Posts in ‘ពិភពលោក’ Category

ហ៊ីឡារី គ្លីនតុន ត្រឡប់​មក​បកស្រាយ​ព័ត៌មាន​«បំប៉ោង»

ហ៊ីឡារី គ្លីនតុន ត្រឡប់​មក​បកស្រាយ​ព័ត៌មាន​«បំប៉ោង»

អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានយកឱកាស នៃការបង្ហាញវត្តមានរបស់អ្នកស្រី នៅក្នុង​កម្មវិធី​ឧទ្ទិស ដល់ការចាកចេញពីតំណែង របស់​សមាជិកព្រឹទ្ធសភា លោក «Harry Reid» ដើម្បីលើកឡើង​ពី​រឿង​រ៉ាវ​មួយ​ចំនួន ដែលអ្នកស្រីអះអាងថា ជាការបំប៉ោង និងបំភ្លៃទាំងស្រុង។ ហើយនេះ គឺការ​បង្ហាញខ្លួន ជា​សាធារណៈ​លើក​ទីពីរ បន្ទាប់ពីអ្នកស្រី បានប្រកាសទទួលស្គាល់បរាជ័យ នៅចំពោះជ័យជំនះរបស់លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃទី៩ ខែវិច្ឆិកា។

អ្នកស្រីបានថ្លែង បែបកំប្លែងថា៖ «នេះ វាមិនមែនជាសុន្ទរកថា ចេញពីវិមានកាពីតូល (Capitole - ចង់​មាន​ន័យ​ថា ជាសុន្ទរកថា ដែលប្រធានាធិបតី ជាប់​ឆ្នោតថ្មី ត្រូវធ្វើទៅកាន់ប្រជាជាតិ ដំបូងគេបង្អស់ នៅថ្ងៃ​ស្បថ​ចូល​កាន់​តំណែង) ដែលខ្ញុំបានសង្ឃឹមថា នឹងធ្វើវា នៅក្រោយពេលបោះឆ្នោត នោះទេ។ ប៉ុន្តែបន្ទាប់ពីបានធ្វើ "Selfies" នៅក្នុងឧទ្យានសាធារណៈ​ក្បែរផ្ទះ (នាក្រុងញ៉ូយក) អស់ប៉ុន្មានសប្ដាហ៍នោះមក [...]

គម្រោង​សាកល្បង​​កាំជ្រួច​អ៊ុយក្រែន បញ្ឆេះ ម៉ូស្គូ ឲ្យ​ច្រឡោត

គម្រោង​សាកល្បង​​កាំជ្រួច​អ៊ុយក្រែន បញ្ឆេះ ម៉ូស្គូ ឲ្យ​ច្រឡោត

កាលពីថ្ងៃសៅរ៍នេះ ប្រទេសរ៉ូស្ស៊ីបានសម្ដែងការប្រឆាំងតវ៉ា ទៅនឹងគម្រោងរបស់រដ្ឋាភិបាលក្រុង គៀវ ដែល​នឹងត្រៀមរៀបចំ ការសាកល្បងកាំជ្រួច នៅក្បែរនឹងឧបទ្វីបគ្រីមៀរ (Crimée) ទឹកដីមួយផ្នែក ដែល​ប្រទេស​រ៉ូស្ស៊ី ទើបនឹងប្រកាសដាក់ចូល ទៅក្នុងទឹកដីរបស់ខ្លួន កាលពីឆ្នាំ២០១៤។ បើតាមវិមានក្រឹមឡាំង (វិមាន​រដ្ឋាភិបាល​រ៉ូស្ស៊ី) បានលើកឡើងថា ប្រទេសអ៊ុយក្រែន កំពុងរំលោភលើកិច្ចព្រមព្រៀង ឬសន្ធិសញ្ញា​អន្តរជាតិ​ទាំង​ឡាយ ដែលចែងពីអធិបតេយ្យភាព នៃបណ្ដារដ្ឋឯករាជ្យនានា នៅក្នុងពិភពលោក។

ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិល របស់ប្រទេសរ៉ុស្ស៊ី ឈ្មោះ «Rosaviatsia» បានប្រកាសកាលពីថ្ងៃសុក្រ ថា​ខ្លួន​ទទួលបានដំណឹង ពីសំណាក់ប្រទេសអ៊ុយក្រែន ជុំវិញគម្រោងសាកល្បង បាញ់កាំជ្រួច នៅថ្ងៃទី១​ និង​ទី២ ខែធ្នូ​នេះ ក្នុងលំហរអាកាស នៃតំបន់ «Simferopol» របស់ឧបទ្វីបគ្រីមៀរ ដែលប្រទេសរ៉ូស្ស៊ីចាត់ទុកថា ជា​«លំហ​អាកាស​របស់ខ្លួន»។

ដោយឡែក [...]

ធ្លាក់​យន្ដហោះ​ដឹក​កីឡាករ​បាល់ទាត់​ប្រេស៊ីល៖ នៅ​រស់​៦នាក់

ធ្លាក់​យន្ដហោះ​ដឹក​កីឡាករ​បាល់ទាត់​ប្រេស៊ីល៖ នៅ​រស់​៦នាក់

ក្រុមកីឡាបាល់ទាត់មួយ របស់​ប្រទេស​ប្រេស៊ីល បានជិះ​នៅក្នុងយន្ដហោះមួយគ្រឿង ដែលបានជួប​គ្រោះ​អកុសល ធ្លាក់បោកខ្លួន នៅក្នុងប្រទេសកូឡំប៊ី ក្នុងយប់ថ្ងៃចន្ទនេះ។ ក្រុមកីឡាករនោះ មានឈ្មោះជាផ្លូវការ​​ថា «Associação Chapecoense de Futebol» ដែលត្រូវទៅប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌ«Copa Sud americana» ទល់​នឹងក្រុម «Atletico Nacional» នៅក្នុងប្រទេសកូឡំប៊ី នៅថ្ងៃពុធ​ស្អែក​នេះ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង «AFP» បានរាយការណ៍ នូវដំណឹងបឋមថា មានមនុស្សនៅរស់រានមានជីវិត ៦នាក់។

យន្ដហោះបានធ្លាក់បោកខ្លួន នៅវេលាម៉ោង២២ជាង (ម៉ោងក្នុងស្រុក) នៅលើជ្រលងភ្នំ «Cerro Gordo» នៃ​ខេត្ត​«La Union» របស់ប្រទេសកូឡំបី ដែលជាតំបន់ភ្នំ ព័ទ្ធជុំជិតដោយព្រៃដ៏ក្រាស់។ យន្ដហោះ បាន​ហោះ​ចេញ​ពី​ព្រលាន​យន្ដហោះ «Santa Cruz» នៃប្រទេសបូឡូវី ហើយត្រូវទៅចុះ នៅព្រលានយន្ដហោះ​អន្តរជាតិ នៃ​ក្រុង «Medellin» [...]

ក្រុម​ឃោសនា​បោះឆ្នោត​របស់ គ្លីនតុន នឹង​រាប់​សន្លឹក​ឆ្នោត​ជា​ថ្មី

ក្រុម​ឃោសនា​បោះឆ្នោត​របស់ គ្លីនតុន នឹង​រាប់​សន្លឹក​ឆ្នោត​ជា​ថ្មី

គណៈកម្មការរៀបចំការបោះឆ្នោត នៃរដ្ឋវីស្កុនស៊ីន (Wisconsin ស្ថិតនៅភាគខាងជើង នៃសហរដ្ឋ​អាមេរិក) បាន​យល់ព្រម​កាលពីថ្ងៃសុក្រ ថាខ្លួននឹង​រៀបចំ​ឡើងវិញ នូវការរាប់សន្លឹកឆ្នោតទាំងអស់ ដែលពលរដ្ឋ​អាមេរិកាំងនៅក្នុងរដ្ឋនេះ បានសម្ដែងឆន្ទៈរបស់ពួកគេ ក្នុងការជ្រើសរើស​ប្រធានាធិបតី​អាមេរិក កាល​ពី​ថ្ងៃ​ទី៨ ខែវិច្ឆិកាកន្លងទៅ។ តែចំណាត់ការទាំងអស់នេះ ត្រូវបានលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​ទើប​​នឹង​​ជាប់​ឆ្នោត វាយ​តម្លៃ​ថា មានលក្ខណៈ«គួរឲ្យអស់សំណើច»។

អ្នកដែលទាមទារ ឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនេះ គឺអ្នកស្រី ជីល ស្តាំង (Jill Stein) ដែលជា​បេក្ខនារី​ប្រធានាធិបតី​មួយរូបទៀត មកពី​គណបក្ស​បៃតង (បរិស្ថាននិយម)។ អ្នកស្រីបានពន្យល់ថា អ្នកស្រី​មិន​បាន​ដាក់​ការ​សង្ស័យ ទៅលើជ័យជំនះរបស់លោក ដូណាល់ ត្រាំ នោះទេ ប៉ុន្តែអ្នកស្រី​ចង់​ពិនិត្យ​មើល​ឡើង​វិញ ពី​គុណភាព និង​ប្រសិទ្ធិភាព នៃនីតិវិធីទាំងឡាយ [...]

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស តាម​ដាន ត្រាំ រឿង​«ទារុណកម្ម»

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស តាម​ដាន ត្រាំ រឿង​«ទារុណកម្ម»

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេស «Human Rights Watch (HRW)» នឹងធ្វើការតាម​ដាន​លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​ជាប់ឆ្នោតថ្មី របស់សហរដ្ឋអាមេរិក យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជាទី​បំផុត ទាក់ទងនឹងការលើកឡើង នៅក្នុងពេលឃោសនាបោះឆ្នោត ស្ដីពីការធ្វើ​«ទារុណកម្ម»។ នេះ​ជា​ការ​លើក​ឡើង របស់លោក កេណេត រ៉ូដ៍ (Kenneth Roth) នាយកប្រតិបត្តិរបស់​អង្គការ​នេះ នៅ​ក្នុង​ដំណើរ​របស់​លោក មកកាន់​រដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីសប្ដាហ៍មុន។

មេដឹកនាំរបស់អង្គការសិទ្ធិមនុស្ស ដែលមានស្នាក់ការធំ នៅរដ្ឋធានីញ៉ូយក សហរដ្ឋអាមេរិកមួយនេះ បាន​បញ្ជាក់​ច្បាស់ៗ ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា៖ «ខ្ញុំមិនគិត យកជាបានការទាំងស្រុង នូវអ្វី​ដែល​លោក ត្រាំ បានថ្លែងនៅក្នុងរយៈកាល នៃការឃោសនាបោះឆ្នោតនោះទេ។ យើងក៏មិន​បាន​សន្និដ្ឋាន​​ជា​មុន នូវ​អ្វី​ដែល​ជារឿងដ៏អាក្រក់នោះដែរ។ តែយើងនឹងដាក់គំនាប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...