បីមិន បួនយល់ព្រម៖ ពលរដ្ឋខេត្តក្រចេះ ថានឹងបន្តនៅភ្នំពេញទៀត
នៅថ្ងៃទី២៣ ខែឧសភា អាជ្ញាធរខេត្តក្រចេះ និងសាលារាជធានីភ្នំពេញ បានមកចរចាជាថ្មីជាមួយប្រជាពលរដ្ឋ ដោយក្នុងនោះប្រជាពលរដ្ឋ បានដាក់នូវសំណើរ៧ចំនុច ប៉ុន្តែ ៣ចំនុចសំខាន់ដែលប្រជាពលរដ្ឋចង់បានបំផុត និងជាលក្ខខណ្ឌដើម្បីវិលត្រឡប់ ទៅខេត្តក្រចេះវិញនោះ ត្រូវបានអាជ្ញាបដិសេធ។

ក្រុមប្រជាពលរដ្ឋ អ្នកតវ៉ាដីធ្លី មកពីខេត្តក្រចេះ លើកបដាតវ៉ា។ (រូបថត MONOROOM.info/ C. Nita)
ដីធ្លី - ប្រជាពលរដ្ឋនៅចំនុចពាមប៉ោអូបី ភូមិស្រែថ្មី ឃុំឃ្សឹម ស្រុស្នួល ខេត្តក្រចេះ បានដាក់សំណើរជាថ្មី ទៅកាន់អភិបាលខេត្តក្រចេះ ក្រោយពីអាជ្ញាធរខេត្ត ក៏ដូចជាសាលារាជធានីភ្នំពេញ បានសន្យាថានឹងដោះស្រាយបញ្ហាជូនពួកគាត់។
បញ្ហា៧ដែលប្រជាពលរដ្ឋចង់បាន រួមមាន



