ឱម យិនទៀង៖ គ្រាប់បែកផ្ទុះនៅស្រុកគងពិសី និងក្បែរសាលាដំបូងរាជធានី មានលក្ខណៈដូចគ្នា
កំពង់ស្ពឺ៖ «នេះគឺជាបញ្ហាភេរវកម្មក្នុងស្រុក តើក្រុមតែមួយ រឺក៏ក្រុមទាក់ទងគ្នាយ៉ាងម៉េច?» នេះជាការចោទជាសំនួរឡើង របស់ លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ ក្នុងថ្ងៃព្រហស្បត្តិ៍នេះ នៅផ្ទាល់កន្លែង ដែលការបំផ្ទុះទាំងកណ្ដាលយប់មួយ បានកើតឡើងនៅចំពីមុខទីស្នាក់ការ របស់គណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ផ្លាកតាំងបង្ហាញបុរសទាំងបី នៃគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ (រូបថត MONOROOM.info/ D.KEO
លោក ឃឹម សុផាន់រ៉ា អធិការស្រុកគងពិសី បានថ្លែងនៅខាងមុខកន្លែងកើតហេតុថា ការបំផ្ទុះគ្រាប់បែកច្នៃ បានកើតឡើងម៉ោងប្រមាណជា ៩និង ៤៥នាទីយប់ ថ្ងៃទី១៤ ខែសីហា នៅខាងមុខទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដោយបានបំផ្លាញរបងជញ្ជាំង និងស្លាកគណបក្ស [...]