Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ពលរដ្ឋ​សេសាន​ក្រោម​២ ដែល​នៅ​តែ​មាន​បញ្ហា នឹង​ជួប​អ្នក​សារព័ត៌មាន

ពលរដ្ឋ​សេសាន​ក្រោម​២ ដែល​នៅ​តែ​មាន​បញ្ហា នឹង​ជួប​អ្នក​សារព័ត៌មាន

សេសានក្រោម២ - ពលរដ្ឋ ១២គ្រួសារ ដែលរងផលប៉ះពាល់ ស្ថិតក្នុងភូមិផ្លូក ស្រុកផ្លូក ត្រូវបានជម្លៀស​ទៅកាន់​ទីតាំងថ្មី ដែលភាគច្រើនមិនពេញចិត្តទៅនឹងសំណង និងនីតិវិធី នៅក្នុងការរុះរើដោះដូរទីតាំងលំនៅថ្មីនេះ។ យ៉ាង​ណាក៏ដោយ ពលរដ្ឋទាំងនោះ ទាមទាឲ្យរដ្ឋាភិបាលបង្ហាញព័ត៌មាន ទាក់ទងទៅនឹងការសាងសង់​ទំនប់នេះជា​សាធារណៈ ជាមួយនឹងការបើកចំហរព័ត៌មាន ព្រមទាំងឲ្យមានការប្រឹក្សាជាសាធារណៈ ដោយរួមបញ្ចូលទាំងសម្លេង ក៏ដូចជាក្តីព្រួយបារម្ភ ទាក់ទងទៅនឹងការសាងសង់ទំនប់នេះ។

ដោយមូលហេតុនេះ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ នៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អ្នក​តំណាងមកពីសម្ព័ន្ធទន្លេកម្ពុជា ប្រជាជនតំណាងសហគមន៍ ពីតំបន់សាងសង់ទំនប់វារីអគ្គីសនីសេសានក្រោម២ បាន​សហការរៀបចំឡើងនូវ វេទិកា​សន្និសិទ្ធសារព័ត៌មាន ដើម្បីផ្តល់ឱកាសទៅដល់សហគមន៍ធ្វើការចែករំលែក នូវ​ក្តី​ព្រួយបារម្ភ [...]

សៀម ខោក​ហើយមិន​អង្អែល​ក្បាល​ ក្នុង​រឿង​ពលករខ្មែរ

សៀម ខោក​ហើយមិន​អង្អែល​ក្បាល​ ក្នុង​រឿង​ពលករខ្មែរ

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមិនអាចធ្វើអ្វីបាន ក្រៅពីសហការជាមួយប្រទេសថៃ ដើម្បីសម្រួលឲ្យ​ពលករ​ខ្មែរអាចចេញទៅធ្វើការ នៅប្រទេសថៃវិញដោយស្របច្បាប់នោះឡើយ។ កិច្ចសហការ ដែលធ្វើឡើងក្រោយ​ពី​ពលករ​ខ្មែរមានទាំងស្របច្បាប់ និងមិនស្របច្បាប់ ជាង២សែននាក់ ត្រូវបានរបបយោធាថ្មីថៃចាប់បញ្ជូនត្រឡប់មកកម្ពុជា យ៉ាងតក់ក្រហល់ជាឯកតោភាគី ដោយគ្មានការជូនដំណឹង និងសហការជាមួយភាគីកម្ពុជា ដែលបណ្តាលឲ្យពលករ​ខ្មែរ​ជាច្រើននាក់ស្លាប់ រងរបួស និងបែកបាក់គ្រួសារ។


ពលករកម្ពុជា ដែលត្រូវបានគេដឹកដាក់ក្នុងរថយន្ដទ្រុង បញ្ជូនមកកម្ពុជាវិញ។ (រូបថត សហការី)

សិទ្ធិពលករ - ប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា [...]

ក្រសួង​ការងារ៖ គោល​ការណ៍​៥ ដើម្បី​កំណត់​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០១៥

ក្រសួង​ការងារ៖ គោល​ការណ៍​៥ ដើម្បី​កំណត់​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០១៥

ក្រសួងការងារបានកំណត់ពេលវេលា ដោយយកថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ នៃការចូលជាធរមាន ក្នុងការតម្លើង​ប្រាក់ឈ្នួលអប្បរមា លើផ្នែកវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។


កិច្ចប្រជុំ នៅទីស្តីការក្រសួងការងារកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រាក់ឈ្នួល - លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចសម្ភាសជាមួយ​អ្នក​សារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ នៅទីស្តីការក្រសួងការងារកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ នេះ លោកបាន​បញ្ជាក់ពាក់ព័ន្ធនឹងការកំណត់ប្រាក់ឈ្នួលថ្មី សម្រាប់ឆ្នាំ«២០១៥»ថា មានមតិពីរលើកឡើង​ពីការកំណត់ប្រាក់​ឈ្នួល​នេះ។ មតិមួយឲ្យកំណត់យកខែតុលា [...]

ផ្សារ​ទំនើប អ៊ីអន ម៉ល របស់​ជប៉ុន បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ

ផ្សារ​ទំនើប អ៊ីអន ម៉ល របស់​ជប៉ុន បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ

ផ្សារទំនើបខ្នាតអន្តរជាតិ ដែលជាការវិនិយោគរបស់ជប៉ុន ដែលធ្វើបានទាក់ទាញចំណាប់អារម្មណ៍ ប្រជាជន​នៅ​ភ្នំពេញ បានបើកសម្ភោធជាផ្លូវការនៅក្នុងថ្ងៃនេះ។


ផ្សារទំនើប អ៊ីអន ម៉ល មើលពីក្រៅ។ (រូបថត ហ្វេសប៊ុក)

ផ្សារទំនើប - ក្រោយពីបើកដំណើរការសាកល្បង បានជាងមួយសប្តាហ៍រួចមក ផ្សារទំនើប អ៊ីអន ម៉ល ដែលជាផ្សារ​ទំនើប ធំជាងគេបំផុតនៅកម្ពុជាសម្រាប់ពេលបច្ចុប្បន្ន ត្រូវបានសម្ពោធដាក់ដំណើរការ ជាផ្លូវការហើយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤នេះ។

ក្នុងការបើកសម្ភោធជាផ្លូវការនេះដែរ ក្រោមអធិបតីភាពលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ្វូមីអូ គីស៊ីដា រដ្ឋមន្ត្រីការបរទេសជប៉ុន។ ផ្សារទំនើប អ៊ីអន ម៉ល ជាផ្សាររបស់ជប៉ុនដំបូងបំផុតនៅកម្ពុជា [...]

ហ៊ុន សែន៖ អ្នក​ទាញ​កម្ពុជា​ធ្លាក់​ក្នុង​អស្ថិរភាព​និង​សង្រ្គាម ជា​ឧក្រិដ្ឋជន

ហ៊ុន សែន៖ អ្នក​ទាញ​កម្ពុជា​ធ្លាក់​ក្នុង​អស្ថិរភាព​និង​សង្រ្គាម ជា​ឧក្រិដ្ឋជន

ក្នុងពេលដែលភាពជាប់គាំង ផ្នែកយោបាយកម្ពុជា នៅបន្តអូសបន្លាយនៅឡើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមានថា នឹងមិនអនុគ្រោះដល់អ្នកណា ដែលទាញកម្ពុជាធ្លាក់ ទៅក្នុងភ្លើងសង្រ្គាមឡើយ។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

នយោបាយ - ដោយមិនបានបញ្ជាក់ចំឈ្មោះ របស់បុគ្គលណាម្នាក់ ឬគណបក្សនយោបាយណាមួយនោះ លោក​នាយរដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ នេះបានថ្លែងថា៖ «ជនណាម្នាក់ដែលប៉ុន​ប៉ងធ្វើឲ្យ​កម្ពុជា​ អស្ថិរភាពសង្គម និងមានសង្គ្រាមស៊ីវិល នឹងក្លាយជាឧក្រិដ្ឋជន»។

ក្នុងឱកាសសម្ភោធផ្សារទំនើបជប៉ុន អ៊ីអនម៉ល នៅថ្ងៃនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានពន្យល់ដែរថា ផ្សារ​ទំនើបជប៉ុន អ៊ីអនម៉ល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...