កម្ពុជាចេញគោលនយោបាយជាតិ ស្តីពីសុវត្ថិភាពចរាចរណ៍
គោលនយោបាយជាតិ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ត្រូវបានទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចអនុម័ត កាលពីចុងសប្តាហ៍មុន ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ ឲ្យបានពាក់កណ្តាលនៅឆ្នាំ២០២០។ សម្រាប់ក្រុមអ្នកជំនាញសង្គមស៊ីវិល ខាងផ្នៃកសុវត្ថិភាពផ្លូវថ្នល់វិញ បាននិយាយថា បើមានតែគោលនយោបាយ តែបើគ្មានការធ្វើផែនការលំអិត នោះមិនអាចសម្រេចបានឡើយ។

គ្រោះថ្នាក់ចរាចរណ៍មួយ នៅតាមដងផ្លូវមួយ ក្នុងខេត្តស្ទឹងត្រែង។ (រូបថត ហ្វេសប៊ុក)
គ្រោះថ្នាក់ចរាចរណ៍ - គណៈរដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍ថា គោលនយោបាយនេះ រៀបចំដោយគណៈកម្មា ធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីធ្វើ «មធ្យោបាយដ៏មានសក្តានុពល និងជាកត្តាគន្លឹះធ្វើ [...]



