ឥណ្ឌា៖ ឆ្កែ​កំសត់ ធ្លាក់​លើ​កៅស៊ូ​ក្រាល​ថ្នល់​កំពុង​ក្ដៅ តែ​មិន​ស្លាប់ (vdo)

វីដេអូខ្លោចផ្សារមួយ ត្រូវបានបង្ហោះផ្សាយ នៅលើបណ្ដាញអ៊ិនធើណែត បង្កការភ្ញាក់ផ្អើលជាខ្លាំង។ ឆ្កែមួយក្បាលបាន​ធ្លាក់ ទៅលើកៅស៊ូក្រាលថ្នល់ ដែលនៅរាវក្ដៅ ប៉ុន្តែសំណាងល្អ មិនស្លាប់ ព្រោះត្រូវបានក្រុមអ្នកអាណិតស្រឡាញ់សត្វ ជួយ​សង្គ្រោះ​មកវិញ ដោយប្រើរយៈពេល២ថ្ងៃ។
សុនខ ដែលហ៊ំព័ទ្ធខ្លួន ទៅដោយកៅស៊ូក្រាលថ្នល់ ស្ថិតក្នុងសភាពលែងកម្រើកទៅហើយ។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០១ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 02, 2014
  • ប្រធានបទ: អំពើល្អ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកអ្នកដែលប៉ះកៅស៊ូក្រាលថ្នល់ ដែល​កំពុង​ចំហុយ​ក្ដៅ​ឬ​ទេ? បើ​លោក​អ្នក​មិន​ដែល​ប៉ះ​វា ប្រហែល​ជា​មិន​ដឹង ថា​នឹង​មាន​អារម្មណ៍​បែប​ណា​ទេ ហើយ​លោក​អ្នក​ក៏​មិន​ចង់​សាកល្បង​ដែរ។ ប៉ុន្តែ​ឆ្កែ​មួយ​ក្បាល ក្នុង​រដ្ឋ រ៉ាចាស្ថាន (Rajasthan) ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ឥណ្ឌា បាន​ធ្លាក់​ដោយ​ចៃដន្យ ទៅ​លើ​កៅស៊ូ​ក្រាល​ថ្នល់ ដែល​នៅ​រាវ​ក្ដៅ តែ​វា​បាន​ខំ​បម្រៈ​ងើប​ចេញ​មកវិញ ដោយ​ខ្លួន​ឯង​ភ្លាមៗ ហើយ​រោម​វា បាន​ជួយ​បញ្ឈៀស​កៅស៊ូ​ក្ដៅ មិន​អាច​បញ្ចេញ​ឥទ្ធិពល​ខ្លាំង ធ្វើ​ឲ្យ​វា​ឆេះ​រលាក​ខ្លួន។

បុរសអ្នកដំណើរម្នាក់ បាន​ឃើញ​សុនខ​ដ៏​កំសត់ ដេក​ស្ងៀម​លើ​ដី​លែង​កម្រើក ដោយ​សារ​តែ​កៅស៊ូ​ដែល​រុំ​ព័ទ្ធ​ខ្លួនវា តែ​វា​នៅបើកភ្នែកម៉ក់ៗនៅឡើយ។ បុរសម្នាក់នោះ ក៏បានហៅទៅសមាគម ជួយសត្វគ្មានកំណត់ ហៅ​ជា​ភាសា​អង់គ្លេស​ថា Animal Aid Unlimited ក្នុងក្រុង អ៊ូដៃពួរ (Udaipur) ដើម្បីជួយសង្គ្រោះជីវិតសត្វ។

នៅក្នុងវីដេអូ ដែលបង្ហោះផ្សាយដោយសមាគមនេះ បានឲ្យដឹងថា ក្រុមអ្នកជួយជីវិតសត្វ បានប្រើ​ពេល​រហូត​ដល់ទៅ៣ម៉ោង ក្នុងរយៈពេល២ថ្ងៃ ដើម្បីដុសកៅស៊ូចេញពីខ្លួនសុនខ ជាមួយនឹងប្រេង។ ពីរថ្ងៃដ៏​សំខាន់​ជា​ទី​បំផុត សម្រាប់ឲ្យសុនខអាចលោតសប្បាយវិញ ជាមួយនឹងនំសូកូឡា ដែលក្រុមអ្នកស្រឡាញ់​សត្វ បាន​បោះទៅឲ្យ ...

ទស្សនាវីដេអូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...