Posts in ‘ជុំវិញកំសាន្ដ’ Category

ផ្អើល​ជន​បរទេស​រួមរ័ក្ស​​​នៅ​លើ​ទុកទុក តាម​ផ្លូវ​សាធារណៈ​នៅ​កម្ពុជា (vdo)

ស្រុក​ខ្មែរ​ចំ​ជា​សប្បាយ​មែន! តែ​«សប្បាយ​​ជ្រុល នឹង​នាំ​ឲ្យ​​អាសោធ​កេរ្ត៍​ខ្លួន»ទៅ​វិញ។ សម្រាប់​ជន​បរទេស​ស្រី​-ប្រុស​ទាំង​ពីរ​នាក់​នេះ ប្រហែល​ជា​មិន​បាន​ខ្វល់​នឹង​ពាក្យ​ចាស់ ដែល​បន្សល់​ទុក​មក​នេះ​ទេ ព្រោះ​បើ​តាម​វីដេអូ​ឃ្លីប​មួយ ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា​កន្លង​មក ក្នុង​គណនី​​យូធូប​​មួយ ដែល​​មាន​​ឈ្មោះ​ថា (Jonh Johny) បាន​បង្ហាញ​ពីឈុត​«ក្តៅ​សាច់» របស់​គូរ​សេ្នហ៍​ដែល​ជា​ជន​បរទេស​ពីរ​នាក់​នោះ យ៉ាង​រោល​រាល​ក្រោម​ផ្ទៃ​មេឃ​ងងឹត និង​ភាព​ត្រជាក់​នៃ​វាយោ​ក្នុង​ពេល​រាត្រី តាម​ដង​ផ្លូវ​សាធារណៈ​មួយ ក្នុង​ប្រទេស​កម្ពុជា ហាក់​មិន​ខ្វល់​នឹង​នរណា​ឡើយ។

វីដេអូ​ឃ្លីប ដែល​មាន​អ្នក​ចុច​ចូល​មើល​ជាង​៤ម៉ឺន​ដង​ហើយ​​នេះ ត្រូវ​បាន​ថត​ដោយ​ក្រុម​យុវជន​ខ្មែរ​មួយ​ក្រុម ដែល​​កំពុង​​ធ្វើ​​ដំណើរ​ដោយរថយន្ត តាម​ដង​ផ្លូវ​មួយ​​ក្នុង​ទិស​ដៅ​ស្រប​គ្នា។ ក្នុង​វីដេអី​ខ្លី​នោះ ក្រុម​យុវជន​ទាំង​នោះ [...]

«ស្លៀក​ខ្លី​ពេក​លើក​នេះ អត់​ទ្រាំ​ពុំ​បាន...» សំណើច​ខ្លីៗ

«ស្លៀក​ខ្លី​ពេក​លើក​នេះ អត់​ទ្រាំ​ពុំ​បាន...» សំណើច​ខ្លីៗ

រឿងនេះ វា​ហាក់​ដូច​ជា​ស្ដែង​ណាស់ តែ​ក៏​អាណិត​មិត្ត​ខ្ញុំ​ណាស់​ដែរ ព្រោះ​មិន​គួរ​ណា​វា​ត្រូវ​រង​គ្រោះ យ៉ាង​ដូច្នេះ​សោះ។ ខ្ញុំ​បាន​ជួប​វា​ដោយ​ចៃដន្យ កាល​ពី​ម្សិល​ម៉ិញ តែ​មិត្តភ័ក្រ​ប្រុស​ខ្ញុំ​មួយ​នេះ នៅ​ពេល​នោះ មាន​អាការៈ​មិន​ស្រួល​ទេ ដោយ​នៅ​លើ​ភ្នែក និង​ថ្ពាល់​ទាំង​គូរ​របស់​វា​មាន​ស្នាម​ជាំ​ខៀវ ដូច​ជា​ទើប​នឹង​ត្រូវ​នរណា​មួយ វាយ​តប់​មក​លើ​យ៉ាង​ដំណំ​អញ្ចឹង។

ដោយ​សារ​ការ​ជួយ​ឈឺ​ឆ្អាល ខ្ញុំ​បាន​សួរ​ទៅ​វា​ថា៖

- មាន​រឿង​អ្វី​កើត​ឡើង​ណ្នឹង អា​ពួក​ម៉ាក?!

វា​បាន​ឆ្លើយ​មក​វិញ​ថា៖

- ឯងឃើញហើយ ចាំបាច់សួរអី អាមួយនេះ.. គឺដូចដែលឯងបានឃើញណ្នឹង។

- អញឃើញហើយ តែនរណាជាអ្នកធ្វើ?

- ប្រពន្ធអញ!

ភ្ញាក់ព្រើត... ចម្ងល់បានកើតឡើងកាន់តែខ្លាំង ព្រោះខ្ញុំចង់ជួយឈឺឆ្អាល ក្នុងនាមជាមិត្តភ័ក្រជាយូរយារ​មក​ហើយ។

[...]

កូន​ទាហាន​ម្នាក់ លិត​ចាន​បង្គន់ ដើម្បី​បញ្ជាក់​ការ​ទទួល​ខុស​ត្រូវ ដល់​មេ​ទាហាន

កូន​ទាហាន​ម្នាក់ លិត​ចាន​បង្គន់ ដើម្បី​បញ្ជាក់​ការ​ទទួល​ខុស​ត្រូវ ដល់​មេ​ទាហាន

មេ​ទាហាន​ជន​ជាតិ​ចិន ដែល​ជា​គ្រូ​បណ្តុះ​បណ្តាល​បច្ចេក​ទេស នៅ​សាលា​បង្រៀន​ផ្នែក​យោធា​មួយ នៅ​ក្នុង​ខេត្ត​ស៊ីឈួន និង​ជា​មេ​ទាហាន​ដ៏​តឹងរ៉ឹង​ម្នាក់ បាន​ខឹង​សម្បារ​ជា​ខ្លាំង នឹង​ក្រុម​កូន​ទាហាន​ចូល​ថ្មី ដែល​មិន​បាន​សំអាត កន្លែង​ស្នាក់​នៅ និង​បង្គន់​ឱ្យ​បាន​ស្អាត​ទៅ​តាម ការ​ដាក់​បញ្ជា​របស់​គាត់។ ប៉ុន្តែ​លោក​បាន​ស្រឡាំង​កាំង​ភ្លាមៗ ខណៈ​ដែល​សមាជិក​ម្នាក់ ដែល​ជា​កូន​ទាហាន​ទើប​នឹង​ចូល​ថ្មី នៅ​ក្នុង​ក្រុម​នោះ បាន​លុត​ជង្គង់​ឱន​ចុះ ដើម្បី​លិត​ឥដ្ឋ និង​លិត​ចាន​បង្គន់ ព្រោះ​ចង់​បញ្ជាក់​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​ខ្លួន ដែល​បាន​ធ្វើ​តាម​ការ​បញ្ជា​របស់​មេ​ទាហាន។

ដើម​ឡើយ មេ​ទាហាន​ល្បី ដែល​មាន​ឈ្មោះ​ថា ឆាវ ផេង (Cai Peng) បាន​ប្រាប់​កូន​ទាហាន​ទាំង​អស់​ឱ្យ​លាង​សំអាត អាគារ​ស្នាក់​នៅ និង​បន្ទប់​ទឹក។ មេ​ទាហាន​ម្នាក់នេះ បាន​ផ្តាំ​កូន​ទាហាន​ទាំង​អស់​ថា ធ្វើ​យ៉ាង​ណា [...]

«ចិត្ត​ប្រុស និង​បាល់​ទាត់»​ សំណើច​ខ្លីៗ

«ចិត្ត​ប្រុស និង​បាល់​ទាត់»​ សំណើច​ខ្លីៗ

ខំ​តែ​គិត​ថា ចង់​នៅ​ក្បែរ​គាត់ គ្រប់​ពេល​គ្រប់​វេលា ដើម្បី​សម្ដែង​ឲ្យ​គាត់​យល់ ពី​ការ​យល់​ចិត្ត​យល់​ថ្លើម​របស់​ខ្ញុំ ចំពោះគាត់។ នោះ​គឺ​ព្រោះ​តែ​ក្ដី​ស្នេហា​ដែល​យើង​សម្រេច​ថា នឹង​រួម​រស់​ជា​មួយ​គ្នា​ហើយ...។

នៅ​យប់​មួយ​ដែល​មាន​ការ​ប្រកួត​បាល់​ទាត់ រវាង​ក្រុម​ល្បីៗ​ពីរ... ដោយ​សារ​ឃើញ​គាត់​អង្គុយ​ម្នាក់​ឯង ខ្ញុំ​ខំ​រៀបចំ​ម្ហូប​ចំណី​បន្ដិច​បន្ដួច រួច​យក​ចូល​ទៅ​អង្គុយ​ក្នុង​សាឡុង​ជិត​គាត់ នៅ​ខាង​មុខ​កញ្ចក់​ទូរទស្សន៍ ដើម្បី​គ្រាន់​បាន​ជា​គ្នា នឹង​មើល​ការ​ប្រកួត​បាល់​ទាត់​នោះ​ផង។ អង្គុយ​មួយ​សន្ទុះ ខ្ញុំ​ចង់​ចូល​ក្នុង​អារម្មណ៍​របស់​គាត់ ដើម្បី​ដឹង​ថា​គាត់​មើល​បាល់​នេះ មាន​អត្ថន័យ​យ៉ាង​ម៉េច ហើយ​និងចង់​បង្ហាញ​ដែរ ថា​ខ្ញុំ​កំពុង​យល់ ពី​គាត់​កំពុង​គិត​ពី​អ្វី...។ ខ្ញុំ​ចាប់​ផ្ដើម សួរ​គាត់​សំនួរ​ទី​មួយ និង​បន្ត​ដោយ​សំនួរ​ទី​ពីរ... ឬ​ក៏​សួរ​សំនួរ​តែ​ម្នាក់​ឯង។

- យី [...]

កូន​ប្រុស ស៊ិន ស៊ីសាមុត ទទួល​មរណៈភាព​ដោយ​ខ្យល់​គរ

កូន​ប្រុស ស៊ិន ស៊ីសាមុត ទទួល​មរណៈភាព​ដោយ​ខ្យល់​គរ

លោក ស៊ីន ច័ន្ទឆាយា កូន​ប្រុស​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ដែល​មាន​វ័យ​ប្រហែល​ជា​៦០​ឆ្នាំ បាន​ទទួល​មរណៈភាព​ហើយ កាល​ពី​វេលា​ម៉ោង​ជាង ១១ នា​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៥។ មូល​ហេតុ​ដែល​នាំ​ឱ្យ​ទទួល​មរណភាព​នេះ បណ្ដាល​មក​ពី​ការ​ប៉ះ​ទង្គិច​ក្បាល​ដ៏​ធ្ងន់​ធ្ងរ ក្រោយ​ពី​ខ្យល់​គរ​ធ្វើ​ឲ្យ​ដួល​បោក​ក្បាល និង​បណ្តាល​ឱ្យ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ។

សព​លោក ស៊ិន ច័ន្ទឆាយា តម្កល់​ធ្វើ​បុណ្យ​នៅ​ផ្ទះ​លេខ​៥០B ផ្លូវ​២០៤ ខាង​ត្បូង​សាលា​បឋម​សិក្សា​ទឹក​ល្អក់​៣ ខាង​ក្រោយ​ផ្សារ​ឃ្លាំង​រំសេវ។

ដំណឹងនៃការទទួលមរណៈភាពរបស់លោក ស៊ិន ច័ន្ទឆាយា បានធ្វើមហាជនានា និងបណ្តា​សិល្បៈករ​សិល្បៈ​ការនី មានការសោកស្តាយជាខ្លាំង។ បើតាមលោក សុះ ម៉ាច ប្រធាន សមាគមសិល្បករខ្មែរ បានឲ្យដឹងថា ស្អែក​នេះម៉ោង៩ព្រឹក សមាគមសិល្បករខ្មែរ នឹង​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ ហើយលោកបានអំពាវនាវ ឱ្យមិត្ត​សិល្បករសិល្បការិនីទាំងអស់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...