Posts in ‘កម្ពុជា’ Category

អតីត​ស្ថាបនិក​ដែល​គេ​បណ្ដេញ​ចេញ បដិសេធ​មិន​បាន​ប្តឹង​បិទ​ស៊ីខៅឌូ

អតីត​ស្ថាបនិក​ដែល​គេ​បណ្ដេញ​ចេញ បដិសេធ​មិន​បាន​ប្តឹង​បិទ​ស៊ីខៅឌូ

អតីតមន្ត្រីសហជីពដែលត្រូវគេបណ្ដេញចេញ លោក អ៊ុំ វិសាល បានប្រតិកម្មឆ្លើយតបទៅនឹងការលើកឡើង ដែលថា​លោក និងអ្នកស្រី រឿន ចាន់ថន បានប្តឹងចង់ឲ្យបិទសហជីពស៊ីខៅឌូ ដោយបានហៅការលើកឡើងទាំងនោះ ថាជា​ការចោទប្រកាន់ ដើម្បីបំពុលបរិយាកាសអារម្មណ៍របស់កម្មករ។ ប៉ុន្តែអតីតស្ថាបនិកសហជីពស៊ីខៅឌូរូបនេះ បាន​អះអាងថា លោកចង់បង្កើតគណកម្មការមួយ ដើម្បីដឹកនាំសហជីពនេះជាបណ្ដោះអាសន្នសិន។


លោក អ៊ុំ វិសាល អតីតមន្ត្រីស្ថាបនិកសហជីព ដែលត្រូវបានសហជីពបណ្ដេញចេញ នៅមុខសាលាដំបូងរាជធានី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)

ជម្លោះផ្ទៃក្នុង - សេចក្តីប្រកាសពត៌មាន របស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា [...]

មួរ សុខហួរ ត្រូវ​សន្តិសុខ​រាជធានី​សែង​ចេញ និង​វាយ​ជំនួយ​ការ​ឲ្យ​របួស

មួរ សុខហួរ ត្រូវ​សន្តិសុខ​រាជធានី​សែង​ចេញ និង​វាយ​ជំនួយ​ការ​ឲ្យ​របួស

ជាថ្មីម្តងទៀត បេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្រ្គោះជាតិ លោកស្រីមួរ សុខហួរ ត្រូវបានក្រុមសន្តិសុខ​សាលា​រាជធានី​ភ្នំពេញចាប់សែងនៅថ្ងៃទី២១ ខែមេសានេះ ចេញពីទីលានប្រជាធិបតេយ្យទាំងទីណាត់ទីណែង ហើយ​ក្រុម​សន្តិសុខទាំងនោះ ថែមទាំងបានវាយជំនួយការរបស់លោកស្រី ឲ្យរងរបួស៣នាក់នោះទៀត។


លោកស្រីមួរ សុខហួរ ត្រូវបានសែងដោយក្រុមសន្តិសុខ​សាលា​រាជធានី​ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ - បន្ទាប់ពីក្រុមនគរបាលជាតិ ដែលសហការជាមួយក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ប្រលយពាក្យថា​លោកស្រី មួរ សុខហួរ មិនមែនជាតំណាងរាស្រ្តមក ភ្លាមៗនោះក្រុមសន្តិសុខសាលារាជធានីភ្នំពេញ បានចាប់សែង​លោកស្រីមួរ សុខហួរ ទាំងទទឹងទទែងពីក្នុងបរិវេណ [...]

គ.ជ.ប ហាម​បក្ស​ទាំងអស់ កុំ​យក​លេស​ឃោសនា​បោះ​ឆ្នោត​ធ្វើ​បាតុកម្ម

គ.ជ.ប ហាម​បក្ស​ទាំងអស់ កុំ​យក​លេស​ឃោសនា​បោះ​ឆ្នោត​ធ្វើ​បាតុកម្ម

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្តីណែនាំមួយ ដោយហាមប្រាម​មិន​ឲ្យគណបក្សនយោបាយ ឬអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ដែលចូលរួមក្នុងការឃោសនាបោះឆ្នោត ជ្រើស​រើសក្រុមប្រឹក្សាអាណត្តិទី ២ ខាងមុខនេះ មិនត្រូវឆ្លៀតយកសកម្មភាពនេះ ធ្វើឲ្យក្លាយជាការធ្វើបាតុកម្ម តវ៉ាណា​មួយ​ឡើយ។ គ ជ ប ក៏ហាមមិនឲ្យបក្សនយោបាយ ជម្រុញឲ្យមានអំពើហិង្សា ក្នុងពេលឃោសនានេះផងដែរ។

ការដង្ហែក្បួនរបស់គណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃដំបូងទី២៧ខែមិថុនា ក្នុងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ U. Bory)

ការបោះឆ្នោត - ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី ២ នឹងឈាន​មក​ដល់នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៤ ខាមុខនេះ [...]

បាញ់​សម្លាប់ ឈុត វុទ្ធី៖ ក្រុម​សកម្មជន​ការពារ​ព្រៃ ប្រជុំ​គ្នា​រំលឹក​ខួប​២​ឆ្នាំ

បាញ់​សម្លាប់ ឈុត វុទ្ធី៖ ក្រុម​សកម្មជន​ការពារ​ព្រៃ ប្រជុំ​គ្នា​រំលឹក​ខួប​២​ឆ្នាំ

ព្រះសង្ឃនិងសកម្មជនការពារព្រៃឈើជាង ១០០នាក់និងអង្គ នឹងជួបជុំគ្នានាចុងសប្តាហ៍នេះ នៅទីកន្លែង ដែល​សកម្មជនការពារបរិស្ថានដ៏ល្បីល្បាញ និងជាអតីតប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវបាន​បាញ់សម្លាប់ ដើម្បីរំលឹកខួប២ឆ្នាំនៃហេតុការណ៍ដ៏រន្ធត់នេះ បង្កឡើងដោយមន្ត្រីរាជអាវុធហត្ថ នៅក្នុងពេលដែល​លោក បានចុះស៊ើបអង្កេតបទល្មើសព្រៃឈើ នៅជួរភ្នំក្រវ៉ាញភាគកណ្តាល។


លោក ឈុត វុទ្ធី ក្នុងបេសកកម្មរបស់លោក​ ដើម្បីការពារធនធានធម្មជាតិកម្ពុជា។ (រូបថត Australian National University)

ព្រៃឈើ - សេចក្តីប្រកាសព័ត៌មានរបស់អង្គការការពារធនធានធម្មជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ បានឲ្យដឹងថា នឹងមានការជួបជុំសកម្មជនព្រៃឈើ [...]

មន្ត្រី​រាជ​អាវុធ​ហត្ថ​វាយ​ដុំ​អ្នក​កាសែត ពេល​ចុះ​អង្កេត​បទ​ល្មើស​ព្រៃ​ឈើ

មន្ត្រី​រាជ​អាវុធ​ហត្ថ​វាយ​ដុំ​អ្នក​កាសែត ពេល​ចុះ​អង្កេត​បទ​ល្មើស​ព្រៃ​ឈើ

បន្ទាប់ពីអ្នកសារព័ត៌មានចំនួនបីនាក់ នៅក្នុងខេត្តបីផ្សេងគ្នា ត្រូវបានមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រើ​ហិង្សាវាយដំផ្ទួនៗគ្នារយៈពេលបីថ្ងៃ ក្នុងពេលចុះយកព័ត៌មានបទល្មើសព្រៃឈើនោះ ក្លឹបអ្នកកាសែតកម្ពុជា បាន​ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះមន្ត្រីកងរាជអាវុធហត្ថ ដោយអំពាវនាវទៅដល់ស្ថាប័នរដ្ឋាភិបាល បើកការស៊ើបអង្កេត ដើម្បីនាំយកជនបង្កហេតុ មកដោះស្រាយតាមផ្លូវច្បាប់។


សកម្មភាពជួញឈើ នៅក្នុងប្រទេសកម្ពុជា។ (រូបថតឯកសារ AFP)

សេរីភាពនៃសារព័ត៌មាន - សេចក្តីថ្លែងការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែ​មេសា ឲ្យដឹងថា ក្លិបអ្នកកាសែតកម្ពុជា សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...