មេដឹកនាំសហជីព ព្រមានពី«បាតុកម្មធំ»នឹងផ្ទុះនៅខែកុម្ភះ
«សេរីភាពមិនអាចបិទបានរហូតទេ ទោះបីថ្ងៃនេះមិនបានជុំគ្នា ក៏ថ្ងៃក្រោយយើងអាចជុំគ្នាបានទៀតដែរ» នេះជាការបញ្ជាក់របស់លោកអាត់ ធន់ ដោយថែមទាំងបញ្ជាក់ ពីភាពមិនរាថយរបស់លោក នៅចំពោះការបង្រ្កាបពីសំណាក់អាជ្ញាធរ ទៅលើក្រុមបាតុករ។ យ៉ាងណាម៉ិញ លោកក៏មានគម្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំមួយ នៅខែក្រោយនេះ បើមិនមានយុត្តិធម៌ដល់ជនរងគ្រោះ និងមិនចរចាតម្លើងប្រាក់ អោយបានសមរម្យជូនកម្មករ។
កងកម្លាំងរបស់អាជ្ញាធរ ដែលត្រូវបានដាក់ពង្រាយទប់ស្កាត់ នៅទីលានប្រជាធិបតេយ្យថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
បាតុកម្ម - បន្ទាប់ពីត្រូវបានហាមឃាត់មិនអោយធ្វើបាតុកម្មនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ សហព័ន្ធសហជីព និងសមាគមចំនួន៩នៅតែប្រកាសជំហរថា [...]