អត់មូលហេតុ តែត្រូវនគរបាលបាញ់ ៤គ្រាប់ របួសខ្លួនទទេ
ការបាត់បង់«ចិត្តអំណត់» អាចនឹងធ្វើឲ្យក្លាយ ទៅជារឿងដ៏សោកសៅ។ បន្ទាប់ពីរថយន្ដរបស់ខ្លួនត្រូវបានឃាត់ដោយនគរបាលមួយរួប នៅក្នុងស្ថានីយចាក់សាំងមួយ ក្នុងរដ្ឋការ៉ូលីនខាងត្បូង នៃសហរដ្ឋអាមេរិក ដោយសារតែខ្លួនបានភ្លេច មិនបានពាក់ខ្សែក្រវ៉ាត់សុវត្តិភាពនោះ អ្នកបើកបររថយន្ដដ៏អភ័ពបានត្រូវនគរបាលដដែល បាញ់មកលើខ្លួនចំនួន៤គ្រាប់ បណ្ដាលឲ្យរងរបួសត្រង់ស្មារ។
ហេតុការណ៍បានកើតឡើង តាំងពីថ្ងៃទី៤ ខែកញ្ញា កន្លងទៅម្លេះ តែវីដេអូដែលត្រូវបានថតជាប់ ដោយម៉ាស៊ីនថតដាក់បំពាក់នៅលើរថយន្ដរបស់នគរបាល ទើបនឹងត្រូវបានយកមកផ្សាយ នៅក្នុងសប្ដាហ៍កន្លងមកនេះប៉ុណ្ណោះ។ បុរសអ្នកបើកបររូបនោះ បានត្រឡប់ចូលទៅរកប័ណ្ណបើកបររបស់ខ្លួន ដែលដាក់ក្នុងរថយន្ដ ស្រាប់តែនគរបាលបានបើកការបាញ់ប្រហារភ្លាមមួយរំពេច ជាមួយនឹងសម្រែកបញ្ជាឡើងថា៖ «ក្រាបចុះនឹងដី! ៗ!»។
[...]