Posts in ‘កម្ពុជា’ Category

ព្រះ​សង្ឃ​ខ្មែរ​ក្រោម​​បដិសេធ ថា​មិន​បាន​បោះ​ព្រះ​ពុទ្ធ​រូប​ចោល​ទេ

ព្រះ​សង្ឃ​ខ្មែរ​ក្រោម​​បដិសេធ ថា​មិន​បាន​បោះ​ព្រះ​ពុទ្ធ​រូប​ចោល​ទេ

រឿងរ៉ាវបោះព្រះពុទ្ធរូប ចោលក្នុងស្រះ នៅវត្តស្ទឹងមានជ័យ បានធ្វើឲ្យបណ្តាអ្នកកាន់ព្រះពុទ្ធសាសនា មាន​ការព្រួយបារម្ភយ៉ាងខ្លាំង។ ហេតុការណ៍ បានកើតឡើងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ ក្រោយពី​ពលរដ្ឋ​ម្នាក់ បានជ្រមុជទឹកស្រះ ហើយបានរកឃើញថា មានរូបចម្លាក់ព្រះពុទ្ធតូចៗ ត្រូវបានយកទៅ​ទម្លាក់​នៅ​ក្នុងនោះ។

ដោយសារទឹកស្រះ មិនសូវជាស្អាតនោះ ការរកឃើញព្រះពុទ្ធរូបនេះ ត្រូវបាននិយាយតៗគ្នាថា គឺព្រះសង្ឃ​កម្ពុជាក្រោមមួយអង្គ ព្រះនាម គីម សីលា គង់នៅវត្តស្ទឹងមានជ័យ យកទៅបោះចោល ហើយក្រុមព្រះសង្ឃ​ជាច្រើន បានព្យាយាមផ្សិកលោក។ ប៉ុន្តែសម្រាប់​ព្រះ​សង្ឃ គីម សីលា ដែលរងការចោទប្រកាន់នោះ បាន​បដិសេធ​ការលើកឡើង ដោយអះអាងថា មានគេ​ច្រណែន​នឹងព្រះអង្គ។

ព្រះសង្ឃ គីម សីលា ដែលមានព្រះជន្ម៥២វស្សា មានសង្ឃដិកាជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ព្រះអង្គ​មិន​បានប្រព្រឹត្ត ដូចដែលគេចោទប្រកាន់នោះទេ។ លោកថា [...]

រនាំង​ផ្លូវ​នៅ​ស្ដុប​ដេអ៊ិន បន្ទើស​ផ្លូវ​ជន​ស្រវឹង​បើក​ឡាន​ផ្លាក ខ.ម

រនាំង​ផ្លូវ​នៅ​ស្ដុប​ដេអ៊ិន បន្ទើស​ផ្លូវ​ជន​ស្រវឹង​បើក​ឡាន​ផ្លាក ខ.ម

រនាំងផ្លូវបានដួលបែកបាក់ អស់ជាច្រើនផ្ទាំង ព្រោះទើសផ្លូវ របស់ជនស្រវឹងស្រា ដែលកាន់ចង្កូតឡាន មាន​ពាក់​ផ្លាកលេខ «ខ.ម»។ ជាលទ្ធផល ទាំងរនាំងផ្លូវទាំងរថយន្ដ បានខូចខាតទាំងសងខាង ខណៈមិនមាន​នរណា​ផ្សេង រងរបួស ឬមានគ្រោះថ្នាក់អ្វីផ្សេងឡើយ។

សាក្សីម្នាក់ នៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ខាងលើ កើតឡើងកាលពីវេលាម៉ោង ០១ រំលង​អធ្រាត យប់ថ្ងៃទី០៣ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចជិតស្តុបដេអ៊ិន ក្នុងសង្កាត់មិត្តភាព ខណ្​ឌមករា រាជធានីភ្នំពេញ។ សាក្សីបន្តថា ឡានរងគ្រោះធុន Nissan Navara ពាក់ស្លាកលេខ​ ខេមរៈភូមិន្ទ ២-១២៥០ បើកបរដោយបុរស មិនស្គាល់អត្តសញ្ញាពីរនាក់ ទាំងអការៈស្រវឹង។

សាក្សីប្រាប់បន្ថែមទៀតថា ឡានបង្កបើកបរ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់កន្លែងកើតហេតុ ជិតស្តុបដេអ៊ិន បានរ៉េចង្កូត ទៅបុករនាំងថ្មចែកផ្លូវ​ពេញទំហឹង បណ្តាលឲ្យបាក់អស់ជាច្រើនផ្ទាំង។ ដោយ​ឡែកឡានបង្ក រងការខូចខាតផ្នែកខាងមុខ [...]

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​១៦ខ្នង ឃ្លាំង​ធំៗ​២ នៅ​ស្រុក​ពញ្ញាឮ

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​១៦ខ្នង ឃ្លាំង​ធំៗ​២ នៅ​ស្រុក​ពញ្ញាឮ

ផ្ទះប្រជាពលរដ្ឋអស់ចំនួន១៦គ្រួសារ ឃ្លាំងធំៗពីរ ក្នុងនោះឃ្លាំង របស់ក្រុមហ៊ុនឯកជនមួយ និងឃ្លាំងស្រូវ​ក្នុង​ភូមិមួយ ត្រូវបានបំផ្លាញ ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង ប្រមាណ២២យប់ ថ្ងៃទី០២ ចូល​ថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល។ នេះបើតាមការ​អះអាង របស់លោក ភារម្យ មេភូមិពោធិ៍មង្គល។

លោកមេភូមិ បានឲ្យដឹងទៀតថា ចំពោះស្ថានការភ្លាមៗ ខាងបញ្ជាការឃុំ បានចុះមកដល់កន្លែងកើតហេតុ ដើម្បី​ធ្វើការពិនិត្យជាក់ស្តែង តាមខ្នងផ្ទះនីមួយៗ រួចផ្តល់ជូននូវសំណង តាមការខូចខាត (មានតិចមានច្រើន) ធ្វើ​យ៉ាងណាឲ្យពលរដ្ឋ មានលទ្ធភាពជួសជុលផ្ទះ ដែលខូចខាតនោះ អាចស្នាក់នៅធម្មតាវិញ ឲ្យទាន់ពេល​វេលា។

តែការចែកចាយជំនួយ តាមតិចតាមច្រើន ទៅតាមការខូចខាតនេះ ទំនងជាមិនបានទៅដល់អ្នកភូមិ ដែល​មាន​លំនៅដ្ឋានខូចខាត បានទាន់ភ្លាមៗទាំងអស់គ្នាឡើយ។ អ្នកស្រី លឹម សុឃិម [...]

«ការ​បញ្ចេញ​មតិ​តាម​អ៊ីនធើណែត​នៅ​កម្ពុជា  ជួយ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី»

«ការ​បញ្ចេញ​មតិ​តាម​អ៊ីនធើណែត​នៅ​កម្ពុជា ជួយ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី»

តើការបញ្ចេញមតិយោបល់ និងការបង្ហោះអ្វីមួយ នៅតាមបណ្ដាញអ៊ិនធើណែត បានជួយអ្វីខ្លះ សម្រាប់​បរិបទ​កម្ពុជា?

នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះ ក្នុងកម្មវិធី «សេរីភាពអ៊ីនធឺណែត​នៅកម្ពុជា៖ កាលានុវត្តនភាព និងការ​ប្រឈម» អ្នកស្រី ជឹម ម៉ាណា នាយិការប្រតិបត្តិ អង្គការវិទ្យាស្ថានបើកទូលាយ បានថ្លែងពីចំណាប់អារម្មណ៍​របស់ខ្លួន លើកម្មវិធីបច្ចេកវិទ្យា សារគមនាគម៍និងព័ត៌មានវិទ្យា ដើម្បីការអភិវឌ្ឍន៍ ICT4D, អភិវឌ្ឍន៍ សេដកិច្ច សង្គម និងសិទ្ធិមនុស្ស) ថាមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជាបច្ចុប្បន្ន ក្នុងការប្រស្រ័យ​ទាក់ទង​គ្នា បាន​យ៉ាង​ឆាប់រហ័ស និងងាយស្រួល។

អ្នកស្រីបន្តថា ICT(4D) ជាចំណែកមួយ ក្នុងការលើកកំពស់ការបញ្ចេញមតិ របស់ប្រជាពលរដ្ឋ។ អ្នកស្រី​ថា ICT(4D) គ្រាន់តែជាឧបករណ៍ប្រើប្រាស់មួយប៉ុណ្នោះ ឯការប្រើប្រាស់វាយ៉ាងណានោះ ស្ថិតលើ​ប្រជា​ពលរដ្ឋ​ខ្លួនឯង ជាអ្នកប្រើប្រាស់ផ្ទាល់។ អ្នកស្រីថា ICT(4D) [...]

បើក​លឿន​ដូច​ហោះ ជ្រុល​ទៅ​បុក​អ្នក​ឆ្លង​ថ្នល់​របួស​ធ្ងន់​ទាំងពីរ

បើក​លឿន​ដូច​ហោះ ជ្រុល​ទៅ​បុក​អ្នក​ឆ្លង​ថ្នល់​របួស​ធ្ងន់​ទាំងពីរ

មនុស្សពីរនាក់ បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើង កាលពីវេលាម៉ោង ២០និង​១០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ គ្រោះថ្នាក់នេះ បានបង្កឡើង ដោយអ្នកជិះម៉ូតូម៉ាក់ហុងដា សេ១២៥ ពណ៌​ខ្មៅ មានស្លាក់លេខ ១CW-៩៦៣៣ បើកបរក្នុងទិសដៅ ពីជើងទៅត្បូង ដោយល្បឿនលឿន។ នេះបើ​តាម​សាក្សី ដែលបានឃើញហេតុការណ៍ ដោយផ្ទាល់ភ្នែក។

សាក្សីបន្តថា លុះមកដល់ចំនុចកើតហេតុ ក៏ប្រទះជាមួយ និងម៉ូតូហុងដាវ៉េវ ព័ណខ្មៅ ស្លាក់លេខ ភ្នំពេញ ១BN-៣៣៩៧ បើកបរដោយបុរសម្នាក់ កំពុងឆ្លង់ផ្លូវ ពីជើងទៅត្បូង បណ្តាល ឲ្យអ្នកឆ្លងថ្នលរងរបួស បែក​ក្បាល ហើយសន្លប់បាត់មាត់ឈឹង ចំណែកឯអ្នកបង្កវិញ រងរបួស នៅត្រង់កូនដៃ ប៉ោងគ្រាប់ភ្នែក និងមាន​ឈាម​ហូរតាមត្រជៀក ទៀតផង។

តាមមន្ត្រីសមត្ថកិច្ច ដែលបានទៅធ្វើការពិនិត្យ នៅក្រោយពេលកើតហេតុ បានប្រាប់ឲ្យដឹងថា យុវជនអ្នក​បង្ក​មាន​ឈ្មោះ ចូវ យ៉ាំតាង មានអាយុ១៩ឆ្នាំ ជាជនជាតិវៀតណាម មុខរបរ ជាកម្មករសំណង់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...