សេង សូណា អស់ប្រជាប្រិយក្នុងស្រុក ព្រោះដើមទ្រូងដ៏ទ្រលុកទ្រលន់?
ជាមួយភាពស៊ិចស៊ី និងដើមទ្រូងដ៏ទ្រលុកទ្រលន់ កញ្ញា សេង សូណា ហាក់ឡើងកូដខ្លាំងជាងមុន បើទោះជាមានការរិះគន់ ពីសំណាក់មហាជនខ្មែរក៏ដោយ។ ក៏ប៉ុន្តែភាពយន្ត ដែលនាងបានឆក់ឱកាស បានចូលរួមសម្តែងនោះ មានតែក្នុងផលិតកម្មក្រៅស្រុកប៉ុណ្ណោះ ចំណែកទីផ្សារក្នុងស្រុក មិនសូវឃើញវត្តមានសម្តែងរបស់នាងឡើយ។
រូបថតបង្ហាញគល់សុដន់ របស់កញ្ញា សេង សូណា នៅតាមបណ្ដាញសង្គម។
តារា - ថ្មីៗនេះ តារាសម្តែងស្រីល្បីឈ្មោះ ខាងបញ្ចេញស្ទីលស៊ិចស៊ី កញ្ញា សេង សូណា ទើបតែផលិតកម្មមកពីក្រៅប្រទេសមួយ ផ្តល់ឱកាសឱ្យនាងបានចូលរួមសម្តែង ក្នុងរឿង«ហនុមាន» ក្នុងតំណែងជាតារាស្រីស៊ិចស៊ីម្នាក់ បន្ទាប់ពីនាងទើបតែថតបញ្ចប់ ឱ្យផលិតកម្មបរទេសមួយដែរនោះ គឺរឿង«ឆ្នាំវក»។ ក្រៅពីនេះ ចុងឆ្នាំ២០១៤ [...]