Posts in ‘បារាំង’ Category

បារាំង-អាពាហ៍​ពិពាហ៍នៃ​អ្នក​មាន​ភេទ​ដូចគ្នា៖ ការ​តស៊ូ​នៅ​បន្ត សម្រាប់​អ្នក​ប្រឆាំង

បារាំង-អាពាហ៍​ពិពាហ៍នៃ​អ្នក​មាន​ភេទ​ដូចគ្នា៖ ការ​តស៊ូ​នៅ​បន្ត សម្រាប់​អ្នក​ប្រឆាំង

ការប្រឈមមុខគ្នារវាងកងកម្លាំងនគរបាល និងបាតុករអ្នកប្រឆាំងនឹងអត្ថបទច្បាប់ «អាពាហ៍ពិពាហ៍នៃអ្នកមានភេទ​ដូចគ្នា» បានផ្ទុះឡើងនៅជិតរដ្ឋសភាជាតិ វេលាពាក់កណ្ដាលអាធ្រាត ថ្ងៃទី២៣ខែមេសា បន្ទាប់ពីច្បាប់នេះត្រវបានអនុម័ត្រ ដោយ​សម្លេងភាគច្រើននៃអ្នកតំណាងរាស្ត្រ កាលពីវេលាម៉ោងប្រមាណជា៥រសៀលនោះមក។


ក្រុមអ្នកប្រឆាំងនឹងអត្ថបទច្បាប់ ក្នុងពេលរាត្រីថ្ងៃទី២៣ខែមេសា កំពុងប្រឈមជាមួយនឹងកងកម្លាំងនគរបាល។

ពួកអ្នកប្រឆាំងនឹងអត្ថបទច្បាប់ទាំងនោះ បានចោលសម្បកដប កាំជ្រួចភ្លើងផ្សែង និងវត្ថុរឹងផ្សេងទៀត ទៅលើកម្លាំង​នគរបាល តែពួកគេក៏រងនូវការវាយបកវិញ ពីសំណាក់កងម្លាំងប្រឆាំងកុបករ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។ ព្រឹត្តិការណ៍នេះ បានកើត​ឡើង​នៅ​ទី​លានអាំងវាលីដ (Invalides) ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីរដ្ឋសភាជាតិ [...]

បំផ្ទុះ​គ្រាប់​បែក​ក្នុង​ឡាន ដើម្បី​វាយ​ប្រហារ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​លីប៊ី

បំផ្ទុះ​គ្រាប់​បែក​ក្នុង​ឡាន ដើម្បី​វាយ​ប្រហារ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​លីប៊ី

ស្ថានទូតបារាំងក្នុងរដ្ឋធានីទ្រីប៉ូលីប្រទេសលីប៊ី បានរងនូវការបំផ្ទុះគ្រាប់បែក ថ្ងៃអង្គារនេះ ដែលទំនងជាបណ្ដាលមកពី​រថយន្ដចតចោលនៅក្បែរនោះ បង្កឲ្យកម្លាំងប្រដាប់អាវុធបារាំងពីររូប ដែលរក្សាសន្តិសុខនៅទីនោះបានរងរបួស ក្នុង​នោះ​ម្នាក់រងរបួសធ្ងន់។


រូបថតនៅក្រោយពេលភេវរកម្ម ខណៈរថយន្ដដែលត្រូវបានបំផ្ទុះ នៅកំពុងឆេះនៅឡើយ។

គេនឹងមិនទាន់ដឹងពីមូលហេតុ និងនរណាជាអ្នកទទួលខុសត្រូវនោះនៅឡើយ ហើយក៏នៅមិនទាន់មាន ការ«ចេញមក​ប្រកាស»ទទួលខុសត្រូវណាមួយនោះដែរ។ នាយករដ្ឋមន្ត្រីបារាំង លោកហ្សង់ម៉ាក អារ៉ូល៍ (Jean-Marc Ayrault) បាន​និយាយថា កិច្ចអន្តរាគមន៍នៅប្រទេសម៉ាលីរបស់បារាំង ប្រឆាំងនឹងក្រុមឧទ្ទាមអ៊ីស្លាមនិយម ត្រូវបានគិតថាជាដើមហេតុ​នៃអំពើ​ភេវរកម្មនេះ។

ប្រធានាធិបតីបារាំង លោកហ្វ្រង់ស័រ [...]

បារាំង៖ អ្នក​ប្រឆាំង​នឹង​«អាពាហ៍​​​ពិពាហ៍​»​​នៃ​អ្នក​​មាន​​ភេទ​​ដូច​​គ្នា ប្ដេជ្ញា​មិន​រាថយ

បារាំង៖ អ្នក​ប្រឆាំង​នឹង​«អាពាហ៍​​​ពិពាហ៍​»​​នៃ​អ្នក​​មាន​​ភេទ​​ដូច​​គ្នា ប្ដេជ្ញា​មិន​រាថយ

«ជួបគ្នានៅថ្ងៃអង្គារ» នេះជាពាក្យលាគ្នា មានន័យស្មើរនឹងការត្រៀម ត្រឡប់មកជួបជុំគ្នាធ្វើបាតុកម្មបន្តទៀត នៅថ្ងៃអង្គារ​ក្រោយ  របស់​ក្រុមអ្នកប្រឆាំងអត្ថបទច្បាប់អាពាហ៍ពិពាហ៍មួយ សម្រាប់ពួកអ្នកស្រឡាញ់ភេទដូចគ្នា។


ក្រុមបាតុករប្រឆាំងនឹងអត្ថបទច្បាប់ នៅទីលានអាំងវ៉ាលីដ ថ្ងៃទី២១ខែមេសានេះ។

មនុស្សជាច្រើនពាន់នាក់បានមកជួបជុំគ្នានៅថ្ងៃអាទិត្យនេះ នៅលើទីលានដង់ហ្វែរ រូឆេរ៉ូ (Denfert-Rochereau) កណ្ដាល​ទីក្រុង​ប៉ារីស ដើម្បីសម្ដែងការប្រឆាំង ជាបន្តបន្ទាប់របស់ពួកគេ ទល់នឹងអត្ថបទច្បាប់ ដែលនឹងអនុញ្ញាតអោយ បណ្ដាអ្នក​ស្រឡាញ់ភេទដូចគ្នា អាចរៀបការនឹងគ្នាបាន នៅចំពោះមុខច្បាប់។ ក្រុមបាតុករ ដែលបានធ្វើបាតុកម្ម

ចំណាប់​ខ្មាំង​បារាំង នៅ​ប្រទេស​កាមើរូន ត្រូវ​បាន​ដោះ​លែង

ចំណាប់​ខ្មាំង​បារាំង នៅ​ប្រទេស​កាមើរូន ត្រូវ​បាន​ដោះ​លែង

គ្រួសារជនជាតិបារាំងមួយ ដែលមានកូនតួចៗបួននាក់ ត្រូវបានដោះលែងអោយមានសេរីភាព នៅប្រទេសកាមើរូន បន្ទាប់ពីត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ដោយក្រុមប្រដាប់អាវុធនិយមអ៊ីស្លាម តាំងពីពីរខែកន្លងមកហើយ។


គ្រួសារបារាំង មូឡាំងហួងនីយ៉េ បីនាក់ ដែលទើបនឹងចេញពីការឃុំឃាំង។

ជនជាតិបារាំងទាំង៧នាក់ បានត្រឡប់មកដល់រដ្ឋធានី នៃប្រទេសកាមើរូនវិញហើយ នៅថ្ងៃសុក្រទី១៩ខែមេសានេះ។ បណ្ដាញទូរទស្សន៍ក្នុងប្រទេសបារាំង  និងនៅក្នុងប្រទេសកាមើរូន បានបង្ហាញពីរូបភាព នៃគ្រួសារនេះ ដែលបានចុះពី​លើ​យន្ដហោះ។ ពួកគេម្នាក់ៗ ទំនងជាមានសុខភាព និងដើរបានជាធម្មតា តែគ្រាន់តែចុះស្គមជាងមុន។

មេដឹកនាំបារាំង និងកាមើរូន មិនបានពន្យល់លំអិតថា ពួកគេទាំងនេះ ត្រូវបានដោះលែងតាំងពីពេលយប់ តាមវិធីណា​នោះ​ទេ។ ហើយគេក៏មិនបានដឹងថា [...]

កោះល័នតា៖ តុលាការ​ជាយ​ក្រុង​ប៉ារីស​អង្កេត ពី​បទ​ធ្វើ​អោយ​ស្លាប់​ដោយ​អចេតនា

កោះល័នតា៖ តុលាការ​ជាយ​ក្រុង​ប៉ារីស​អង្កេត ពី​បទ​ធ្វើ​អោយ​ស្លាប់​ដោយ​អចេតនា

តុលាការនៅជាយក្រុងប៉ារីស បានបើកសំនុំរឿង ពីបទធ្វើអោយស្លាប់ដោយអចេតនា នៅបន្ទាប់ពីសាក្សីម្នាក់​មិនបញ្ជេញ​ឈ្មោះ បានចេញ​មក​បកអាក្រាត ហេតុការណ៍ ដែលទំនងជាពិត (?) ហើយបានផ្សាយព្រោងព្រាង នៅលើប្រព័ន្ធផ្សព្វ​ផ្សាយបារាំង។ ចំណែកខាងស្ថានីយ៍ទូរទស្សន៍ និងផលិតកម្មវិញ ក៏ត្រៀមវាយលុក តាមប្រព័ន្ធតុលាការតបវិញដែរ ពីបទ​«បរិហាកេរ្ត៍»។


រូបតំណាងអោយកម្មវិធីទូរទស្សន៍ «កោះល័នតា»។

បើទោះជាអាជ្ញាធរកម្ពុជា បានបិទសំនុំរឿងនេះហើយក៏ដោយ ក៏ហេតុការណ៍នេះ នៅបារាំងឯណោះ ស្ថិតនៅឆ្ងាយនៅ​ឡើយ ពីការបិទបញ្ចប់។ ក្នុងអត្ថបទមុន យើងបានស្រង់ប្រភពមួយ មកបញ្ជាក់ថា តុលាការទីក្រុងប៉ារីស នឹងមិនបើក​ការ​អង្កេត​លើ​សំនុំរឿងនេះទេ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...