Posts in ‘សម្រាំងកំសាន្ដ’ Category

ចឺង ម៉ាហ្គី តារា​សម្ដែង​ហុងកុង ប្រកាស​ដើរ​ចេញ​ពី​វិស័យ​ភាពយន្ដ

ចឺង ម៉ាហ្គី តារា​សម្ដែង​ហុងកុង ប្រកាស​ដើរ​ចេញ​ពី​វិស័យ​ភាពយន្ដ

ចាប់ផ្ដើមសម្ដែងក្នុងភាពយន្ដខា្នតធំដំបូង នៅក្នុងរឿង Police Story តារាភាពយន្ដដ៏ល្បីឈ្មោះ ចឺង ម៉ាហ្គី (Maggie Cheung) បានសម្រេចចិត្ត ដើរចេញ​ពីវិស័យភាពយន្ដ ហើយងាកមកចាប់អាជីប នៅក្នុងវិស័យភ្លេងចម្រៀង និងការចាត់ចែង​ផ្សព្វ​ផ្សាយម្ដងវិញ។


នាង ចឺង ម៉ាហ្គី តារាភាពយន្ដមកពីទីក្រុងហុងកុង ប្រទេសចិន។ (រូបថត ឯកសារ)

ជីវិតតារា - ឈប់ឃើញទៀតហើយ ដំណើរដ៏ទន់ល្វតល្វន់ នៅលើផ្ទាំងសំពត់ស នៃតារាភាពយន្ដហុងកុង នាង ចឺង  ម៉ាហ្គី ដោយនាងទើបតែនឹងបានប្រកាស បញ្ចប់ជាស្ថាពរនូវអាជីពជាតារាភាពយន្ដរបស់នាង នៅក្នុងពិធីពានរង្វាន់សេះមាស កាលពីថ្ងៃទី២៣ខែវិច្ឆិកានេះ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់។ នាងម៉ាហ្គី បានថ្លែងនៅក្នុងពិធីនោះថា «ខ្ញុំលែងមានសុបិន្តនេះ​ទៀតហើយ។ ខ្ញុំមិនចង់សម្ដែងអ្វីទាំងអស់។ [...]

អ៊ី វ៉ា មិន​ព្រួយ​នឹង​ការ​រិះគន់​ថា ប្រជា​ប្រិយ​ភាព​ស្រុត​ចុះ​ចុង​ឆ្នាំ​២០១៣

អ៊ី វ៉ា មិន​ព្រួយ​នឹង​ការ​រិះគន់​ថា ប្រជា​ប្រិយ​ភាព​ស្រុត​ចុះ​ចុង​ឆ្នាំ​២០១៣

ការគំាទ្រដែលតារាចម្រៀងស្រស់សោភា នាងអីវ៉ា ធ្លាប់មានពីអ្នកគាំទ្រភាគច្រើនជាយុវ័យនោះ ត្រូវបានប្រែប្រួល ដោយ​សារនៅចុងឆ្នាំនេះ តារាចម្រៀងរបស់ផលិតកម្មសាន់ដេរូបនេះ ហាក់ដូចជាស្ងាត់ មិនឃើញមានបទចម្រៀងល្បីៗទៀត ខណៈយុវតារាដទៃទៀតមានបទថ្មី និងម្នាក់ៗបណ្ដែតខ្លួនឡើង យ៉ាងព្រោងព្រាតនោះ។ យុវវ័យដែលធ្លាប់គាំទ្រ​នាង​មួយ​ចំនួនបានរអ៊ូថា បទចម្រៀងរបស់ អ៊ី វ៉ា មិនទាក់ទាញដូចមុនសោះ បើទោះជានាងមានសំឡេងល្អយ៉ាងណាក៏ដោយ។


តារាចម្រៀងវ័យក្មេង អ៊ីវ៉ា នៅមុនឡើងឆាកនៅស្ថានីយ៍ទូរទស្ស៍ ស៊ីធីអ៊ិន។ (រូបថត MONOROOM.info/ SamNeang)

តារាចម្រៀង - តារាច្រៀងដែលមានសម្លេងទាក់ទាញយុវ័យ នាងអ៊ី វ៉ា ចាប់ផ្តើមមានឈ្មោះល្បីត្រឹមតែអំឡុង​ពេលជិត​២ឆ្នាំនេះប៉ុណ្ណោះ បើរាប់ចាប់តាំងពីនាងចូលច្រៀង [...]

ចម្លើយ​ល្បែង​កំសាន្ដ​ប្រាជ្ញា៖ ល្បែង​បង្គ្រប់​ប្រឡោះ ៦x៦

ចម្លើយ​ល្បែង​កំសាន្ដ​ប្រាជ្ញា៖ ល្បែង​បង្គ្រប់​ប្រឡោះ ៦x៦

ខាងក្រោមនេះ ជាចម្លើយទៅនឹងការល្បែងត្រិះរិះដោយប្រើប្រាជ្ញាមួយ ដែលបានចុះផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣។ ល្បែងល្បង​ប្រាជ្ញានោះ ប្រិយមិត្តអាចមើលឡើងវិញបាន ដោយចុចលើខ្សែភ្ជាប់នេះ

សូមអរគុណដល់លោក វ៉ា ប៊ុណ្ណនី មកពីសាលាអន្តរជាតិ វេសធើន (Western International School) ដែល​បាន​ផ្ញើរ​ល្បែង​ល្បងប្រាជ្ញា ដ៏មានតម្លៃនេះ មកទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរជា​អត្ថបទ​ស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ មកទស្សនាវដ្ដី។ សូម​សរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ (Khmer Unicode) ដាក់លើ Microsoft Word file [...]

ទារក​ស្លាប់​ហើយ តែ​រស់​មក​វិញ​មុន​គេ​បូជា​នៅ​ឈាបនដ្ឋាន

ទារក​ស្លាប់​ហើយ តែ​រស់​មក​វិញ​មុន​គេ​បូជា​នៅ​ឈាបនដ្ឋាន

ត្រូវបូជាតែមិនស្លាប់ - នេះដែលខ្មែរតែងមានជំនឿថា«ភ្លឹក»។ អ្នកជឿជំនឿនេះ បានគិតថារូបនៅមិនទាន់ស្លាប់នៅឡើយ ដោយសារតែ​ព្រលឹង​កំពុងស្វែងរករាងកាយ ដើម្បីចូលមកសណ្ឋិតវិញ។ ករណីខ្លះ ញាតិមិត្តរបស់«រូប» ថែមទាំងស្វែង​រក​គ្រូអាចារ្យ មកសូត្រធម៌ហៅ​ព្រលឹងឲ្យត្រឡប់មកវិញទៀតផង។ តែករណីរបស់ទារកដែលទើបនឹងកើតនេះ មាន​លក្ខណៈ​ខុសពីជំនឿ ដែល​កើតមាន​នៅប្រទេសកម្ពុជាយើង ដោយសារតែក្រុមគ្រូពេទ្យដែលបង្កើតទារកចេញពីផ្ទៃម្ដាយ បាន​ប្រកាសថា ទារកបានស្លាប់បាត់​ទៅវិញបន្ទាប់ពីវាបានប្រសូតហើយ ដែលទំនងជាមកពីមូលហេតុ​ចាប់ទម្រង់ខុសនៅ​ក្នុង​ផ្ទៃ។

តែដឹងអីទារក ដែលរៀបនឹងត្រូវបានបូជា នៅឈាបនដ្ឋានទៅហើយ បែរជាមានជីវិតរស់នៅត្រឡប់មកវិញ។ នេះ​បើ​តាម​ការផ្សាយឲ្យដឹងរបស់ ទីភ្នាក់ងារសារព័ត៌មានផ្លូវការចិនថ្មី របស់ប្រទេសចិន។ បុគ្គលិកដែលធ្វើការនៅឈាបនដ្ឋាន បាន​លឺសម្លេងទារកស្រែកយំ  ហើយបានបញ្ជូនទារកដែលចង់រស់នេះ [...]

ល្បែង​កំសាន្ដ​ប្រាជ្ញា៖ ល្បែង​បង្គ្រប់​ប្រឡោះ ៦x៦ ឬ​«ស៊ូដូគូ»​ខ្មែរ

ល្បែង​កំសាន្ដ​ប្រាជ្ញា៖ ល្បែង​បង្គ្រប់​ប្រឡោះ ៦x៦ ឬ​«ស៊ូដូគូ»​ខ្មែរ

សូមជូនល្បែងកំសាន្ដ ដែលមានលក្ខណៈត្រិះរិះប្រើប្រាជ្ញាមួយ ដែលទាក់ទងនឹងការបង្គ្រប់ប្រឡោះ ៦x៦។ លោកអ្នក​ត្រូវយកឈ្មោះ ដែលបានឱ្យមកបំពេញក្នុងតារាង ឱ្យបានត្រឹមត្រូវ ដោយគ្មានការច្រំដែល នៅក្នុងជួរនីមួយៗ (ជួរបញ្ឈរ ឬផ្ដេក)។ ចម្លើយនឹងផ្សាយជូន នៅក្នុងចុង​សប្ដាហ៍នេះ។


នៅសល់ពេលទំនេរពីការងារ ហេតុអ្វីអុកមួយក្ដាមិនបាន? (រូបថត ឯកសារ)

កំសាន្ដ - សូមអរគុណដល់លោក វ៉ា ប៊ុណ្ណនី មកពីសាលាអន្តរជាតិ វេសធើន (Western International School) ដែល​បាន​ផ្ញើរល្បែង​ល្បងប្រាជ្ញា ដ៏មានតម្លៃនេះ មកទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ។

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរជា​អត្ថបទ​ស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...