Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

វិបត្តិឧបទ្វីបកូរ៉េ៖ ព្យុងយ៉ាង​ដាក់​លក្ខខ័ណ្ឌ ចូល​តុ​ចរចា​ជា​មួយ​សេអ៊ូល​និង​វ៉ាស៊ីនតោន

វិបត្តិឧបទ្វីបកូរ៉េ៖ ព្យុងយ៉ាង​ដាក់​លក្ខខ័ណ្ឌ ចូល​តុ​ចរចា​ជា​មួយ​សេអ៊ូល​និង​វ៉ាស៊ីនតោន

កូរ៉េខាងជើងបានបញ្ចូននូវលក្ខខ័ណ្ឌមួយចំនួន មុននឹងខ្លួនចូលទៅជជែកជាមួយនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលក្នុងនោះមានការដកចេញ នូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងបញ្ឈប់លែងឲ្យមាន កិច្ចសហប្រតិបត្តិការ​យោធារួមគ្នា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។


ទាហានកូរ៉េខាងជើង កំពុងហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រ។

«ប្រសិនជាខ្មាំងសត្រូវ ដែលមានសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ពិតជាចង់ឲ្យមាន នូវកិច្ចពិភាក្សានិងការចរចារ​មែន​នោះ ពួកគេត្រូវចាត់ចែងទទួលយកនូវវិធានការនេះ» នេះជាការប្រកាសជាសាធារណៈ របស់គណកម្មាធិការការពារជាតិ​កូរ៉េខាងជើង។

លក្ខខ័ណ្ឌទាំងនេះ ទំនងជានឹងត្រូវទាត់ចោលដោយទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ដែលទាមទារអោយកូរ៉េ​ខាង​ជើង [...]

ភេវរកម្មនៅ​ប៊ូស្តុន៖ កំណត់​មុខ​សញ្ញា​បាន តែ​មិន​ទាន់​ចាប់​ខ្លួន​នៅ​ឡើយ (រូបថត)

ភេវរកម្មនៅ​ប៊ូស្តុន៖ កំណត់​មុខ​សញ្ញា​បាន តែ​មិន​ទាន់​ចាប់​ខ្លួន​នៅ​ឡើយ (រូបថត)

ភ្នាក់ងារស៊ើបអង្កេតអេហ្វប៊ីអាយ (FBI) និងការិយាល័យអគ្គរដ្ឋអាជ្ញា នៃសហរដ្ឋអាមេរិក នៅទីក្រុងប៊ុស្តុនបានអះអាង​នៅថ្ងៃពុធថា គ្មានជនសង្ស័យណាម្នាក់ ត្រូវបានឃាត់ខ្លួន ទាក់ទងនឹងសំនុំរឿងភេវរកម្ម នៅថ្ងៃច័ន្ទទី១៥ខែមេសានោះ​នៅឡើយ។


ភ្នាក់ងារស៊ើបអង្កេតជាច្រើននាក់ បានចុះទៅធ្វើការស្រាវជ្រាវនៅនឹងកន្លែងកើតហេតុ។

ប្រភពស្និតនឹងការស៊ើបអង្កេតមួយរូប បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានអេភី (Associated Press) ថាការឃាត់ខ្លួន​ជន​សង្ស័យម្នាក់ នឹងត្រូវធ្វើក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយថាជនសង្ស័យនឹងត្រូវបង្ហាញខ្លួន នៅតុលាការសហព័ន្ធ​នៅពេលបន្ទាប់មក។

ប៉ុន្តែបើទោះជាអ្នកទទួលខុសត្រូវសហព័ន្ធខាងការស៊ើបអង្កេត បានច្រានចោលនូវព័ត៌មានទាំងនេះក៏ដោយ ក៏ប្រភព​ដែលសុំលាក់ឈ្មោះនោះ [...]

អាមេរិក-ផ្ញើរ​សំបុត្រ​មាន​ថ្នាំ​ពុល​ទៅ​ប្រធានាធិបតី៖ ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់

អាមេរិក-ផ្ញើរ​សំបុត្រ​មាន​ថ្នាំ​ពុល​ទៅ​ប្រធានាធិបតី៖ ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់

បុរសម្នាក់នៅរដ្ឋម៉ីស្សីស៊ីពី (Mississippi) ត្រូវបានឃាត់ខ្លួន ដោយបានជាប់ចោទពីបទ បានផ្ញើរសំបុត្រដែលមានផ្ទុកជាតិ​ពុលកម្រិតខ្លាំងមួយ ទៅប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) និងអ្នកនយោបាយអាមេរិកផ្សេងទៀត។


រូបតំណាងអោយការផ្ញើរសំបុត្រ។

ភ្នាក់ងារពិសេសខាងការស៊ើបអង្កេត អេហ្វប៊ីអាយ (FBI) ដែលទទួលខុសត្រូវលើសំនុំរឿង ដានីញ៉ែល ម៉ាកម៉ុយលែន (Daniel McMullen) បានអះអាងថា ជននេះត្រូវបានឃាត់ខ្លួន នៅរសៀលថ្ងៃពុធទី១៧ខែមេសា។ តែភ្នាក់ងារពិសេស អេហ្វប៊ីអាយ មិនបានបង្ហាញពីឈ្មោះរបស់ជនសង្ស័យ ថាជានរណាម្នាក់នោះឡើយ។

អាជ្ញាធរនៅរងចាំនៅឡើយ នូវលទ្ធផលជាស្ថាពរ នៃការវិភាគទៅលើសំបុត្រ ដែលបានផ្ញើរទៅអោយលោក អូបាម៉ា និង​ទៅព្រឹទ្ធសមាជិកម្នាក់ មកពីគណបក្សសាធារណរដ្ឋនៃរដ្ឋមីស្សីស៊ីពី លោក រ៉ូហ្សេ [...]

វិបត្តិឧបទ្វីបកូរ៉េ៖ បាន គីមូន​ឲ្យ​ជជែក​គ្នា ចន ឃែរី ថា​របប​កុម្មុយនីស​«នឹង​ដួល​រលំ»

វិបត្តិឧបទ្វីបកូរ៉េ៖ បាន គីមូន​ឲ្យ​ជជែក​គ្នា ចន ឃែរី ថា​របប​កុម្មុយនីស​«នឹង​ដួល​រលំ»

អគ្គលេខាធិការនៃអ.ស.ប. លោកបាន គីមូន (Ban Ki-moon) បានអះអាងថា ការសាកល្បងនុយក្លេអ៊ែរចុងក្រោយបំផុត របស់កូរ៉េខាងជើង ការគម្រាម និងកាយវិការបង្កហេតុទាំងឡាយ របស់ប្រទេសនេះ បានជម្រុញឲ្យសហគមន៍អន្តរជាតិ យល់ស្របគ្នា ដាក់កំណត់មិនចង់ឲ្យរបបកុម្មុយនីសដែលកំពុងតែឯកោស្រាប់ ក្លាយជារដ្ឋនុយក្លេអ៊ែរ។


ការហ្វឹកហាត់យោធា របស់កងទ័ពកូរ៉េខាងត្បូង។ (រូបថត Reuter)

លោក បាន ដែលមានដើមកំណើតពីប្រទេសកូរ៉េខាងត្បូង បានប្រកាសក្នុងសន្និសិតកាសែត នៅថ្ងៃពុធទី១៧ខែមេសានេះ ថាស្ថានភាពនៅឧបទ្វីបកូរ៉េ នឹងអាចប្រែប្រួលបានយ៉ាងឆាប់រហ័សជាទីបំផុត។ លោកបានបង្ខំប្រទេសទាំងអស់ នៅក្នុង​តំបន់ ឲ្យបង្កើនការខំប្រឹង ក្នុងវិស័យការទូតរបស់ខ្លួន ដើម្បីបន្ថយភាពតានតឹង និងបញ្ជៀសនូវការគិតខុស ឬវិន្និច្ឆ័យ​លំអៀង​ទាំងឡាយ [...]

អាមេរិក៖ ព្រឹទ្ធសភា​បដិសេធ​ច្បាប់​ត្រួត​ពិនិត្យ​អាវុធ របស់​អូបាម៉ា

អាមេរិក៖ ព្រឹទ្ធសភា​បដិសេធ​ច្បាប់​ត្រួត​ពិនិត្យ​អាវុធ របស់​អូបាម៉ា

ព្រឹទ្ធសភាអាមេរិក បានច្រានចោលអត្ថបទវិសោធនកម្មទៅលើច្បាប់មួយ ដែលជាវិធានការដើម្បីធ្វើការត្រួតពិនិត្យ ទៅលើ​អ្នកកាន់អាវុធ​ជាតិ​ផ្ទុះ ក្នុងប្រទេស។ អត្ថបទនេះ ត្រូវបានស្នើសុំដោយរដ្ឋបាលរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បន្ទាប់ពីព្រឹត្តិការណ៍បាញ់សម្លាប់នៅញ៉ូថោន (Newtown) កាលពីខែធ្នូរឆ្នាំ២០១២កន្លងមក។


លោកបារ៉ាក់ អូបាម៉ាថ្លែងនៅក្រោយពេល ច្បាប់ត្រួតពិនិត្យអាវុធត្រូវបានច្រានចោល។

កំណែទម្រង់ទៅលើច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ ស្នើសុំដោយប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានទទួលបរាជ័យ​យ៉ាង​ជូរចត់​មួយ ចាប់តាំងពីអត្ថបទនេះ បានដាក់ទៅអោយសភាជាន់ទាបពិភាក្សា នៅក្រោយ



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...