ហ៊ុន សែន រងការប្តឹងជាថ្មីឡើងតុលាការ ករណី«កោះត្រល់និងយួន»
«កាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះទាំងស្រុង ទៅឲ្យយួនដោយខុសច្បាប់ និងពីបទក្លែងបន្លំឯកសារសាធារណៈ ដែលជាអ្នកផ្តើមគំនិត រួមដៃជាមួយបក្សពួករបស់ខ្លួន បណ្តាយឲ្យជនជាតិយួនចូលមកខុសច្បាប់» នេះជាកម្មវត្ថុក្នុងពាក្យបណ្តឹង ដែលប្តឹងដោយ យុវជនឈ្មោះ នាង សុឃុន ប្តឹងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន។
ប្រព័ន្ធយុត្តិធម៌ - ជាលើកដំបូងសម្រាប់ឆ្នាំ២០១៤ ដែលលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានយុវជនមួយរូប ប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមករានេះ។ ពាក្យបណ្តឹងនោះមានតែស្នាមមេដៃ [...]