Posts in ‘បេះដូង ស្នេហា’ Category

តើស្រ្តី ចង់បាន«បុរស»បែបណា? វិធីសាស្ត្រ និង​ការ​ណែនាំ

តើស្រ្តី ចង់បាន«បុរស»បែបណា? វិធីសាស្ត្រ និង​ការ​ណែនាំ

បុរសជាច្រើន ចង់ដឹងថា តើអ្វីដែលស្រ្តីចង់បាន។ អានអត្ថបទនេះហើយ វានឹងធ្វើឲ្យអ្នកយល់ ដឹងបន្ថែមពីចំណុចទាំងនេះ។


មុននឹងទៅដល់ទំនាក់ទំនងមួយល្អូកល្អឺនបាន បុរសត្រូវធ្វើអ្វីខ្លះ?

វិធីសាស្ត្រទាំង១១៖

១. ផ្តល់ការយកចិត្តទុកដាក់៖ បើអ្នកយកចិត្តទុកដាក់ទៅលើនាង នាងនឹងចាប់ផ្តើមចូលចិត្ត អ្នក។
២. ត្រូវមានអនាម័យ៖ បើអ្នកធ្វើអ្វីៗ គ្មានសណ្តាប់ធ្នាប់ ហើយមានភាពរញ៉េរញ៉ៃ អ្នកគួរតែចេះរៀបចំ ហើយកុំឲ្យមានក្លិន អាក្រក់។ ស្រ្តីមិនចូលចិត្តបុរសណា ដែលមានក្លិនមិនល្អ ហើយចង់ ចែចង់នាងនោះទេ។
៣. ថែរក្សារខ្លួនរបស់អ្នក៖ បើអ្នកគិតថា វាសមរម្យហើយ វាគ្មានបញ្ហាអ្វីទេ។ ប៉ុន្តែកុំឧស្សាហ៏ ស្បេតសក់ ឬក៏ឆ្លុះកញ្ចក់ ញឹកញាប់ពេក ព្រោះស្ត្រីភាគច្រើន [...]

ស៊ីលវីយ៉ូ ប៊ែរលូស្កូនី ភ្ជាប់​ពាក្យ​ជា​មួយ​នារី​អាយុ​ ២៧ឆ្នាំ

ស៊ីលវីយ៉ូ ប៊ែរលូស្កូនី ភ្ជាប់​ពាក្យ​ជា​មួយ​នារី​អាយុ​ ២៧ឆ្នាំ

លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី អាយុ៧៦ឆ្នាំ បានប្រកាសកាលពីថ្ងៃអាទិត្យទី១៦ធ្នូកន្លងមកនេះ តាមកញ្ចក់ ទូរទស្សន៍ នូវពិធីភ្ជាប់ពាក្យរបស់លោក ជាមួយនាងកញ្ញាពិធីការិនីទូរទស្សន៍ម្នាក់ នាងហ្វ្រង់សេស្កា ប៉ាស្កាល់ អាយុ២៧ឆ្នាំ។


នាង ហ្វ្រង់សេស្កា ប៉ាស្កាល់ និងលោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី។ រូបថត AGN/INFOPHOTO។

លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី នៅមិនទាន់លែងលះជាផ្លូវការជាមួយ នឹងភរិយាទីពីរ​របស់លោកនាង វ៉ែរ៉ូនីកា ឡារីយ៉ូ (Veronica Lario) នៅឡើយ តែឥឡូវនេះ លោកបានប្រកាសភ្ជាប់ពាក្យជាមួយ នឹងនារីម្នាក់ទៀត។ កាលពីយប់ថ្ងៃអាទិត្យ ក្នុងកម្មវិធី «ដូមីនិកា លៃហ្វ (Domenica Live) [...]

ភក្តីភាព ជាលម្អរបស់មនុស្សគ្រប់ស្រទាប់ និងជំនាន់

ភក្តីភាព ជាលម្អរបស់មនុស្សគ្រប់ស្រទាប់ និងជំនាន់

ភក្តីភាពមានសារសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូបគ្រប់ជាតិសាសន៍។   បុគ្គលណាដែលខ្វះនូវភក្តីភាព ក្នុងការ ប្រាស្រ័យទាក់ទងគ្នា គេតែងតែនិយាយថា«ស៊ីបាយបោកឆ្នាំង» ឬក៏និយាយថា «មនុស្សមិនល្អ ឆ្អិនក្បាលស៊ីក្បាល ឆ្អិន​កន្ទុយ ស៊ីកន្ទុយ»។ មនុស្សបែបនេះ មិនមានគេរាប់អានឬទុកចិត្តឡើយ។

ភក្តីភាពវាជាអំណាចផ្លូវចិត្តដែលបានលើកមនុស្ស  ឱ្យមកជិតអ្នកមានឬបុគ្គលសំខាន់ៗបាន។ ជាពិសេសភក្តីភាព បាន បង្កើន ចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ មានទំនុកចិត្តនិងប្រគល់មុខតំណែងសំខាន់ៗទៀតផង។  មិនតែប៉ុណ្ណោះអាច ភ្ជាប់ជាសាច់ឈាមទៀតផង ព្រោះអ្នកមាន គេមានសព្វមានគ្រប់ទៅហើយ គឺគេត្រូវការតែមនុស្សមានចិត្ត  ពោលគឺមនុស្ស ដែលមានចិត្តភក្តីភាពតែប៉ុណ្ណោះ។ ដូចជាចៅចិត្រជាមនុស្សកំព្រា ក្រីក្រខ្វះទាំងញាតិខ្វះទាំងទ្រព្យ  ប៉ុន្តែចៅចិត្រមាន ភក្តីភាព ចំពោះចៅហ្វាយនាយ មួយលើកជាពីរលើក ហ៊ានពុះពារ និងហ៊ានលះបង់ចំពោះចៅហ្វាយនាយ ក្នុងនាមជា បាវ​ព្រាវ [...]

សេចក្ដី​ស្នេហា ដែល​មិន​អាច​ឲ្យ​នរណា​ម្នាក់​បង្ខំ​បាន...

សេចក្ដី​ស្នេហា ដែល​មិន​អាច​ឲ្យ​នរណា​ម្នាក់​បង្ខំ​បាន...

មនុស្សសត្វដែលគ្មានបេះដូង គឺមនុសសត្វដែលស្លាប់។ មនុស្សសត្វដែលគ្មានដួងវិញ្ញាណ គឺជាមនុស្សដែលគ្មានព្រលឹង មិន​អាចធ្វើអ្វីផ្សេងបាន មានតែដង្ហើមដក គ្រាន់តែនឹងរស់ រហូតមានមនុស្សសត្វដែលគ្មានព្រលឹងខ្លះ រស់រងចាំតែ សេចក្ដី​ស្លាប់​ប៉ុណ្ណោះ។

ខ្ញុំនឹងមិនលើកយកមកបរិយ៉ាយទេ អំពីសេចក្ដីស្នេហា​ ដែលមានរវាងទារក និងម្ដាយ ឬរវាងវត្ថុពីរដែល គេអាចឆក់ ជាប់​គ្នា​បាន បណ្ដាលមកពីសភាវគតិរបស់វានោះទេ (ឧទាហរណ៍៖ ដូចជាដែកឆក់​ដែលមានប៉ូល វិជ្ជមាន និងអវិជ្ជមាន ជាដើម)។ តែខ្ញុំ​នឺង​និយាយបកស្រាយ ពីសេចក្ដីស្នេហា ឬការស្រឡាញ់រវាងមនុស្សសត្វទាំងឡាយ ដែលបានផ្ទុះបំបែក ដួងចិត្ត​របស់​ខ្លួន ដែលមានធម្មតាពីមុន ឬដូចជាបានជ្រុះរបូតបេះដូងរបស់ខ្លួន ចេញពីប្រអប់ទ្រូង ដោយហេតុមក ពីខ្លួន​បាន​យល់​ក្នុង​ឱរ៉ា នូវខ្សែរភ្នែកដ៏មុតថ្លា ឬរូបសម្ផស្សដ៏ល្អឯក ឬភាពក្លាហ៊ានរាបសារ ស្លូតបូត ... [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...