ការសាកល្បងរថយន្តក្រុងសាធារណៈ បញ្ចប់ទៅដោយជោគជ័យ
នេះជាថ្ងៃចុងក្រោយហើយ នៃសេវារថយន្ដក្រុងក្នុងរាជធានីភ្នំពេញ បន្ទាប់ដាក់អោយសាកល្បងដំណើរការអស់រយៈពេលមួយខែកន្លងមកនៅតាមបណ្តោយផ្លូវមុនីវង្ស។

សេវារថយន្ដក្រុង ដែលបានដាក់ឲ្យប្រើប្រាស់ពេញមួយខែ នៅរាជធានីភ្នំពេញ។ (រូបថត AP)
សេវាសាធារណៈ - នៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤ នេះការសាកល្បងដាក់អោយប្រើប្រាស់ សេវារថយន្ដក្រុងសាធារណៈនឹងត្រូវបានបញ្ចប់។ គម្រោងសាកល្បងរថយន្តក្រុងសាធារណៈ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ពេញមួយខែ ចាប់ពីថ្ងៃទី០៥ ខែកុម្ភះដល់ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤ ក្នុងគោលបំណងអោយប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញទាំងអស់ កែប្រែទម្លាប់ក្នុងការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន មកប្រើប្រាស់របស់រួមដើម្បីជួយសង្គម កាត់បន្ថយការបំពុលបរិស្ថាន និងការកកស្ទះចរាចរណ៍។
[...]


