កោះល័នតា៖ តុលាការជាយក្រុងប៉ារីសអង្កេត ពីបទធ្វើអោយស្លាប់ដោយអចេតនា
តុលាការនៅជាយក្រុងប៉ារីស បានបើកសំនុំរឿង ពីបទធ្វើអោយស្លាប់ដោយអចេតនា នៅបន្ទាប់ពីសាក្សីម្នាក់មិនបញ្ជេញឈ្មោះ បានចេញមកបកអាក្រាត ហេតុការណ៍ ដែលទំនងជាពិត (?) ហើយបានផ្សាយព្រោងព្រាង នៅលើប្រព័ន្ធផ្សព្វផ្សាយបារាំង។ ចំណែកខាងស្ថានីយ៍ទូរទស្សន៍ និងផលិតកម្មវិញ ក៏ត្រៀមវាយលុក តាមប្រព័ន្ធតុលាការតបវិញដែរ ពីបទ«បរិហាកេរ្ត៍»។
រូបតំណាងអោយកម្មវិធីទូរទស្សន៍ «កោះល័នតា»។
បើទោះជាអាជ្ញាធរកម្ពុជា បានបិទសំនុំរឿងនេះហើយក៏ដោយ ក៏ហេតុការណ៍នេះ នៅបារាំងឯណោះ ស្ថិតនៅឆ្ងាយនៅឡើយ ពីការបិទបញ្ចប់។ ក្នុងអត្ថបទមុន យើងបានស្រង់ប្រភពមួយ មកបញ្ជាក់ថា តុលាការទីក្រុងប៉ារីស នឹងមិនបើកការអង្កេតលើសំនុំរឿងនេះទេ។ [...]