Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

សម្ភាស​នី ចរិយា៖ ភាព​មិន​ប្រក្រតី​៣ របស់​ចៅក្រម​ដែល​ជំរះ​ក្ដី​ជន២៣

សម្ភាស​នី ចរិយា៖ ភាព​មិន​ប្រក្រតី​៣ របស់​ចៅក្រម​ដែល​ជំរះ​ក្ដី​ជន២៣

មុខតុលាការរាជធានីភ្នំពេញ ក្នុងថ្ងៃទីបី ចាប់រាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា នៃការលើកយករឿងដ៍ធំ ក្នុង​ការ​សម្រេចជោគវាសនានៃកម្មករទាំង២១នាក់ និងសកម្មជនសិទ្ធិមនុស្ស ដែលមតិសាធារណៈជនទូទៅចាត់ទុកថា ជា​រឿងនយោបាយនោះ ត្រូវបានមន្ត្រីសង្គមស៊ីវិលដែលតាមដាននូវករណីនេះ តាំងពីដើមរៀងមក ធ្វើការចោទ​ប្រកាន់​ថា ចៅក្រមសួរដេញដោល ក្នុងគោលបំណងតែមួយគត់ គឺចេតនាទម្លាក់ទម្ងន់ទោស ដោយមិនដឹងពី​ស្ថានភាព​នៃ​រឿង។


ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានី ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

សវនាការ - ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីធ្វើការសាកសួរ​ជនជាប់ចោទ​ទាំងអស់ លើកលែងលោក [...]

កឹម គុណវឌ្ឍ ស្ម័គ្រ​លា​លែង ឬ​គេ​កំហិត​ឲ្យ​ចេញ?

កឹម គុណវឌ្ឍ ស្ម័គ្រ​លា​លែង ឬ​គេ​កំហិត​ឲ្យ​ចេញ?

រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ អំពីមូលហេតុពិតប្រាកដ នៅពីក្រោយការលាលែង​ពីតំណែងដ៏កម្ររបស់មន្រ្តីកម្ពុជាថ្នាក់អគ្គនាយកដ្ឋាន គឺលោកកឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា។ គេ​មានការសង្ស័យ ទំនងជាជាប់ពាក់ព័ន្ធនឹងសម្ពាធនយោបាយ និងភាពមិនចុះសម្រុងគ្នា ក្នុងប្រព័ន្ធការងារ។


លោក កឹម គុណវឌ្ឍ បន្ទាប់ពីលោកបោះឆ្នោតរួច នៅខែកក្កដា ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

មុខតំណែង- ក្រោយពីចាកចេញពីតំណែងយ៉ាងតក់ក្រហល់ រហូតមកទល់ពេលនេះ សាមីខ្លួនផ្ទាល់លោក កឹម គុណវឌ្ឍ អតីតអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា មិនបានបំភ្លឺមូលហេតុពិតប្រាកដ ជុំវិញការចាកចេញ​ពីមុខតំណែង​ដ៏ខ្លឹមនេះ នោះទេ តែលោកបានបង្ហើបតាមរបៀបចុងមាត់ចុងក ដល់ប្រព័ន្ធសារព័ត៌មាន [...]

អង្គការ​សង្គម​ស៊ីវិល រិះគន់​ថា​សវនាការ​ជម្រះ​ក្ដី វន់ ពៅ គ្មាន​ចៅក្រម

អង្គការ​សង្គម​ស៊ីវិល រិះគន់​ថា​សវនាការ​ជម្រះ​ក្ដី វន់ ពៅ គ្មាន​ចៅក្រម

លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាជនសង្ស័យចុងក្រោយ នៅ​ក្នុងការសវនាការសួរដេញដោល ទាក់ទិនទៅនឹងហេតុការណ៍ប៉ះទង្គិចគ្នា រវាងកម្មករនិងសមត្ថកិច្ច នៅមុខរោងចក្រ​យ៉ាកជីង បានបដិសេធចំពោះការបង្ហាញភស្តុតាង ជាខ្សែអាត់សំឡេង និងវីដេអូ របស់លោកចៅក្រមជម្រះ ដោយ​អះអាងថាមិនពាក់ព័ន្ធនឹងអង្គហេតុ ហើយត្រូវបានអង្គការសង្គមស៊ីវិល បានធ្វើការរិះគន់ថា ជាសវនាការគ្មាន​ចៅក្រម។


ជញ្ជីងយុត្តិធម៌ របស់ក្រុមអ្នកតវ៉ា នៅមុខសាលាដំបូងថែទី២១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Kessor)

ប្រព័ន្ធយុត្តិធម៌ - នៅក្នុងសវនាការដែលញញែកសួរដេញដោលគ្នា យ៉ាងតឹងសរសៃក រវាងចៅក្រមជម្រះ លោក កែវ មុន្នី ជាមួយជនសង្ស័យ និង [...]

ស ខេង៖ បើ​ចរចា ត្រូវ​ផ្តើម​ពី​ចំណុច​«ឯកភាព»​គ្នា​ចុង​ក្រោយ

ស ខេង៖ បើ​ចរចា ត្រូវ​ផ្តើម​ពី​ចំណុច​«ឯកភាព»​គ្នា​ចុង​ក្រោយ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាមន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា លោក ស ខេង បានថ្លែងឡើងថា បើ​គណបក្ស​សង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ផ្តើមចរចាជាមួយគ្នាឡើង វិញ គឺត្រូវចាប់ផ្តើមពីចំណុច​ដែលបាន​ព្រម​ព្រៀងគ្នា កាលពីពេលចរចាចុងក្រោយបំផុត។


ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង។ (រូបថតឯកសារ)

នយោបាយ - ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមន្ទីររដ្ឋសភា ថ្ងៃទី២១ ខែឧសភា លោកស ខេង មន្រ្តីជាន់ខ្ពស់របស់​គណបក្សប្រជាជនកម្ពុជា បានអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជា មិនដែលបដិសេធការ​ចរចាជាមួយ​គណបក្ស​សង្រ្គោះជាតិនោះទេ ហើយក៏សង្ឃឹមថាគណបក្សសង្រ្គោះជាតិ គោរពកិច្ចព្រមព្រៀង ដែលបានឯកភាព ក្នុងពេលចរចាជាមួយគ្នា។

លោកស [...]

សវនាកា​ជំនុំ​ជម្រះ វន់ ពៅ មាន​ភាព​ជា​ការ​​«ជម្រះ​បញ្ជី»?

សវនាកា​ជំនុំ​ជម្រះ វន់ ពៅ មាន​ភាព​ជា​ការ​​«ជម្រះ​បញ្ជី»?

មន្រ្តីសិទ្ធិមនុស្ស និងមេធាវីការពាក្តីឲ្យលោក វន់ ពៅ បានអះអាង ការបន្តសាកសួររបស់តុលាករ ទៅលើលោក វន់ ពៅ នៅថ្ងៃទី២១ ខែឧសភានេះ ហាក់មានភាពមិនប្រក្រតី ដោយសារតែតុលាការ ដោយនូវអង្គហេតុផ្សេង​ដែល​មិន​ជាប់ពាក់ព័ន្ធនឹងករណី នៅរោងចក្រយ៉ាកជីន។ ភាពមិនប្រក្រតីនេះ ដែលបានបង្កឱ្យមានភាពតានតឹង សម្រាប់​សវនកានៅក្នុងថ្ងៃនេះ ហើយបានធ្វើឲ្យគេយល់ថា តុលាការកំពុងដើរតួរជាអ្នកជម្រះបញ្ជី ជំនួសរដ្ឋាភិបាល។


លោក វ៉ន ពៅ ប្រធានសមាគមន៍​សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា នៅក្នុងការតវ៉ារបស់លោក ជាមួយកម្មករ នៅមុខការចាប់ខ្លួន។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - លោក អំ សំអាត ប្រាប់ដល់ក្រុមអ្នកសាពត៌មាន នៅថ្ងៃទី២១ ខែឧសភានេះថា ការបន្តសាក​សួរ​នៅលោក វន់ ពៅ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...