំបន់ដែលត្រូវបានចារ ក្នុងបញ្ជីបិតិកភ័ណ្ឌពិភពលោករបស់អង្គការ យូនេស្កូ (UNESCO) មួយ​នេះ ស្ថិតនៅក្នុង ស្រុក លួងយ៉ាង នៃខេត្តហៃណានរបស់ប្រទេសចិន។ ពីមុនមក គេច្រើនឃើញតំបន់ទេសចរណ៍នេះ តែតាមខ្សែភាពយន្ដ​ប៉ុណ្ណោះ។ តែឥឡូវនេះ លោកអ្នកពិតជាសប្បាយភ្នែកត្រជាក់អារម្មណ៍ ជាមួយនឹងរូបភាពពិសេសៗមួយចំនួន ស្ដីពីតំបន់​នេះ ដែលយើងសូមលើកយកមកជូនគ្រាន់នឹងទស្សនាដូចតទៅ៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...