ជាមួយនឹងស្បែកជើងកែងចោត រាំទាល់តែ ប៊ីយ៉ុនសេ សុំខ្មាស (vdo)
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២២ ខែមិថុនា ២០១៤
- កែប្រែចុងក្រោយ: June 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកជំនាញចាប់ក្រឡារាំ លោក យ៉នីស ម៉ាស្សល (Yanis Marshall) បានបង្កឲ្យមានការភ្ញាក់ផ្អើល សារជាថ្មី ជាមួយនឹងចង្វាក់រាំរបស់លោក ដែលយកលំនាំតាមតារាចម្រៀងអាមេរិក ដ៏ល្បី នាង ប៊ីយ៉ុនស្សេ (Beyoncé)។
លោក យ៉នីស ម៉ាស្សល និងដៃគូរាំរបស់លោក នៅក្នុងក្បាច់រាំថ្មី។ (រូបថតផ្តិតពីវីដេអូ)
ចង្វាក់រាំ - ជាមួយនឹងគូកនរបស់ខ្លួន ទាំងពីរនាក់ កំពូលអ្នករាំរូបនេះ បានបង្ហាញសារជាថ្មីទៀត នូវចង្វាក់លោតហក់ កាច់ចង្កេះយ៉ាងពិសេស គ្រវីគ្រវាត់គ្រប់ល្វែងនៅពីលើស្បែកជើងកែងចោទដ៏ខ្ពស់។ មិនត្រឹមតែយកលំនាភាគច្រើន តាមចង្វាក់រាំរបស់ម្ចាស់សំនៀង ដែលច្រៀងនិងរាំ នៅក្នុងចម្រៀង «ឆ្កួតនឹងស្នេហ៍ (Crazy in love)» នោះប៉ុណ្ណោះទេ តែបុរសអ្នករាំទាំងបី បានបន្ថែមនូវអ្វីដែលជាចង្វាក់រាំបង្កើតថ្មី របស់ពួកខ្លួនថែមទៀត។
វីដេអូក្បាច់រាំថ្មីនេះ ដែល យ៉នីស ម៉ាស្សល ដាក់ផ្សាយទៅលើគេហទំព័រយូធូប (Youtube) រហូតមកដល់ថ្ងៃនេះ ទើបនឹងមានអាយុ៥ថ្ងៃប៉ុណ្ណោះ តែបានទទួលមនុស្សចូលទៅទស្សនា ប្រមាណជាជិតប្រាំលានដងទៅហើយ។ ទិដ្ឋភាពបែបនេះ បង្កផលចំណេញទៅឲ្យទាំងអ្នករាំទាំងបី និងទៅឲ្យនាងប៊ីយ៉ុនស្សេ ខ្លួននាងនោះផង ព្រោះតារាចម្រៀងរូបនេះ ត្រៀមនឹងចេញថាសចម្រៀងរបស់ខ្លួន នៅប៉ុន្មានខែខាងមុខ។
សូមបញ្ជាក់ដែរថា ដោយសារគេហទំព័រយូធូបនេះហើយ ទើបនាង ប៊ីយ៉ុនស្សេ បានរកឃើញ នូវអ្នករាំដ៏ជំនាញរបស់នាងពីរនាក់ ដែលជាកូនភ្លោះអាយុ២៦ឆ្នាំ ជាតិបារាំង។ ក្នុងពេលបច្ចុប្បន្ន យុវជនទាំងពីរ ម្នាក់ឈ្មោះ ឡារី (Larry) ដែលសម្បូរទៅដោយចលនាឥតខ្ចោះ និងម្នាក់ទៀត ឡូរ៉ង់ (Laurent) ដែលមានមិនចេះខ្វះនូវកាយវិការពិបាកៗនោះ បានដើរតាមនាង នៅគ្រប់ទីកន្លែងសម្ដែងទាំងអស់ នៅក្នុងពិភពលោក។
ដូច្នេះ បើលោកអ្នកមានជំនាញចេះរាំ និងចេះបង្កើតនូវក្បាច់ថ្មីៗពិសេសនោះ អ្នកត្រូវតែមានសង្ឃឹមឡើង៕
សូមទស្សនាវីដេអូ របស់លោក យ៉នីស ម៉ាស្សល ស្ដីពីចង្វាក់រាំថ្មីនេះដូចតទៅ៖