Posts in ‘ជុំវិញកំសាន្ដ’ Category

អ្នក​គ្រូ​ខាង​តូរ​ដន្ត្រី​ម្នាក់​នេះ ជា​តារា​កូន​ជ្រូក​«X»​លើ​អ៊ិនធើណែត

អ្នក​គ្រូ​ខាង​តូរ​ដន្ត្រី​ម្នាក់​នេះ ជា​តារា​កូន​ជ្រូក​«X»​លើ​អ៊ិនធើណែត

សាស្ត្រាចារ្យផ្នែកតូរដន្ត្រី នៅពេលថ្ងៃ និងតារា «X» ថតវីដេអូកូនជ្រូក នៅពេលយប់៖ នាង គ្រីស្ទីន សានមេន មានអាជីពប្រចាំជីវិត ដល់ទៅពីរក្នុងពេលតែមួយ តាំងពីច្រើនឆ្នាំមកហើយ។ នាងទើបនឹងត្រូវបានព្យួរ ពី​ការងារជាគ្រូបង្រៀន ដោយការិយាល័យគ្រប់គ្រង របស់វិទ្យាល័យ «Theodore Roosevelt» នៃទីក្រុង «Kent» របស់រដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក។ ទំនងជាមានការបង្ខំណាមួយ ទើបអ្នកគ្រូអាយុ៣១ឆ្នាំ ដ៏​ស៊ិចស៊ី​រូប​នេះ បានសុំលាឈប់ជាស្ថាពរ ពីការងារ«ពេលថ្ងៃ»នេះ នៅប៉ុន្មានថ្ងៃក្រោយមក។

អ្នកគ្រូដ៏អស្ចារ្យ...

ប៉ុន្តែការិយាល័យនាយក របស់សាលាមិនបានពន្យល់ ពីករណីចាប់បង្ខំ ឲ្យលាឈប់ពីការងារ របស់អ្នកគ្រូ​ផ្នែកតូរដន្ត្រីនេះ នោះទេ។ ហើយក៏មិនបានគិតថា នាង គ្រីស្ទីន សានមេន បានបង្កទំនាក់ទនង ខុស​ប្រក្រតី​ណាមួយ ជាមួយនឹងកូនសិស្សក្នុងសាលានោះដែរ។ នេះបើតាមការអះអាង របស់លោក ហ្សក ចូសេហ្វ (George Joseph) [...]

ប្រេដ ភីត គម្រាម​លែង​លះ​ពី អេនជឺលីណា ជូលី បើ​នាង​មិន​ថែ​ខ្លួន

ប្រេដ ភីត គម្រាម​លែង​លះ​ពី អេនជឺលីណា ជូលី បើ​នាង​មិន​ថែ​ខ្លួន

ឮសូរ ដូចជាមិនសូវស្រួលទេ សម្រាប់ប្ដីប្រពន្ធតារា ប្រេដ ភីត និងអេនជឺលីណា ជូលី ជាពិសេសមិន​ស្រួល​ទាល់​តែសោះ ចំពោះតារាស្រីដ៏ល្បីឈ្មោះនេះតែម្ដង។ តាមសារព័ត៌មាន និងទស្សនាវដ្ដីអាមេរិកជាច្រើន បាន​ឲ្យដឹងថា កំពូលតារាទាំងពីរ បានឈានជិតមកដល់ការបាក់បែកគ្នា ដ៏គួរឲ្យសោកស្ដាយមួយ។ ទស្សនាវដ្ដី​«Star» បាន​បញ្ជាក់ថា ប្រេដ ភីត ទំនងជាបានដាក់ឱសានវាទ ទៅឲ្យភរិយារបស់ខ្លួន នាង អេនជឺលីណា ដើម្បី​ឲ្យ​នាង​ព្យាបាលជំងឹរបស់នាង ដែលបានញាំញ៉ីតារាស្ត្រី តាំងពីច្រើនឆ្នាំមកហើយ។

ទស្សនាវដ្ដីបានពន្យល់ថា បញ្ហាសុខភាពរបស់តារា បានបង្កគ្រោះថ្នាក់ ដល់គ្រួសារទាំងមូល ហើយ ប្រេដ ភីត សាកល្បងនឹងនិយាយឲ្យ អេនជឺលីណា ដឹងពីភាពខ្វាយខ្វល់របស់លោក។ ប៉ុន្តែរឿងដែលពិបាកខ្លាំងនោះ គឺ​នាង អេនជឺលីណា ខ្លួននាង មិនចង់មើលព្យាបាលជំងឺរបស់ខ្លួន។

ប្រភពមួយដែលស្និត នឹងគូស្វាមីភរិយាតារា បានបង្ហើបប្រាប់ទស្សនាវដ្ដីថា ប្រេដ ភីត មិនមានជំរើសអ្វីផ្សេង [...]

ញ៉ូហ្សេឡេន៖ ​កំពុង​ដើរ​ឆ្លង​ស្ពាន​យោង ស្រាប់​តែ​ខ្សែ​ចង​ស្ពានដាច់!

គេច្រើនតែជួបករណីបែបនេះ នៅក្នុងភាពយន្ដ... តែនេះគឺអ្នកទេសចរណ៍ខ្លួនឯង ដែលបានដើរឆ្លងកាត់​ស្ពាន ដោយមានកាម៉េរ៉េថត​ជាប់នឹងខ្លួនផង បានធ្លាក់ពីលើស្ពាននោះ ចុះទៅក្នុងទឹកស្ទឹង កំពស់៨ម៉ែត្រក្រោម​ស្ពាន។ ហេតុការណ៍ បានកើតឡើង តាំងពីដើមខែកញ្ញា ក្នុងប្រទេសញ៉ូហ្សេឡេន តែវីដេអូដែលថតជាប់ពី​ហេតុ​ការណ៍ ទើបនឹងត្រូវបាន​យកមកបង្ហោះ នៅដើមខែតុលានេះប៉ុណ្ណោះ ដើម្បីទុកជាមេរៀនដល់ទេសចរណ៍ ឬអ្នក​ដំណើរ​ណាផ្សេង ដែលចង់ដើរកាត់ស្ពានយោង ដែលមានសភាពចាស់ទ្រុឌទ្រោម។

អ្នកទេសចរណ៍ទាំងបួននាក់នោះ សុទ្ធសឹងជាជនជាតិបារាំង បានចំណាយពេល៤ថ្ងៃ ដើម្បីធ្វើដំណើរត្រាច់ចរ តាមបែបកីឡា នៅលើដងផ្លូវចំងាយ៤៤គីឡូម៉ែត្រ លើព្រៃភ្នំដែលមានឈ្មោះ «Great Walk» នៃបឹង «Waikaremoan» ស្ថិតលើកោះភាគខាងជើង នៃប្រទេសញ៉ូហ្សេឡេន។ លោក អាឌ្រីអង់ វីស្លើរ (Adrien Whistler) ទេសចរណ៍ម្នាក់ ពីក្នុងចំណោមទេសចរណ៍ទាំង៤ បានថ្លែងឡើង នៅក្នុងវីដេអូថា៖ «បន្ទាប់ពី​ដើរ​ត្រាច់ចរ [...]

អ្នកគ្រូ​ជីវៈ​ម្នាក់​នេះ ដោះ​ខោ​អាវ​ដើម្បី​ពន្យល់​សិស្ស ពី​កាយ​មនុស្ស!

ដើម្បីធានាថា កូនសិស្សពិតជាទទួលយកទៅដាក់ក្នុងក្បាល នូវការពន្យល់របស់ខ្លួន អ្នកគ្រូ ដេប៊ី ហ៊ីកេន សាស្ត្រាចារ្យខាងជីវៈវិទ្យា នៅសាលារៀន «Groene Hart Rijnwoude» នៃក្រុង «Hazerswoude» ភាគ​ខាងត្បូងប្រទេសហូឡង់ មានសីល្បវិធីដ៏ពិសេសមួយ៖ នោះគឺស្រាតខោអាវរបស់នាង ចេញពីខ្លួន ដោយ​ទុក​នូវ​ការបិតបាំងខ្លួន ដ៏តិចតួចប៉ុណ្ណោះ នៅចំពោះមុខកូនសិស្សរបស់នាង។

គោលបំណងនៃការស្រាតខោអាវនេះ គឹអ្នកគ្រូយើងចង់ពន្យល់បង្ហាញ ពីរាងកាយ ដងខ្លួនមនុស្ស។ និយាយ​ឲ្យចំទៅ នៅពីក្រោមសម្លៀកបំពាក់របស់អ្នកគ្រូ ដែលទើបនឹងដោះចេញនេះ អ្នកគ្រូបានយកកំណាត់ បាន​កាត់​ដេរ និងមានគូសវាស ជាសាច់ដុំរបស់មនុស្ស ឬពីគ្រឿងក្នុងរបស់មនុស្ស។

សាលារៀន «Groene Hart Rijnwoude» បានដាក់បង្ហោះដោយខ្លួនឯង នូវរូបថតជាច្រើនសន្លឹក ជាពិសេស​វីដេអូរបស់អ្នកគ្រូតែម្ដង នៅលើទំព័រហ្វេសប៊ុករបស់សាលា ដើម្បីលើកតម្កើន ពីវិធីសាស្ត្របង្រៀនមួយនេះ ដែលងាយធ្វើឲ្យសិស្សចាប់បាន។ [...]

បុរស​ជាតិ​ឥណ្ឌា​ម្នាក់​នេះ ខាន​កាត់​ក្រចក... តាំង​ពី​៦២ឆ្នាំ​មុន!

ក្រចកមួយរបស់លោក មានប្រវែងបណ្ដោយ ប្រមាណជា២ម៉ែត្រ។ ប៉ុន្តែលោក «Shridhar Chillal» ជាតិ​ឥណ្ឌា​អាយុ៧៨ឆ្នាំរូបនេះ បានអះអាងថា បានធ្វើពលិកម្មយ៉ាងច្រើន សម្រាប់ការរក្សាទុក នូវក្រចករបស់លោក រហូត​រូបលោកត្រូវបានកត់ត្រា នៅក្នុងសៀវភៅ«Guinness Book» ឆ្នាំ២០១៦នេះ។ សារព័ត៌មានអង់គ្លេស «The Daily Mirror» បានរាយការណ៍យ៉ាងលំអិត ពីករណីរបស់លោកនេះ ដោយបានបញ្ជាក់ថា បុរស​ចំណាស់​​មិន​បានកាត់ក្រចកដៃ របស់លោក... តាំងពីឆ្នាំ១៩៩៥២ ពោលគឺតាំងពី៦២ឆ្នាំមុន។ គោល​បំណង​របស់​លោក ជា​បន្ត​នៅពេលនេះ គឺចង់ធ្វើជាអំណោយ ទៅឲ្យសារមន្ទីរមួយ។

ពលិកម្មដ៏មហិមា...

នៅពេលលោកមានវ័យគ្រប់ការ លោកមានការពិបាក ក្នុងការស្វែងរកសេចក្ដីស្នេហាណាស់។ បុរសចំណាស់​ជាង៧០ឆ្នា បានថ្លែងរៀបរាប់ ពីទំនាក់ទំនងស្នេហារបស់លោក ដែលមានចំនួនដល់ទៅ១២ដង ថា៖ «ខណៈ​ពេលដែលខ្ញុំហៀបនឹងរៀបការ... តែគ្មានស្ត្រីណាម្នាក់ ចង់រៀបការជាមួយខ្ញុំនោះទេ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...