របាយការណ៍បន្ថែម៖ ជនជាតិបារាំង ឃាត់ខ្លួននៅកម្ពុជា ទៅចិនធ្វើសាក្សី (AFP)
ស្ថាបត្យករជនជាតិបារាំង លោកប៉ាទ្រិក ដឺវិល័រ បានចេញពីការឃុំឃាំងរបស់កម្ពុជា ហើយយល់ព្រមទៅចិន ដើម្បីសហការ ជាមួយនឹងទីក្រុងប៉េកាំង នៅក្នុងករណីសំនុំរឿង ប៉ូ ស៊ីឡៃ និងភរិយា។
អ្នកស្រី ហ្គូ កៃឡៃ និងលោក នែល ហែលវូដ
ជនជាតិបារាំងរួបនេះ បានស្ថិតនៅក្នុងការឃុំឃាំងរបស់ប្រទេសកម្ពុជា តាំងពីថ្ងៃទី១៣មិថុនាមក ដោយត្រូវបានប្រទេស នេះ ចាប់ឃាត់ខ្លួន ទៅតាមការស្នើសុំរបស់ប្រទេសចិន នៅក្នុងការជាប់ទាក់ទង់នឹង ការស៊ើបអង្កេតករណីរបស់ លោក ប៉ូ ស៊ីឡៃ និងភរិយា។ ទីក្រុងប៉េកាំងបានសុំអោយមានការបញ្ជូនខ្លួន បុរសជនជាតិបារាំងរូបនេះ ទៅកាន់ប្រទេសចិន ភ្លាម នៅក្រោយការចាប់ឃាត់ខ្លួន តែទីក្រុងភ្នំពេញ បានសុំអោយប្រទេសចិន [...]