Posts in ‘កម្ពុជា’ Category

កម្មករ​រោងចក្រ ស៊ាវ គិញ តវ៉ាជាមួយថៅកែ សុំ​ល័ក្ខ​ខ័ណ្ឌ​៧​ចំណុច

កម្មករ​រោងចក្រ ស៊ាវ គិញ តវ៉ាជាមួយថៅកែ សុំ​ល័ក្ខ​ខ័ណ្ឌ​៧​ចំណុច

បាតុភាពរវាងថៅកែ និងកម្មករ ចេះតែមាន ជាហូរហែ ពីមួយថ្ងៃទៅមួយថ្ងៃ។ នៅម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៥ នៅមុខក្រសួងការងារ កម្មកររោងចក្រកាត់ដេរ សម្លៀកបំពាក់ «ស៊ាវគិញ(អិម អីហ្វ ជី អិលធីឌី)» នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរអ៊ូរទាំ និងល័ក្ខខ័ណ្ឌការងាររបស់ខ្លួន នៅក្នុងរោងចក្រ បានប្រមូលគ្នាប្រមាណជា ១០០នាក់ មកតវ៉ា នៅមុខក្រសួងការងារ ជាមួយតំណាងទាំង៤រូប របស់ពួកខ្លួន។

តាមរយៈតំណាងទាំងបួនរូប របស់កម្មករ រួមមាន កញ្ញា អ៊ុង ចានដារា, កញ្ញា ឃុត វណ្ណី, កញ្ញា លឹម ចាន់ថន, និងកញ្ញា គាំ សុភាន់ ក្រុមកម្មករ បានទាមទារល័ក្ខខ័ណ្ឌ៧ចំណុច ពីថៅកែរោងចក្រ ដូចខាងក្រោម៖

ទី១ សុំឲ្យក្រុមហ៊ុនផ្តល់ប្រាក់ខែគោល ដល់កម្មករផ្នែក QC ឲ្យបាន១៤០ដុល្លា។
ទី២ សុំឲ្យក្រុមហ៊ុន ផ្តល់លុយព្រឹមឲ្យបាន១៥ដុល្លាក្នុងមួយខែ។
ទី៣ សុំឲ្យក្រុមហ៊ុនផ្តល់លុយបាយថ្ងៃត្រង់ ឲ្យបាន៤០០០រៀល ក្នុងមួយថ្ងៃ។
ទី៤ [...]

បើក​ឡាន​បុក​គោ​យន្ត​ផ្ទុះ​ឆេះ ស្លាប់​ម្នាក់​នៅ​បន្ទាយ​មាន​ជ័យ

បើក​ឡាន​បុក​គោ​យន្ត​ផ្ទុះ​ឆេះ ស្លាប់​ម្នាក់​នៅ​បន្ទាយ​មាន​ជ័យ

គ្រោះថ្នាក់ចររាចរណ៍មួយ បានបង្ករការភ្ញាក់ផ្អើល យ៉ាងខ្លាំងដោយសារ រថយន្តបង្ករ បានផ្ទុះឆេះ នៅកន្លែងកើតហេតុ កាលពីម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥នេះ នៅភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ។ បន្ទាប់ពីគ្រោះថ្នាក់ភ្លាមៗ គ្មានឡានសង្គ្រោះណា អាចជួយបានទេ ភ្លើងបានឆាបឆេះ រហូតអស់អំណាច។ គួរឲ្យ​ស្ដាយ​ណាស់ ដែលមនុស្សម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍នេះ។

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍នេះ បង្ករឡើងដោយឡាន កាម៉ារី សេរី១៩៩៥ ចង្កូត​ស្តាំពណ៍ ស មួយគ្រឿង បានបើកទៅបុក គោយន្ត ដែលកំពុងបើកបរមានគ្នា ពីរនាក់ប្តីប្រពន្ធ។ ភ្លាមៗ បន្ទាប់ពីកើត​ហេតុ ម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែអ្នករងគ្រោះទាំងពីរនាក់ ប្រពន្ធបាត់បង់ជីវិត រីឯប្តីរង​របួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីពេទ្យស្រុក។

សាក្សីបានឲ្យដឹងថា គេមិនបានស្គាល់ពីអត្តសញ្ញាណ [...]

ហ៊ុន សែន ថា មីឆែល អូប៉ាម៉ា មក​«បំផើម»​កូន​ខ្មែរ​នៅ​កម្ពុជា

ហ៊ុន សែន ថា មីឆែល អូប៉ាម៉ា មក​«បំផើម»​កូន​ខ្មែរ​នៅ​កម្ពុជា

បើទោះជា បានលើកសសើរ បេសកកម្ម របស់ស្ត្រីទីមួយអាមេរិកនេះ ថាបានល្អយ៉ាងណាក៏ដោយ តែលោក ហ៊ុន សែន មិនបានទុកឱកាសនេះ ឲ្យកន្លងផុត ក្នុងការសម្ដែងការហួសចិត្ត ចំពោះដំណើរទស្សនកិច្ចរបស់អ្នកកស្រី មីឆែល អូបាម៉ា ដែលបានជ្រើសរើសសិស្ស ក្នុងខេត្តសៀមរាបចំនួន១០នាក់ តែបែរជាបានដាក់បន្ទុកនេះ មកលើលោក​ជា​អ្នក​ឧបត្ថម្ភ​ទៅវិញ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់ និស្សិត គរុកោសល្យ បរិញ្ញាបត្របូក១ បរិញ្ញាបត្របូក២ នៅវិទ្យាស្ថាន ជាតិអប់រំ នា​ព្រឹក​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥នេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងចំអកដាក់អ្នកស្រី មីឆែល អូបាម៉ា ថា៖ «ខ្ញុំស្មានតែអាមេរិក គាត់ឲ្យអាហារូបករណ៍ក្មេងៗ រៀនដល់មហាវិទ្យាល័យ... អត់។ ខ្ញុំខំប្រឹង សង្ឃឹមមាំណាស់។ (…) ខ្ញុំនឹកស្មានថា សហរដ្ឋអាមេរិកហ្នឹង ជួយក្មួយៗ រៀនដល់ចប់មហាវិទ្យាល័យ។ »

ការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី យ៉ាងដូច្នេះ [...]

កម្មករ​ថា​រោងចក្រ ម៉េរ៉ូសាន់ ប្រើ​របប​កុម្មុយនីស

កម្មករ​ថា​រោងចក្រ ម៉េរ៉ូសាន់ ប្រើ​របប​កុម្មុយនីស

ការផ្ទុះកូដកម្មនេះ បានធ្វើឡើង អស់រយៈពេលជាង១០ថ្ងៃ ទៅហើយ ដោយសារភាគីរោងចក្រ បានបញ្ឈប់កម្មករ ជា​ច្រើន​នាក់ ដោយមិនបាន ជូនដំណឹងជាមុន និងពុំបានផ្តល់ប្រាក់ អត្ថប្រយោជន៍ ទៅតាមច្បាប់ការងារ។ នេះបើតាម​សម្ដី​របស់ក្រុមកម្មករ រោងចក្រកាត់ដេរ មេរ៉ូសាន់ ខេមបូឌា ខូអិលធីឌី ដែលស្ថិតក្នុងភូមិជំរៅ សង្កាត់គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មាន។ ក្រុមកម្មករ ដែលធ្វើកូដកម្ម បានអះអាងទៀតថា ក្រុមហ៊ុន​បានយកលេស ក្នុងការបញ្ឈប់នោះ ថាក្រុមហ៊ុនធ្វើទៅតាម កិច្ចសន្យាកំណត់ ថេរវេលា បើទោះជា កម្មករនោះ​បាន​បន្ត​កិច្ចសន្យា ការងារដល់២ឆ្នាំ ឡើងទៅក៏ដោយ។

រហូតមកដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ក្រុមកម្មករប្រមាណ ៤០នាក់ បានមកធ្វើការទាមទារនេះ នៅមុខ​ខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពួកគេសុទ្ធតែមានបំណង ឲ្យក្រុមហ៊ុនដោះស្រាយ ឲ្យបានឆាប់រហ័ស ពីបញ្ហារបស់​ពួកគេ ព្រោះពេលវេលា ដែលអូសបន្លាយ អាចមានបញ្ហា [...]

តើ​នណា​ខ្លះ អាច​ជា​សមាជិក​ទាំង​៩រូប របស់​គ.ជ.ប​ថ្មី?

តើ​នណា​ខ្លះ អាច​ជា​សមាជិក​ទាំង​៩រូប របស់​គ.ជ.ប​ថ្មី?

ក្រោយពីបានធ្វើ សម្បទានឲ្យគ្នា ទៅវិញទៅមក ក្នុងការពិភាក្សា នៃក្រុមបច្ចេកទេស របស់គណបក្សទាំងពីរលើ សេចក្តី​ព្រៀងសេចក្តីស្នើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំង​តំណាង​រាស្ត្រ​នោះមក គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់មានការបង្ហាញ ជាសាធារណៈ ពីគោល​ជំហររបស់បក្សទាំងពីរ ជុំវិញសមាសភាព ទាំង៩រូប នៃ គ.ជ.ប នៅឡើយ។

ការពិភាក្សា និងកែប្រែច្បាប់ថ្មី ទាក់ទងនឹង គ.ជ.ប នេះ ក៏ព្រោះតែចង់ដោះស្រាយ ភាពជាប់គាំងនយោបាយ ក្រោយការ​បោះឆ្នោត សម្រាប់អាណត្តិក្រោយ និងតាមអ្វីដែលគណបក្សប្រឆាំង បានលើកឡើងថា គ.ជ.ប នៅពេលមុន គ្មានភាព​ឯករាជ្យ និងអព្យាក្រិត្យ។ គេនៅចាំបានថា ក្នុងកិច្ចពិភាក្សា នៃក្រុមបច្ចេកទេសទាំងពីរគណបក្ស នាពេលកន្លងមក បាន​ធ្វើការបែងចែក នូវចំនួនសមាសភាព ដែលជាសមាជិករបស់ គ.ជ.ប រួចរាល់ហើយដែរ ដែលបួនរូប មកពីគណបក្ស​ប្រជាជន​កម្ពុជា បួនរូបទៀត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...