សម រង្ស៊ី៖ ប្រជាជនភ្ញាក់រលឹក ដើម្បីការផ្លាស់ប្ដូរតាមបែបប្រជាធិបតេយ្យ
ប្រធានគណបក្សប្រឆាំងនៅកម្ពុជា ដែលទើបនឹងត្រឡប់ចូលប្រទេសវិញ នៅថ្ងៃសុក្រទី១៩ខែកក្កដាកន្លងទៅនេះ បានបរិហារពីការបំភិតបំភ័យទាំងឡាយ ដែលបានធ្វើទៅលើអ្នកស្និត នឹងគណបក្សរបស់លោក ហើយនឹងត្រៀមចាត់ទុក ការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាខាងមុខ ថាគ្រាន់តែជា«ឆាកល្ខោន»មួយ ប្រសិនណាលោកមិនអាចឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្របាន។
លោក សម រង្សី ផ្ដល់កិច្ចសម្ភាសទៅឲ្យក្រុមអ្នកកាសែត។ (រូបថត AAP file)
មនុស្សសំខាន់ដែលគេចាត់ទុកថា ជាគូរប្រជែងតែមួយគត់ទល់នឹងលោកហ៊ុន សែន បានត្រឡប់ចូលក្នុងប្រទេសកម្ពុជាពិតមែនហើយ តែលោកត្រូវបានគេលប់ឈ្មោះចេញពីបញ្ជីបោះឆ្នោត ហើយនឹងមិនអាចចូលរួមក្នុងការបោះឆ្នោតនេះបានទេ។ នេះ បើតាមការប្រកាសរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយលើកពីច្បាប់បោះឆ្នោត ដែលគណកម្មាធិការនេះគិតថា [...]