កុមារ​គ្មាន​មុខ​មួយ​រូប នឹង​ត្រូវ​ឆ្លង​កាត់​ការ​វះកាត់ នៅ​អូស្ត្រាលី

ជីវិតរបស់កុមារ យ៉ាហយ៉ា អែល ចាបាលី (Yahya El Jabaly) អាយុ៣ឆ្នាំ នឹងអាចមានសង្ឃឹមជាថ្មីឡើងវិញ។ ចាប់​កំណើត​មក អត់ភ្នែក គ្មានច្រមុះ តែមានតែប្រហោងមួយ នៅកណ្ដាលមុខនោះ កុមារអភ័ពរូបនេះ បាន​រង​គ្រោះ​នឹង​ការ​បម្រែ​បម្រួល​មិន​ប្រក្រតី​មួយ តាំងពីនៅក្នុងពោះ បើសូម្បីតែនិយាយ ក៏មិនបានផង។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០២ តុលារ ២០១៤
  • កែប្រែចុងក្រោយ: October 03, 2014
  • ប្រធានបទ: ធម្មជាតិចម្លែក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជីវិតរបស់កុមារជាតិ​ម៉ារុក​ដ៏​កំសត់ អាច​នឹង​មាន​ការ​ប្រែប្រួល នៅ​ពេល​ដែល​កុមារ​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ធ្វើការ​វះកាត់ នៅ​អំឡុង​ខែ​ធ្នូ​ខាង​មុខ នៅ​ក្នុង​មន្ទីរ​ពេទ្យ​ជំនាញ​មួយ នៃ​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី។ ដំបូងឡើយ គឺ​មិត្តភ័ក្រ​មួយ​រូប​របស់​ឪពុក​កុមារ​ទេ ដែល​បាន​​សុំ​ជំនួយ​ នៅ​តាម​បណ្ដាញ​សង្គម ដោយ​បាន​ចុះ​ផ្សាយ​រូប​ថត​មួយ​សន្លឹក របស់​កុមារ នៅ​លើ​ទំព័រ​ហ្វេសប៊ុក ហើយ​បាន​រក​ឃើញ​ចម្លើយ ស្រប​តាម​ការ​ដង្ហោយ​ហៅ​មែន។

នោះ​គឺ​ស្ត្រី​ជាតិ​អូស្ត្រាលី​មួយ​រូប អ្នកស្រី ហ្វាទីម៉ា បារ៉ាកា (Fatima Baraka) ដែល​មាន​ដើម​កំណើត​ពី​ប្រទេស​ម៉ារុក បាន​ស្រយ៉ុង​ចិត្ត​ជាមួយ​នឹង​ការ​ផ្សព្វ​ផ្សាយ​នេះ និង​ជា​ពិសេស​ អ្នកស្រីធ្លាប់​បាន​ធំ​ដឹង​ក្ដី​នៅ​ក្នុង​ភូមិ​មួយ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ ពី​ភូមិ​របស់​កុមារ​រស់នៅ​។

អ្នកស្រីចិត្តធម៌បានធ្វើដំណើរ មកប្រទេសម៉ារ៉ុក ដើម្បីមើលកុមារដោយផ្ទាល់ភ្នែក ហើយបានទាក់ទង ជា​មួយ​លោកវេជ្ជបណ្ឌិត តូនី ហូលមេស៍ (Tony Holmes) ជំនាញខាងការវះកាត់បែបនេះ និងធ្លាប់ល្បី​ឈ្មោះ​ថា​បាន វះកាត់បំបែកដោយជោគជ័យ នូវកូនភ្លោះជាប់ខ្លួនជាតិបង់ក្លាដេសពីរនាក់  Trisha និង Krishna។

លោកវេជ្ជបណ្ឌិត បានយល់ព្រមវះកាត់ទៅលើកុមារតូច ដែលចាំបាច់ត្រូវឆ្លងកាត់ច្រើនដំណាក់កាល ហើយ​អាចធ្វើឲ្យកុមារស្លាប់បាន។ ក្នុងបទយកការណ៍មួយ របស់ទូរទស្សន៍អូស្ត្រាលី Channel Seven លោក ហូលមេស៍ បានថ្លែងថា៖ «កុមារនេះ នឹងច្បាស់ជាមិនស្លាប់ទេ បើគេមិនធ្វើការវះកាត់។ តែកុមារអាច​នឹង​ស្លាប់ បើ​គេ​ធ្វើការ​វះកាត់។» យ៉ាងណាក៏ដោយ ក៏លោកវេជ្ជបណ្ឌិត បានច្បាស់ក្នុងចិត្តថា លោកនឹងអាចផ្ដល់​ជីវិតថ្មី ដល់កុមារនេះបាន។ លោកនិយាយថា៖ «វាជាសិទ្ធិរបស់រាល់គ្នា ដែលត្រូវមានរូបរាងមុខមាត់ ជា​មនុស្ស តែកុមារម្នាក់នេះ មិនមានលក្ខណៈសម្បត្តិ៍ជាមនុស្សទេ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...