Posts in ‘វិទ្យាសាស្ត្រ បច្ចេកវិទ្យា’ Category

អស្ចារ្យ... បង្ហោះ​យន្ដហោះ​«ឡើង​ត្រង់»​ទៅ​លើ! (vdo)

ក្រុមហ៊ុនផលិតយន្ដហោះ ប៊ូអីង ទើបនឹងបង្ហោះវីដេអូ ដ៏អស្ចារ្យមួយ របស់ខ្លួន នៅលើគេហទំព័រ​ចែករំលែកវីដេអូ យូធូប (YouTube) ពីយន្ដហោះ Boeing 787 ដែលមានឈ្មោះ ហៅក្រៅថា ឌ្រីមលីណ័រ (Dreamliner)។ ការ​បង្ហោះ​យន្ដហោះនេះ ជាការសាកល្បងខ្លះៗ នៅមុនការដាក់តាំងបង្ហាញ នៅក្នុងពិពណ៌យន្ដហោះ ក្នុងព្រលាន​យន្ដហោះ ប៊ូហ្សេ (Bourget) ក្បែរនឹងរដ្ឋធានីប៉ារីស ប្រទេសបារាំង ដែលនឹងត្រូវបើកទ្វា នៅថ្ងៃចន្ទខាងមុខ។

វីដេអូ ដែលថតនៅពីលើ បឹងម៉ូសេ (Moses Lake) ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ត្រូវបានបង្ហោះ​កាល​ពី​មួយថ្ងៃមុន ប៉ុន្តែមានមនុស្សចុច ចូលទៅទស្សនា ដល់ទៅជាង៣លានដងហើយ។ រូបភាពដែលពិសេស​បំផុត​នោះ គឺនៅត្រង់ប្លង់មួយ ដែលថតពីលើអាកាស ឃើញយន្ដហោះ បានងើបខ្លួនពីដី ហោះត្រង់ឡើងទៅលើ ប្រៀប​បីដូចជាការបង្ហោះ កាំជ្រួចផ្កាយរណបដូច្នេះ។

សាកសួរដោយបណ្ដាញទូរទស្សន៍អាមេរិក CNN អ្នកបើកបរយន្ដហោះខាងលើ លោក ប៉ាទ្រិក ស្មីត (Patrick Smith) [...]

ទទួល​សារ SMS មួយ ធ្វើ​ឲ្យ​«គាំង»​អាយហ្វូន!

សារ SMS ដ៏ធម្មតាមួយ ដែលគ្រាន់តែមានតួអក្សរចម្លែកបន្តិច អាចឲ្យធ្វើទូរស័ព្ទទំនើប និងល្បីរបស់ពិភពលោក អាយហ្វូន គាំងលែងដើរ។ ការរអាក់រអួល នៃកម្មវិធីទទួល និងផ្ញើរសារ របស់ទូរស័ព្ទ ត្រូវបានអ្នកប្រើប្រាស់ច្រើននាក់ យកមកប្រកាស​ប្រាប់គ្នា ទៅវិញទៅមក នៅក្នុងគេហទំព័រវេទិការជជែក Reddit របស់អាមេរិក។

មិនត្រឹមតែកម្មវិធីមេ iOS ជំនាន់៨.៣ របស់ទូរស័ព្ទដៃអ័បផលទេ ដែលបានជួបបញ្ហានេះ ប៉ុន្តែក្រុមអ្នកប្រើប្រាស់ ក៏បាន​បញ្ជាក់​ដែរ ពីភាពរអាក់រអួលនេះ នៅក្នុងជំនាន់មុនៗផ្សេងទៀត របស់កម្មវិធីមេ។

ភាពរអាក់រអួល បានកើតឡើង នៅពេលដែលទូរស័ព្ទ បានទទួលសារមួយ ដែលមានតួអក្សពិសេសៗ។ ភ្លាមនោះ ទូរស័ព្ទ​អាយហ្វូនបានគាំង រលត់ ហើយដើរឡើងវិញ។

បញ្ហានេះ ទំនងជាជាប់ទាក់ទង ទៅនឹងប្រព័ន្ធឲ្យសញ្ញា (នៅពេលទូរស័ព្ទទទួលសារ SMS) ដែលអានតួអក្សរទាំងនោះ មិន​យល់។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនអ័បផល បានដឹងពីបញ្ហានេះ និងកំពុងធ្វើការកែសម្រួល [...]

Lily ម៉ាស៊ីន​ថត​វីដេអូ​​ពី​អាកាស​ដំបូង​គេ ដែល​ហោះ​តាម​ថត​ម្ចាស់

អ្នកណាក៏បានស្គាល់ដែរ តាំងពីប៉ុន្មានឆ្នាំមុន ពីម៉ាស៊ីនថតវីដេអូដ៏តូចៗ របស់ GoPro ដែលបានចូលខ្លួន មកធ្វើបដិវត្តន៍ បង្កើត​នូវម៉ាស៊ីនថតសម័យថ្មី ដែលមានរាងតូច សម្រាប់ប្រើប្រាស់ជាមួយ ពិភពកីឡា។ ប៉ុន្តែ នៅក្នុងពេលខាងមុខនេះ ម៉ាស៊ីន​ថតវីដេអូ «លីលី» ដែលចេះហោះ ដេញតាមថតម្ចាស់របស់វា នឹងពិតជាចូលខ្លួន មកធ្វើបដិវត្តន៍ ជម្រុះម៉ាស៊ីន​ថត​ធំៗ ដែលកំពុងប្រើបច្ចេកវិទ្យា ដ៏ស្មុគ្រស្មាញ ដើម្បីឲ្យគេ អាចតាមថតអ្វីមួយ ជាពិសេស នៅក្នុងការប្រើប្រាស់ ជាលក្ខណៈ​ឯកជន ឬគ្រួសារ។

ធ្វើយ៉ាងម៉េច ទើបវាហោះដេញតាមថតម្ចាស់វា?

ម៉ាស៊ីនថត លីលី នេះ នឹងហោះដេញតាមថត ជាស្វ័យប្រវត្តិ នូវម្ចាស់របស់វា ឬនរណាក៏ដោយ ដែលពាក់«ប្រអប់ទទួល​រលក​សញ្ញា» នៅនឹងដៃ ឬនិយាយឲ្យខ្លី ដាក់«ប្រអប់»នេះ​ជាប់នឹងខ្លួន។ ប្រអប់ទទួលរលកសញ្ញានេះ ត្រូវបានបង្កើតឡើង យ៉ាងពិសេស ជាមួយនឹងម៉ាស៊ីនថត និងអាច​ប្រើដាក់ចូល ក្នុងកងដៃពិសេសមួយទៀត [...]

មូលហេតុ​នៃ​បឹង​«បាត់​ខ្លួន» ដែល​តែង​បាត់​ខ្លួន​ជា​រៀង​រដូវ​ផ្កា​រីក

នៅមិនឆ្ងាយប៉ុន្មាន ពីក្រុង ព័រឡេន (Portland ក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិក) បឹង«បាត់ខ្លួន»មួយនេះ តែងបង្កឲ្យមាន​ការចាប់អារម្មណ៍ ពីបណ្ដាជន​ទាំង​ឡាយ ដែលបានស្គាល់វា។ ទឹកបានរីកអស់ នៅរៀងរាល់រដូវផ្ការីក ប៉ុន្តែនៅពេលរដូវ​ធ្លាក់ទឹកកកមកដល់ បឹងចាប់ផ្ដើម​មាន​ទឹកវិញ យ៉ាងពេញពាស។ ករណីនេះ បានបង្កឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ខិតខំស្វែង​យល់ ថាតើមានមូលហេតុអ្វី។

បើតាមលោក ជុត ម៉ាកហ៊ង (Jude McHugh) អ្នកនាំពាក្យឲ្យការិយាល័យគ្រប់គ្រង ឧទ្យានជាតិ វីល្លាម៉េត (Willamette) ទី​កន្លែង​ដែលមានបឹងបាត់ខ្លួននោះ បានឲ្យដឹងថា៖ «បឹងបានបំពេញប្រៀបដោយទឹក នៅចុងរដូវក្ដៅ ដោយសារតែនៅ​ពេល​នោះ មានការហូរនាំទឹក មកយ៉ាងខ្លាំង ហើយបាននៅពេញហៀរដដែល នៅពេញមួយរដូវធ្លាក់ទឹកកក។ ប៉ុន្តែនៅពេល​រដូវ​ផ្កា​រីក បានមកដល់ បឹងបានរីងហួតអស់រលីង ហើយបានក្លាយ ជាវាលល្បប់ដ៏ធំមួយ។»

តាមពិតទៅ ជីវិតភ្លិបភ្លែត របស់បឹង«បាត់ខ្លួន» បានអាស្រ័យទៅនឹង [...]

រថភ្លើង​ថ្មី​របស់​ជប៉ុន មាន​ល្បឿន​ដូច​យន្ដហោះ! (vdo)

ការសាកល្បងដាក់ឲ្យរត់ ត្រូវបានធ្វើ កាលពីព្រឹកថ្ងៃអង្គារ (ពេលវេលាក្នុងស្រុក) ជាមួយនឹងបុគ្គលិកជំនាញ ជាច្រើន​នាក់។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Central Japan Railways បានថ្លែងឲ្យដឹងថា៖ «ល្បឿងរហូតដល់ ៦០៣ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​នេះ ត្រូវបានដាក់ឲ្យរត់ ក្នុងរយៈពេល ១០,៨វិនាទី នៅពេលដែលរថភ្លើង បានរត់កាត់រូងក្រោមដីមួយ»។ បើ​តាម​ល្បឿន​ដែល​បង្ហាញនេះ បញ្ជាក់ថា រថភ្លើងនេះ នឹងមានល្បឿន លឿនជាងគេ នៅក្នុងពិភពលោក។

ការសាកល្បង ត្រូវបានដាក់ធ្វើ នៅលើផ្លូវដែក ដែលសង់ឡើងយ៉ាងពិសេស និងមានចំងាយ ៤២,៨ គីឡូម៉ែត្រ នៅក្នុង​ខេត្ត យ៉ាម៉ាណាស្សី (Yamanashi) ភាគកណ្ដាល នៃប្រទេសជប៉ុន។ រថភ្លើង «maglev» ត្រូវបានសិក្សាស្រាវជ្រាវ និង​ផលិត នៅក្នុងខេត្តនេះ តាំងពីច្រើនឆ្នាំមកហើយ។

កាលពីក្នុងពេលសាកល្បងលើកមុន ល្បឿនបានឡើង ខ្ពស់បំផុត ត្រឹមតែ ៥៩០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ចំណែកឯ​ការ​សាកល្បង នៅថ្ងៃអង្ការនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...