កឹម សុខា និងមេធាវី ទៅជួប មាជ សុវណ្ណារ៉ា ក្នុងពន្ធនាគាររសៀលនេះ
ក្នុងបណ្តាញសង្គម លោក កឹម សុខា (Kem Sokha) ក្នុងថ្ងៃទី១៧ ខែវិច្ឆិកានេះ បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោកថា «នៅវេលាម៉ោងពីរ រសៀល ថ្ងៃទី១៧ វិច្ឆិកា ២០១៤នេះ ខ្ញុំ នឹងទៅជួបសួរសុខទុក្ខលោក មាជ សុវណ្ណារ៉ា ដែលកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស “ម១”»។
លោកបានពន្យល់ថា ដំណើររបស់លោកទៅកាន់ទីនោះ ដើម្បីចង់ដឹងពីសុខទុក្ខ និងបង្ហាញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំគណបក្ស។ ប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះ បានសរសេរបន្តទៀតថា៖ «ខ្ញុំបានសុំឲ្យលោក មាជ សុវណ្ណារ៉ា មានការអត់ធ្មត់ និងប្ដេជ្ញាចិត្តខ្ពស់ ខណៈពេលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងខិតខំរកគ្រប់មធ្យោបាយ ដោះស្រាយចំពោះបញ្ហានេះ»។
រីឯលោក មេធាវី ចាន់ ចេង បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងព្រឹកថ្ងៃទី១៧ [...]