Posts in ‘កម្ពុជា’ Category

គ.ជ.ប ថា​ការ​បោះឆ្នោត​​ក្រុម​​ប្រឹក្សា​អណត្តិទី​២ មាន​​សភាព​«​រលូន»

គ.ជ.ប ថា​ការ​បោះឆ្នោត​​ក្រុម​​ប្រឹក្សា​អណត្តិទី​២ មាន​​សភាព​«​រលូន»

លើកលែងតែមណ្ឌលចំនួនបី មួយនៅខេត្តត្បូងឃុំ និងពីរមណ្ឌលទៀត​នៅរាជធានីភ្នំពេញ ដែលបានបិទ​បញ្ចប់​ការ​បោះឆ្នោតនៅម៉ោងបីរសៀល ក្រៅពីនោះទាំង១៩៤ទៀត ត្រូវបានបញ្ចប់ទៅនៅម៉ោងប្រមាណជាង១១ និង៣០នាទី​ព្រឹក ក្រោមស្ថានភាពនៃការបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន និងពុំមានអ្វីគួរឲ្យសម្គាល់ឡើយ ទោះជាប៉ិច​កំពុង​ដោះស្រាយបណ្តឹងមួយ នៅខេត្តព្រៃវែងក៏ដោយ។ នេះបើតាមការបញ្ជាក់ របស់លោក ម៉ៅ សុភារិទ្ធ សមាជិក គ.ជ.ប។


សន្និសីទការសែតរបស់គ.ជ.ប នៅក្រោយការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី២ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

បោះឆ្នោតក្រុមប្រឹក្សា - សន្និសិទសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៨ ខែឧសភានេះ នៅគ.ជ.ប លោក ម៉ៅ សុភារិទ្ធ សមាជិក គ.ជ.ប បានលើកឡើងថា [...]

បក្ស​សង្រ្គោះ​ជាតិ ហុច​ដៃ​ទៅ​បក្ស​ប្រជាជន​ជា​ថ្មី

បក្ស​សង្រ្គោះ​ជាតិ ហុច​ដៃ​ទៅ​បក្ស​ប្រជាជន​ជា​ថ្មី

ជាថ្មីម្តងទៀតគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់បានបង្ហាញចេតនា បន្តចរចានយោបាយជាមួយ​គណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយភាពជាប់គាំងផ្នែកនយោបាយ ដែលបានអូសបន្លាយតាំងពី​ក្រោយការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣។


លោក សម រង្ស៊ី និងលោក កឹម សុខា ធ្វើសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

នយោបាយ -លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការ​កណ្តាលគណបក្ស ថ្ងៃទី១៨ ខែឧសភា ថារហូតមកដល់ពេលនេះ គណបក្សសង្រ្គោះជាតិ បានរក្សាបំណង​ចរចា​ជាមួយគណបក្សប្រជាជនកម្ពុជា តែដោយសារជាប់រវល់ ក្នុងដំណើរការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សារាជធានី​-ខេត្ត [...]

ពលរដ្ឋ​ខេត្ត​ក្រចេះ ថា​ស៊ូ​ស្លាប់​នៅ​ភ្នំពេញ ប្រសិន​បើ​គ្មាន​យុត្តិធម៌

ពលរដ្ឋ​ខេត្ត​ក្រចេះ ថា​ស៊ូ​ស្លាប់​នៅ​ភ្នំពេញ ប្រសិន​បើ​គ្មាន​យុត្តិធម៌

«ខ្ញុំស៊ូស្លាប់ មិនទៅវិញទេ បើរដ្ឋាភិបាលមិនដោះស្រាយឱ្យប្រជាពលរដ្ឋ» នេះជាការប្តេជ្ញារបស់ប្រជាពលរដ្ឋ នៅ​ខេត្ត​ក្រចេះ ដែលបានមកភ្នំពេញជិត១០ថ្ងៃមកហើយ ដើម្បីស្វែងដំណោះស្រាយ ករណីដីធ្លីដ៏ចម្រូងចម្រាស់របស់ពួក​គាត់ ដែលត្រូវក្រុមហ៊ុនវៀតណាមរំលោភយក។


ក្រុមពលរដ្ឋអ្នកតវ៉ាដីធ្លី មកពីខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

--------------------------------
ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ១៦ ឧសភា ២០១៤
--------------------------------

ដីធ្លី - [...]

បក្ស​សង្រ្គោះ​ជាតិ អំពាវនាវ​ឲ្យ​ជួយ​ចិន​ដែល​ភៀស​ខ្លួន​ពី​វៀតណាម

បក្ស​សង្រ្គោះ​ជាតិ អំពាវនាវ​ឲ្យ​ជួយ​ចិន​ដែល​ភៀស​ខ្លួន​ពី​វៀតណាម

ក្រោមហេតុផលមនុស្សធម៌ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ធំជាងគេនៅកម្ពុជា បានធ្វើការ​អំពាវ​នាវ​ជាផ្លូវការ ដល់ពលរដ្ឋកម្ពុជា ឲ្យជួយជ្រោមជ្រែង តាមលទ្ធភាព ដល់ជនជាតិចិនដែលភៀសខ្លួន ពីអំពើហិង្សា​នៅ​ប្រទេសវៀតណាម ចូលមកកម្ពុជា។


បណ្ដា​ជនវៀតណាមច្រើនពាន់នាក់ បានធ្វើបាតុកម្មប្រឆាំងចិនកាលពីថ្ងៃ១១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត REUTERS/Kham)

---------------------
ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ ឧសភា ២០១៤
---------------------

ជនភៀសខ្លួន - «គណបក្សសង្រ្គោះជាតិ សង្ឃឹមលើសន្តានចិត្តសប្បុរសធម៌ [...]

ផៃ ស៊ីផាន៖ កម្ពុជា​មាន​ជំហរ​អព្យាក្រិត្យ​ចំពោះ​ជម្លោះ​ចិន និង​វៀតណាម

ផៃ ស៊ីផាន៖ កម្ពុជា​មាន​ជំហរ​អព្យាក្រិត្យ​ចំពោះ​ជម្លោះ​ចិន និង​វៀតណាម

រដ្ឋាភិបាលកម្ពុជាបានអះអាងជាថ្មីថា វាមិនមែនជារឿងថ្មីនោះទេ ដែលកម្ពុជាធ្លាប់បានបង្ហាញជាផ្លូវការ កាលពី​ពេល​កន្លងមក រួចមកហើយ ថាកម្ពុជាប្រកាន់ជំហរអព្យាក្រិត្យ ចំពោះជម្លោះរវាងប្រទេសចិន និងប្រទេសវៀតណាម និង​ជម្លោះផ្សេងៗទៀតនៅជុំវិញពិភពលោក។


លោកប្រធានាធិបតីចិន និងប្រធានាធិបតីវៀតណាម ដើរត្រួតពល ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី​វៀតណាម នៅចិន កាលពីខែមិថុនា ឆ្នាំ២០១៣។ (រូបថត MARK RALSTON / AFP)

---------------------
ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ ឧសភា ២០១៤
---------------------

ការទូត - «រដ្ឋាភិបាលធ្លាប់បង្ហាញជំហររួចហើយ មិនត្រឹមវេទិការថ្នាក់ជាតិទេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...