ធម្មិកោ៖ បក្សប្រជាជនយកបុណ្យឯករាជ្យជាតិ ជាបុណ្យបក្សរបស់ខ្លួន
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតព្រះរាជលេខាផ្ទាល់ព្រះបាទ នរោត្តម សីហនុ បានបដិសេធមិនចូលរួមក្នុងពិធីរម្លឹកខួបលើកទី ៦០ នៃទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ដែលរដ្ឋាភិបាលកម្ពុជាបានប្រារព្ធធ្វើ យ៉ាងគគ្រឹកគគ្រេងនៅរាជធានីភ្នំពេញនេះទេ។ មូលហេតុដែលព្រះអង្គមិនចូលរួម ដោយសារថា ទ្រង់មិនពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ដែលចូលចិត្តយកសមិទ្ធផលរបស់ព្រះមហាវីរក្សត្រធ្វើជារបស់ខ្លួន។ ព្រះអង្គបានចាត់ទុកបុណ្យនេះថា ជាបុណ្យរបស់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្នុងសមាជរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៧ខែមេសា។
រាជធានីភ្នំពេញ - បើទោះបីជាមានលិខិតអញ្ជើញពីគណកម្មាធិការរៀបចំបុណ្យជាតិ ឲ្យចូលរួមប្រារព្ធពិធីរម្លឹក ៦០ [...]