Posts in ‘ភ្លេង ចំរៀង’ Category

ឱក សុគន្ធកញ្ញា លំអៀង​ព្រោះ​រើស​យក វង្ស ដ៉ារារតនា? (vdo)

ក្រោយពី កញ្ញា ឱក សុគន្ធកញ្ញា ជ្រើសរើស​កូន​ក្រុម​ម្នាក់ គឺ​លោក វង្ស ដារ៉ារតនា ក្នុង​ចំណោម​កូន​ក្រុម​ទាំង​ពីរ​របស់​នាង ដោយ​ទម្លាក់​កញ្ញា ស៊ូ ស៊ីរីកា នោះ ការ​រិះគន់​ជា​ច្រើន ពី​សំណាក់​ទស្សនិកជន ដែល​និយម​ទស្សនា​កម្មវិធី​ឌឹវយ្សន៍​កម្ពុជា ក៏​បាន​ធ្លាក់​ចុះ​មក​ជា​បន្ត​បន្ទាប់​ដែរ។ ពួក​គេ​បាន​ចោទ​ប្រកាន់​តារា​ចម្រៀង​ល្បី របស់​ផលិតកម្ម​ហង្សមាស​រូប​នេះ ថា​មាន​ចិត្ត​លំអៀង​ទៅ​បេក្ខជន ដារ៉ារតនា បើ​ទោះ​បី​ជា​បេក្ខនារី​ម្នាក់​ទៀត មាន​សំនៀង​ពិរោះ​ជាង​យ៉ាង​ណា​ក៏​ដោយ។

កាលពីយប់ថ្ងៃអាទិត្យ ទី២៦ ខែ​កក្កដា កន្លង​មក​នេះ ការ​ប្រកួត​វគ្គ LIVE SHOW របស់​កម្មវិធី​ប្រលង​ចម្រៀង លំដាប់​ពិភពលោក ឌឹវយ្សន៍ បាន​ឈាន​ចូល​មក​ដល់​សប្តាហ៍​ទី៣។ គ្រូ​បង្វឹក​ទាំង​បួន មាន​កូន​ក្រុម ត្រូវ​សម្តែង​ចំនួន​៤រូប ពីរ​រូប​តម្រូវ​ឱ្យ​ទស្សនិក​ជន​ជា​អ្នក​បោះ​ឆ្នោត​ឱ្យ​ជាប់ [...]

កុមារី រិទ្ធ សូនីតា ធ្វើ​ឱ្យ​មនុស្ស​យំ​ទៀត ជា​មួយ​បទ​«កម្ម​ខ្ញុំ» (vdo)

«កម្មខ្ញុំ» ជាគឺជា​បទ​ចម្រៀង​មួយ​បទ ដែល​រៀប​រាប់​ពី​ជីវិត ក្មេង​ស្រី​កំព្រា​ម្នាក់ ដោយ​សារ​ឪពុក​ម្តាយ​បោះ​បង់​ចោល។ បទ​ចម្រៀង ដែល​ត្រូវ​បាន​រៀប​រៀង និង​និពន្ធ​ឡើង​ដោយ​លោក ម៉េង ប៊ុនឡូ នេះ ជា​រឿង​ពិត​របស់​បេក្ខនារី​ប្រលង​ចម្រៀង កុមារ រិទ្ធ សូនីតា ផ្ទាល់ ដែល​រូប​នាង​ត្រូវ​បាន​ឪពុក​ម្តាយ បោះ​បង់​ចោល​តាំង​ពី​នៅ​តូច ហើយ​ត្រូវ​បាន​លោក​តា​វ័យ​ចំណាស់ម្នាក់ យក​ទៅ​ចិញ្ចឹម​បី​បាច់​ថែ​រក្សា។ នាង​តូច បាន​បក​ស្រាយ​ចម្រៀង​នេះ នៅ​ក្នុង​កម្មវិធី​«ផ្កាយ​រះ​ក្នុង​សួន» របស់​ស្ថានីយ៍​ទួរទស្សន៍​អប្សរា កាល​ពី​ពេល​ថ្មីៗ​មក​នេះ។

អមជាមួយមនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ ក្នុង​ការ​បក​ស្រាយ​បទ​ចម្រៀង​ខាង​លើ កុមារី​ដែល​មាន​វ័យ​ត្រឹមតែ​១០ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឲ្យ​គណៈកម្មការ និង​អ្នក​ចូលរួម ទ្រាំ​ទប់​ទឹក​ភ្នែក​មិន​បាន ព្រោះ​តែ​អាណិត​អាសូរ​ជីវិត​របស់​នាង។ មិន​ត្រឹម​តែ​ទស្សនិក​ជន​រំភើប និង​អួល​ដើម​កតែ​ប៉ុណ្ណោះ​ទេ [...]

បទ​«ល្បី​ដល់​ក្អួត​ឈាម» កើត​ពី​ការ​ចំអក (Troll) របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក

បទ​«ល្បី​ដល់​ក្អួត​ឈាម» កើត​ពី​ការ​ចំអក (Troll) របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក

នៅពេលដែលអ្នកស្តាប់បទ Apolojoy របស់​តារា​ចម្រៀង​បរទេស​នោះ អ្នក​នឹង​នឹក​ឃើញ​ដល់​តារា​ចម្រៀង ទើប​នឹង​ដុះ​ពន្លក​ម្នាក់ ដែល​គេ​ដាក់​រហស្ស​នាម​ឱ្យ​ថា «Apolojoy» ដែល​ជា​តារា​ច្រៀង​ល្បី​ឈ្មោះ តាម​រយៈ​ការ​ចំអក (Troll) របស់​ទស្សនិក​ជន នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ។ ឥលូវ​តារា​ច្រៀង​ពន្លក​ថ្មី​រូប​នេះ ត្រៀម​នឹង​ចេញ​បទ​ថ្មី​មួយ​ទៀត ដែល​និពន្ធ​ទំនុក​ភ្លេង និង​ច្រៀង​ផ្ទាល់ ដែល​មាន​ចំណង​ជើង​ថា «ល្បី​ដល់​ក្អួត​ឈាម»។

«ល្បីដល់ក្អួតឈាម» គឺ​ជា​បទ​ថ្មី​ដែល​កើត​ចេញ​ពី​ការ​រិះគន់ ឌឺដង ឬ​បន្តុះ​បង្អាប់​របស់​ទស្សនិកជន ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ទៅ​លើ​តារា​ចម្រៀង​ម្នាក់ ដែល​ទើប​ចាប់​ផ្តើម​ដុះ​ពន្លក ជា​តារា​ចម្រៀង​នៅ​លើ​វិថី​សិល្បៈ ហើយ​ធ្លាប់​ឡើង​ច្រៀង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ នា​ពេល​កន្លង​មក។

បទ«ល្បីដល់ក្អួតឈាម»នេះ ក៏នឹងត្រៀមចេញវីស៊ីឌីលក់ ក្នុងពេលឆាប់ខាងមុខនេះដែរ នៅក្នុងផលិតកម្ម World [...]

ចំរើន សុភ័ក្រ្ត ធ្វើ​ឱ្យ​គ្រូ​បង្វឹក និង​ទស្សនិក​ជន និយាយ​លែង​ចេញ

ចំរើន សុភ័ក្រ្ត ធ្វើ​ឱ្យ​គ្រូ​បង្វឹក និង​ទស្សនិក​ជន និយាយ​លែង​ចេញ

«បើយើងក្លាយជាអ្នកដទៃ» ដែល​ជា​សំនៀង​ដើម របស់​តារា​ចម្រៀង​កញ្ញា ឱក សុគន្ធកញ្ញា ត្រូវ​បាន​បេក្ខនារី​កូន​ក្រុម​របស់​គ្រូ​បង្វឹក ណុប បាយ៉ារិទ្ធ លើក​យក​មក​បក​ស្រាយ។ ថ្វី​ត្បិត​តែ​បទ​ចម្រៀង​នេះ ពិបាក​ច្រៀង និង​ត្រូវ​ការ​ដាក់​មនោសញ្ចេតនា​ខ្ពស់ ប៉ុន្តែ​កញ្ញា ចម្រើន សុភ័ក្រ មិន​ត្រឹម​តែ​ច្រៀង​បាន​យ៉ាង​ល្អ​ទេ តែ​នាង​ថែម​ទាំង​បាន​ដាក់អារម្មណ៍​ធ្វើ​ឱ្យ​មហាជន ក៏​ដូច​ជា​គ្រូ​បង្វឹក​ទាំង​បួន កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី​១៩ ខែ​តុលា​ម្សិល​ម៉ិញ​នេះ មាន​អារម្មណ៍​រំភើប ស្ទើរ​ស្រក់​ទឹក​ភ្នែក​គ្រប់ៗ​គ្នា។

កញ្ញា ចំរើន សុភ័ក្រ គឺ​បេក្ខជន​មក​ពី​រាជធានី​ភ្នំពេញ នាង​មាន​វ័យ​២៣ឆ្នាំ សព្វ​ថ្ងៃ​នេះ នាង​ជា​និស្សិត​ផ្នែក​ដូរ​តន្រ្តី នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ នាង​ក៏​ជា​សិល្បៈ​ការិនី ផ្នែក​ខាង​របាំ​មួយ​រូប​ផង​ដែរ។ មិន​ត្រឹម​តែ​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត នាង​ក៏​មាន​សម្លេង​ដ៏​ពិរោះ [...]

អឿម រុន បាន​ជាប់ ព្រោះ​ទស្សនិកជន The Voice ស្រក់​ទឹក​ភ្នែក (vdo)

អឿម រុន ជា​បេក្ខជន​ម្នាក់ មក​ពី​ខេត្ត​សៀមរាប និង​មាន​ជីវភាព​លំបាក ហើយ​សព្វថ្ងៃ​ខ្លួន​រស់​នៅ តែ​ជាមួយ​ជីដូន​ចាស់​ម្នាក់​ប៉ុណ្ណោះ។ នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​វគ្គ Live Show សប្តាហ៍​ទីមួយ ដែល​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស កាល​ពី​យប់ ថ្ងៃ​អាទិត្យទី ១២ ម្សិល​មិញ​នេះ អឿម រុន បាន​ប្រកួត​ជា​មួយ​បេក្ខជន​ពីរ​រូប​ទៀត គឺ​លោក​ កែវ ប៊ុនធា និង​លោក សុខ ចាន់ណេ ដែល​អ្នកណា​ក៏​ដឹង​ដែរ​ថា បេក្ខជន​ទាំង​ពីរ​នាក់​សុទ្ធ​តែ​មាន​សមត្ថភាព និង​ធ្វើ​ឱ្យ​រញ្ជួយ​ឆាក​ឌឹវយ្សន៍។

ប៉ុន្តែ​ការ​ដាក់​មនោសញ្ចេតនា​ជ្រាល​ជ្រៅ ដើម្បី​សម្តែង​នូវ​ទឹក​ចិត្ត នឹក​ស្រណោះ​ម្តាយ ដែល​បាន​ចែក​ឋាន នៅ​ក្នុង​បទ​ចម្រៀង​មួយបទ ដែល​មាន​ចំណង​ជើង​ថា​«ទឹក​ចិត្ត​កូន​ប្រុស» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...