អាមេរិក-ផ្ញើរសំបុត្រមានថ្នាំពុលទៅប្រធានាធិបតី៖ ឃាត់ខ្លួនជនសង្ស័យម្នាក់
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសម្នាក់នៅរដ្ឋម៉ីស្សីស៊ីពី (Mississippi) ត្រូវបានឃាត់ខ្លួន ដោយបានជាប់ចោទពីបទ បានផ្ញើរសំបុត្រដែលមានផ្ទុកជាតិពុលកម្រិតខ្លាំងមួយ ទៅប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) និងអ្នកនយោបាយអាមេរិកផ្សេងទៀត។
រូបតំណាងអោយការផ្ញើរសំបុត្រ។
ភ្នាក់ងារពិសេសខាងការស៊ើបអង្កេត អេហ្វប៊ីអាយ (FBI) ដែលទទួលខុសត្រូវលើសំនុំរឿង ដានីញ៉ែល ម៉ាកម៉ុយលែន (Daniel McMullen) បានអះអាងថា ជននេះត្រូវបានឃាត់ខ្លួន នៅរសៀលថ្ងៃពុធទី១៧ខែមេសា។ តែភ្នាក់ងារពិសេស អេហ្វប៊ីអាយ មិនបានបង្ហាញពីឈ្មោះរបស់ជនសង្ស័យ ថាជានរណាម្នាក់នោះឡើយ។
អាជ្ញាធរនៅរងចាំនៅឡើយ នូវលទ្ធផលជាស្ថាពរ នៃការវិភាគទៅលើសំបុត្រ ដែលបានផ្ញើរទៅអោយលោក អូបាម៉ា និងទៅព្រឹទ្ធសមាជិកម្នាក់ មកពីគណបក្សសាធារណរដ្ឋនៃរដ្ឋមីស្សីស៊ីពី លោក រ៉ូហ្សេ វិកគ័រ (Roger Wicker) ដែលបានធ្វើឲ្យមានការព្រួយបារម្ភដ៏ខ្លាំងមួយ នៅថ្ងៃពុធនេះ ជាពិសេសនៅពេលដែលភាពតានតឺង កំពុងបានកើនឡើងខ្លាំង ជុំវិញភេវរកម្មនៅទីក្រុងប៊ូស្តុន។
កំណត់ត្រារបស់ភ្នាក់ងារអេហ្វប៊ីអាយ ដែលអ្នកកាសែតបានទទួលបាន អះអាងថា សំបុត្រទាំងពីរផ្ញើរចេញពី សង្កាត់ម៉មហ្វីស (Memphis) នៅទីក្រុង ធេនេស៊ី (Tennessee)៕
-------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ