អាយុ១៦ឆ្នាំ កាត់បេះដូងរៀបការនឹងម្ចាស់ស្នេហ៍ជិតស្លាប់
រំភើបក៏រំភើប... តែបើសោកស្ដាយវិញ ក៏សោកសៅណាស់ដែរ។ នៅខណៈពេលដែលដឹងថា សង្សាបណ្ដូលចិត្ត នៅសល់តែប៉ុន្មានថ្ងៃទៀត នឹងធ្វើមរណៈភាពនោះ នាង អេមី ក្រេស្វែល ដែលមានអាយុទើបនឹង១៦ឆ្នាំ (*) បានយល់ព្រម បំពេញបំណងចុងក្រោយ របស់យុវជនកំពូលស្នេហ៍ ដោយបានរៀបការ យកគ្នាជាប្ដីប្រពន្ធ នៅក្នុងមន្ទីរពេទ្យ។ នេះជាសេចក្ដីរាយការណ៍ របស់សាព័ត៌មានអង់គ្លេស «Metro UK» ចេញផ្សាយក្នុងសប្ដាហ៍កន្លងមក។
ធ្លាក់ខ្លួនមានជំងឺមហារីកឈាម (ឈាមសស៊ីឈាមក្រហម) បន្ទាប់ពីបានរងគ្រោះសន្លប់ នៅក្នុងការប្រកួតកីឡាបាល់ទាត់មួយ កាលពីឆ្នាំទៅម៉ិញ យុវជន អូម៉ា អាល់សាអ៊ីខ (Omar Al Shaikh) នៅមានក្ដីសុបិន្ដ តែមួយគត់របស់នាយ នោះគឺបានរៀបការជាមួយនារី ដែលខ្លួនស្រឡាញ់ តាំងពីបានឃើញនាងដំបូង នៅសាលារៀន។ កាលពីខែវិច្ឆិកាកន្លងទៅ ជំងឺរបស់យុវជន អូម៉ា មិនមានអាការៈរើមកវិញទេ ដែលជាឱកាសឲ្យពួកគេទាំងពីរ កាន់តែស្គាល់ចិត្តថ្លើមគ្នា [...]