គ. ជ. ប៖ សម រង្ស៊ី អាច​ក្លាយ​ជា​តំណាង​រាស្ត្រ តែ​...​ចាំ​ពេល​ក្រោយ​បោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបកស្រាយអំពីលទ្ធភាពរបស់ លោក សម រង្សី ក្នុងការឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត ដើម្បីចូលរួមក្នុងដំណើរការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: July 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបកស្រាយអំពីលទ្ធភាពរបស់ លោក សម រង្សី ក្នុងការឈរ​ឈ្មោះ​ជាបេក្ខជនតំណាងរាស្រ្ត ដើម្បីចូលរួមក្នុងដំណើរការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ។


សន្និសិទ​សារព័ត៌មាន នៅទីស្តីការគ.ជ.ប ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ U.Bory)

ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ លោក មាន សាទិ ជាមន្រ្តីជាន់ខ្ពស់របស់គ.ជ.ប បានថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុង​សន្និសិទ​មួយនៅទីស្តីការគ.ជ.បថា៖ «នៅពេលនេះលោក សម រង្ស៊ី មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយក៏គ្មានឈ្មោះ​ក្នុង​បញ្ជី​បេក្ខជនតំណាងរាស្រ្តផងដែរ ប៉ុន្តែនៅពេលក្រោយ ប្រសិនបើបញ្ជីបេក្ខជនតំណាងរាស្រ្ត នៅសល់កៅអី​ឬមាន​បេក្ខជន​ណាមួយលាលែង ពេលនោះច្បាប់មាននីតិវិធីបំពេញបន្ថែម»។

លោកបន្តថា លោកសម រង្ស៊ីត្រូវមានឈ្មោះបោះឆ្នោត ទើបមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត ហើយការ​ចុះ​ឈ្មោះថ្មី គឺនឹងត្រូវធ្វើនៅក្រោយការបោះឆ្នោត។ លោកបន្ថែមថា ក្នុងករណីគណបក្សនយោបាយ សល់កៅអី ឬមាន​បេក្ខជនណាមួយលាលែង គណបក្សនោះត្រូវធ្វើសំណើរបំពេញបន្ថែម មក(គ.ជ.ប) បន្ទាប់មក(គ.ជ.ប) នឹងពិនិត្យមើល ហើយបើពិនិត្យទៅឃើញថាត្រឹមត្រូវ (គ.ជ.ប) នឹងសម្រេចដាក់បេក្ខជន ដែលនៅលេខរៀងទី១ ទៅក្នុងកន្លែង​ដែលត្រូវ​បំពេញនោះ។

លោកទេព នីថា អគ្គលេខាធិការ(គ.ជ.ប)បានពន្យល់ថា៖ «គ.ជ.ប ធ្វើអ្វីគ្រប់យ៉ាងគឺអនុវត្តតាមគោលការណ៍ច្បាប់ ហើយ​បើខុសច្បាប់ គ.ជ.ប នឹងប្រឈមចំពោះមុខច្បាប់ ចំពោះបញ្ជីឈ្មោះអ្នកបោះឆ្នោត និងបញ្ជីបេក្ខជនតំណាងរាស្រ្ត ត្រូវបាន​បិទជាស្ថាពរ ហើយក៏បានធ្វើសុពលភាពហើយដែរ ដូចនេះមិនអាចសើរើបានទេ»។

លោកទេព នីថា បានបន្ថែម ទំនងជាការព្រមានមុនដូច្នេះថា៖ «លោកសម រង្ស៊ី បន្ទាប់ពីការលើកលែងទោស និងត្រលប់​ចូលប្រទេសកម្ពុជា គាត់មានសេរីភាពគ្រប់គ្រាន់ដូចពលរដ្ឋទូទៅ ក្នុងការចូលរួមសកម្មភាពនយោបាយ ប៉ុន្តែក្នុង​សកម្មភាពឃោសនា លោកសម រង្ស៊ី ត្រូវគោរពច្បាប់បោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោត ដោយឡែកចំពោះសកម្មភាព​លើកពីនេះ ក្នុងនោះដូចជាការធ្វើបាតុកម្មជាដើម អាជ្ញាធរមានច្បាប់សម្រាប់គ្រប់គ្រងបញ្ហាទាំងនោះ»។

ថ្មីៗនេះ លោក គង់ គាំ ជាមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្រោះជាតិ បានពន្យល់ប្រាប់មនោរម្យព័ងអាំងហ្វូថា៖ «បញ្ហា​កាត់ទោសលោកសម រង្ស៊ី គឺជាបញ្ហានយោបាយ ហើយការលើកលែងទោសលោក សម រង្ស៊ីក៏ជាបញ្ហានយោបាយ ដូចច្នេះការផ្តល់សិទ្ធិឲ្យលោកសម រង្ស៊ី មានឱកាសចូលរួមក្នុងដំណើរការបោះឆ្នោត ដោយយុត្តិធម៌គួរត្រូវដោះស្រាយ​តាមរូបភាពនយោបាយ»។

លោក យឹម សុវណ្ណ ជាអ្នកនាំ ពាក្យគណបក្សសង្រោះជាតិ មិនអាចទាក់សុំការឆ្លើយបំភ្លឺបញ្ហានេះបានទេនៅថ្ងៃនេះ ដោយលេខទូរស័ព្ទរបស់លោកបានហៅចូលហើយ តែគ្នានអ្នកទទួល។

តែកាលពីម្សិលមិញលោក យឹម សុវណ្ណ បានថ្លែងថា គណបក្សសង្រ្គោះជាតិ តាមរយៈគណៈ​កម្មាធិការ​ផ្ទៃក្នុង និងអ្នក​ជំនាញច្បាប់ បានធ្វើលិខិតសំណើរមួយច្បាប់ ហើយមានគម្រោងបញ្ជូនលិខិតនេះ ទៅគណៈកម្មាធិការជាតិរៀបចំ​ការ​បោះឆ្នោត នៅរសៀលម៉ោង២ ថ្ងៃទី១៧ ខែកក្កដា ដើម្បីដោះស្រាយបញ្ហាលោក សម រង្ស៊ី។ ប៉ុន្តែព័ត៌មានធ្លាក់មកនៅ​ល្ងាចថ្ងៃដដែលថា គណបក្សសង្គ្រោះជាតិបានផ្អាក ការដាក់ស្នើបេក្ខភាពនោះទៅវិញ ដោយរងចាំពិភាក្សាជាមួយ​ថ្នាក់​ដឹកនាំ«ធំៗ» ឲ្យបានច្បាស់លាស់សិន៕

--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...