បើកឡានបុកគោយន្តផ្ទុះឆេះ ស្លាប់ម្នាក់នៅបន្ទាយមានជ័យ
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២៥ មិនា ២០១៥
- កែប្រែចុងក្រោយ: March 25, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រោះថ្នាក់ចររាចរណ៍មួយ បានបង្ករការភ្ញាក់ផ្អើល យ៉ាងខ្លាំងដោយសារ រថយន្តបង្ករ បានផ្ទុះឆេះ នៅកន្លែងកើតហេតុ កាលពីម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥នេះ នៅភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ។ បន្ទាប់ពីគ្រោះថ្នាក់ភ្លាមៗ គ្មានឡានសង្គ្រោះណា អាចជួយបានទេ ភ្លើងបានឆាបឆេះ រហូតអស់អំណាច។ គួរឲ្យស្ដាយណាស់ ដែលមនុស្សម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍នេះ។
ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍នេះ បង្ករឡើងដោយឡាន កាម៉ារី សេរី១៩៩៥ ចង្កូតស្តាំពណ៍ ស មួយគ្រឿង បានបើកទៅបុក គោយន្ត ដែលកំពុងបើកបរមានគ្នា ពីរនាក់ប្តីប្រពន្ធ។ ភ្លាមៗ បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែអ្នករងគ្រោះទាំងពីរនាក់ ប្រពន្ធបាត់បង់ជីវិត រីឯប្តីរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីពេទ្យស្រុក។
សាក្សីបានឲ្យដឹងថា គេមិនបានស្គាល់ពីអត្តសញ្ញាណ ម្ចាស់រថយន្តទាំងពីរទេ នៅពេលភ្លាមៗ ដោយពេលនោះ ជាពេលយប់។ ប៉ុន្តែគេគ្រាន់តែដឹងថា ដំបូងឡាន និងគោយន្តបើកបរ ក្នុងទិសដៅស្របគ្នា តាមផ្លូវភូមិកូប ស្រាប់តែមកដល់ចំណុច ទល់មុខសាលាស្រុកអូរជ្រៅ ឡានកាម៉ារី បានបុកជាមួយគោយន្តពេញទំហឹង បណ្តាលឲ្យគោយន្ត ក្រឡាប់ធ្លាក់ទៅម្ខាងផ្លូវ ចំណែកឯឡានបានផ្ទុះឆេះ សន្ធោសន្ធៅភ្លាមៗ។
ក្រោយភ្លើងឆេះ គេបានឃើញ នៅផ្នែកខាងក្រោយ នៃរថយន្ដ កាមេរី មានផ្ទុកត្រីជាច្រើន មានតូចមានធំ។ ក្នុងករណីគ្រោះថ្នាក់នេះ គ្មានមន្រ្តីចររាចរណ៍ ឬ ឡានទឹកណាមួយ ចុះអន្តរាគមន៍ទេ។ រថយន្ដដែលផ្ទុះឆេះ បានឆេះរហូត អស់អំណាចភ្លើង។ ចំណែកជនរងគ្រោះ ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕