ស ខេង៖ ការិយាល័យច្រកចេញចូលតែមួយ កាត់បន្ថយអំពើពុករលួយ
ការិយាល័យច្រកចេញចូល ដែលជាយុត្តិសាស្រ្តថ្មីរបស់រដ្ឋាភិបាល បាននឹងកំពុងដំណើរការនៅរាជធានី ខេត្តក្រុងនីមួយៗ។ តាមរយៈការិយាល័យបំរើសេវាសាធារណៈមួយនេះ រដ្ឋាភិបាលរំពឹងទុកថា និងអាចកាត់បន្ថយអំពើពុករលួយបាន។
លោក សរ ខេង ថ្លែងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
សេវាសាធារណៈ - ថ្លែងក្នុងពិធី សម្ភោធនិងប្រកាសបើកឱ្យដំណើរការ ការរិយាល័យច្រកចេញចូលតែមួយ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មកចូលរួមទទួលយកសេវារដ្ឋបាល តាមប្រភេទសេវាកម្មនីមួយៗ នៅការិយាច្រកចេញចូលតែមួយ និងចូលរួមត្រួតពិនិត្យតាមដាន និងផ្តល់ជាយោបល់ ទៅលើដំណើការនេះការផ្តល់សេវានេះ ដើម្បីរួមចំនែកក្នុងការពង្រឹង និងកែលម្អនូវការផ្តល់សេវារបស់ការិយាល័យនេះ ដើម្បីអោយមានភាពប្រសើរឡើង និងសុក្រិដ្ឋភាព។
លោកថ្លែងបន្តថា ការបង្កើតអោយមានការិយាល័យច្រកចេញចូលតែមួយនេះ និងបង្កអោយកាន់តែមានភាពងាយស្រួលសំរាប់ជាពលរដ្ឋទូទៅ។ ដោយលោកបញ្ជាក់ថា កាលដែលមិនទាន់មានច្រកចេញចូលតែមួយនេះ នៅពេលដែលប្រជាជនគាត់ចង់ស្នើសុំ ធ្វើអ្វីមួយដូចជាសុំធ្វើផ្លាកលេខម៉ូ ឡានយកទៅប្រើប្រាស់ដើម្បីស្របច្បាប់ ឬមួយក៏សុំសាងសង់សំណង់ជាផ្ទះ ផ្ទះសំណាក់ ឬមួយសណ្ឋាគារ គាត់ត្រូវរត់ទៅតាមក្រសួងនានា ស្ថាប័ននានាដែលពាក់ព័ន្ធទាំងអស់។ ដូច្នេះទម្រាំតែប្រជាពលរដ្ឋរត់ការហើយ ត្រូវចំណាយថវិកា និងពេលវេលាអស់ច្រើន ប៉ុន្តែនៅពេលដែលមានការិល័យច្រកចេញចូលតែមួយ នៅពេលដាក់ពាក្យមកគេទទួលបានទាំងអស់ រួចគេរុញបន្តទៅទៀតទៅផ្នែកផ្សេងដែលទទួលខុសត្រូវ ទៅតាមការស្នើសុំនិមួយៗ។
អ្វីដែលកាន់តែពិសេសនោះ ការិល័យមួយនេះនឹងធានាបាននូវតម្លាភាព មិនមានអំពើពុករលួយថែមទៀតផង។ លោក សខេង ពន្យល់យ៉ាងដូច្នេះដែរថា «ចង់មិនចង់គឺវាកាត់បន្ថយនូវភាពអសកម្ម អំពើពុករលួតាមរយៈហ្នឹង អញ្ចឹងហើយបានចំនុចនេះ ប្រជាពលរដ្ឋគាត់សប្បាយចិត្ត»។
ជាមួយនឹការអំពាវនាវឱ្យប្រជាពលមកទទួលយកសេវានេះ លោក ស ខេង ក៏ដូចជារដ្ឋាភិបាល បានប្តេជ្ញាផងដែរ ថានឹងធ្វើអោយប្រសិទ្ធិភាព និងពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ និងថ្នាក់ក្រោមជាតិដើម្បីឱ្យការអនុវត្តន៍កាន់តែប្រសើរ។ ដោយមន្រ្តីរដ្ឋាភិបាលរូបនេះអះអាងថា៖ «បើយើងធ្វើមិនបានល្អទេនោះ វានឹងជះឥទ្ធិពលដល់ប្រជាពលរដ្ឋ និងជះឥទ្ធិពលទៅដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅទូទាំងប្រទេសដែរ ឬក៏ឥទ្ធិពលទៅលើបញ្ហាដទៃៗទៀតជាច្រើន»។
ដើម្បីធានាការអនុវត្តរបស់មន្រ្តីការិយាល័យច្រកចេញចូលតែមួយ ជៀសផុតរាល់ការសូកប៉ាន់ផ្សេងៗ រាល់តារាងតម្លៃដែលចុងក្រោយនេះក្រសួងសេដ្ឋកិច្ចបានដាក់ចេញប្រភេទនៃសេវានីមួយគឺបិទនៅមុខការិយាល័យ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួល និងដឹងពីតម្លៃដែលខ្លួនត្រូវចំណាយ។
លោក ស ខេង បានបញ្ជាក់ទៀតថា ក្នុងការបង្កើតឱ្យមានច្រកចេញចូលតែមួយនេះ រដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ លើអទិភាពជាច្រើនដែរដូចជា៖
ទី១. ការររៀបចំឱ្យមានយន្តការសាធារណៈ ក្នុងការទទួលយកសេវាតាមច្រកចេញចូល តែមួយនៅតាមបណ្តាក្រសួង ស្ថាប័ននានានៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បី និងធ្វើឱ្យប្រសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈនេះ។
ទី២. ពង្រឹងការអនុវត្តច្បាប់ស្តីរបបហិញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់ថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការធនធានពីថ្នាកជាតិទៅថ្នាក់ក្រោមជាតិ។ និង
ទី៣. ការអនុវត្តន៍ធនធានមនុស្ស និងបន្តពង្រឹងតួនាទីរបស់ប្រឹក្សាថ្នាក់ក្រោមជាតិជាដើម៕
----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៩ មេសា ២០១៤