Posts in ‘កម្ពុជា’ Category

ស ខេង៖ ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ កាត់​បន្ថយ​អំពើ​ពុក​រលួយ

ស ខេង៖ ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ កាត់​បន្ថយ​អំពើ​ពុក​រលួយ

ការិយាល័យច្រកចេញចូល ដែលជាយុត្តិសាស្រ្តថ្មីរបស់រដ្ឋាភិបាល បាននឹងកំពុងដំណើរការនៅរាជធានី ខេត្តក្រុង​នីមួយៗ។ តាមរយៈការិយាល័យបំរើសេវាសាធារណៈមួយនេះ រដ្ឋាភិបាលរំពឹងទុកថា និងអាចកាត់បន្ថយ​អំពើពុក​រលួយបាន។


លោក សរ ខេង ថ្លែងនៅថ្ងៃ​ទី០៩ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សេវាសាធារណៈ - ថ្លែងក្នុងពិធី សម្ភោធនិងប្រកាសបើកឱ្យដំណើរការ ការរិយាល័យច្រកចេញចូលតែមួយ នៅថ្ងៃ​ទី០៩ ខែមេសា ឆ្នាំ២០១៤ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានអំពាវនាវ​ឱ្យប្រជា​ពលរដ្ឋទាំងអស់ មក​ចូលរួមទទួលយកសេវារដ្ឋបាល តាមប្រភេទសេវាកម្មនីមួយៗ នៅការិយាច្រកចេញចូលតែមួយ និងចូលរួមត្រួតពិនិត្យតាមដាន និងផ្តល់ជាយោបល់ [...]

ការ​អំពាវនាវ​មិន​ឲ្យ​ដំឡើង​ថ្លៃ របស់​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព?

ការ​អំពាវនាវ​មិន​ឲ្យ​ដំឡើង​ថ្លៃ របស់​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព?

ប្រធានមជ្ឈមណ្ឌល អភិវឌ្ឍន៍ពលរដ្ឋ និងសន្តិភាព លោក យ៉ង់ គឹមអេង បានរិះគន់ចំៗថា ការអំនាវរបស់រដ្ឋាភិបាល​មិនឲ្យមានការដំឡើងថ្លៃរាល់គ្រប់សេវា ក្នុងពេលចូលឆ្នាំខ្មែរ នឹងមិនមានប្រសិទ្ធភាពនោះទេ ដរាបណាមិនមាន​វិធានការជាក់ស្តែងសម្រាប់អនុវត្តនោះ។


រថយន្ដក្រុង ដែលជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ក្នុងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ SokKheang)

សង្គម - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៩ មេសា នេះ លោក យ៉ង់ គឹមអេង បាន​សម្តែងចម្ងល់ថា នៅពេលចូលឆ្នាំសេវារដ្ឋ ឬការប្រមូលពន្ធរដ្ឋ មិនមានការឡើងថ្លៃទេ ចុះហេតុអ្វីសេវាឯកជនមាន​រថយន្ត​ក្រុងជាដើមនោះ ត្រូវឡើងថ្លៃ ហើយវាមានអាថ៌កំបាំងអ្វីនៅពីក្រោយការឡើងថ្លៃនោះ?

[...]
កឹម សុខា៖ បក្ស​សង្រ្គោះ​ជាតិ មិន​ស្ទាក់​ស្ទើរ​នឹង​ពឹង​ពាក់​បរទេស

កឹម សុខា៖ បក្ស​សង្រ្គោះ​ជាតិ មិន​ស្ទាក់​ស្ទើរ​នឹង​ពឹង​ពាក់​បរទេស

អនុប្រធានគណបក្សសង្រ្គោះជាតិ លោកកឹម សុខា បានអះអាងថាគោលនយោបាយ របស់គណបក្សរបស់លោក មិនមានការរារែកនឹងស្នើភាគីបរទេស ឲ្យជួយអន្តរាគមន៍ ក្នុងវិបត្តិនយោបាយកម្ពុជានោះទេ ហើយក៏មិនអល់អែក​ជំរុញឲ្យភាគីបរទេសទាំងនោះ បដិសេធមិនទទួលស្គាល់ការគ្រប់គ្រងអំណាច របស់ គណបក្សប្រជាជនកម្ពុជា​ផងដែរ។


លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ O. Vary)

នយោបាយ - ថ្លែងទៅកាន់អ្នកគាំទ្រនៅសហរដ្ឋអាមេរិក លោកកឹម សុខា បានបញ្ជាក់ថា៖ «ឲ្យជួយដោះស្រាយ​បញ្ហាខ្មែរ ឬបញ្ហាជាប់គាំងនយោបាយ ឲ្យធ្វើអាជ្ញាកណ្តាល គណបក្សសង្រ្គោះជាតិ មិនមែនពឹងតែចិនទេ ឲ្យតែ​អ្នក​ជួយបាន ជប៉ុន អាមេរិក អូស្រ្តាលី អ៊ឺរ៉ុប ក៏សុំទាំអស់ [...]

សម្ព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ ប្រតិកម្ម​នឹង​លិខិត​របស់ ជីម៉ាក់

សម្ព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ ប្រតិកម្ម​នឹង​លិខិត​របស់ ជីម៉ាក់

សម្ព័ន្ធសហជីពស្មារតីកម្មករខ្មែរ បានប្រតិកម្មតបទៅលិខិត របស់សមាគមរោងចក្រកាត់ដេរ ហៅកាត់ថាជីម៉ាក់ (GMAC) ដែលបានផ្ញើរទៅលោក ប៉ា សុជាតិវង្ស អភិបាលរាជធានី​ភ្នំពេញ ដើម្បីស្នើរសុំការអន្តរាគមន៍ការអនុវត្ត​ច្បាប់ លើសហជីពកម្មករមួយនេះ ដោយបានចោទប្រធានសហជីព ថាបានធ្វើកូដកម្មដោយខុសច្បាប់ និងរាំងស្ទះ​ដល់សង្វាក់ផលិកម្មរោងចក្រ។


ក្រុមកម្មកររោងចក្រ នៅតាមផ្លូវវេងស្រេង។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - «ខ្ញុំធ្វើដើម្បីការពាររសិទ្ធិសេរីភាព និងអត្ថប្រយោជន៍ស្របច្បាប់របស់កម្មករ ខ្ញុំមិនបានទៅបំផ្លិច​បំផ្លាញ ឬមួយធ្វើអោយបាត់បង់ផលប្រយោជន៍របស់កម្មករ ណាម្នាក់ទេ ផ្ទុយទៅវិញក្រុមហ៊ុនជាអ្នកជំរុញអោយ​កម្មករ [...]

មន្រ្តី​វាំង​ ថា​លិខិត​របស់ សម រង្ស៊ី មិន​ប្រមាថ​ព្រះ​មហាក្សត្រ​ទេ

មន្រ្តី​វាំង​ ថា​លិខិត​របស់ សម រង្ស៊ី មិន​ប្រមាថ​ព្រះ​មហាក្សត្រ​ទេ

ទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋាន របស់សម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ បានអះអាងថា លិខិតរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានផ្ញើរថ្វាយព្រះមហាក្សត្រនោះ មិនមានខ្លឹមសារ ប្រមាថដល់ ព្រះរាជកិត្តិយស ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី នោះទេ។


រូបសញ្ញារបស់ស្ថាប័នព្រះមហាក្សត្រ តំណាងឲ្យរាជានិយមនៅកម្ពុជា។

នយោបាយ - «ចំពោះពាក្យពេជន៍ដែលឯកឧត្តមសម រង្ស៊ី ទូលថ្វាយក្នុងលិខិតរបស់គាត់ ខ្ញុំយល់ឃើញថា ដូចជា​មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះរាជកិត្តិយស និងព្រះរាជកិត្តិនាម ព្រះមហាក្សត្រ»។ នេះការសង្កត់ធ្ងន់ក្នុង​សេចក្តី​ថ្លែងការណ៍របស់ លោក អ៊ុំ ដារ៉ាវុធ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...