Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ឆក់​កាបូប​អស់​​​ទូរស័ព្ទ​និង​លុយ ហើយ​ខ្លួន​មាន​របួស​ទៀត នៅ​ភ្នំពេញ

ឆក់​កាបូប​អស់​​​ទូរស័ព្ទ​និង​លុយ ហើយ​ខ្លួន​មាន​របួស​ទៀត នៅ​ភ្នំពេញ

ស្រ្តីរងគ្រោះ ដែល​ត្រូវ​បាន​ចោរ​ឆក់​កាបូប​មាន​ឈ្មោះ ឡាយ អ៊ីន ជា​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ធំ​ថ្មី ជិះ​ម៉ូតូ​ម៉ាក Cup។ រីឯ​ក្រុម​ចោរ​មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក សេ១០០។ ចោរ​ដែល​ឆក់​កាបូប​នោះ បាន​ធ្វើ​សកម្មភាព​រួច​ហើយ ក៏​បាន​គេច​ខ្លួន​បាត់​ដោយ​សុវត្តិភាព។

អ្នកស្រី ឡាយ អ៊ីន បាន​រៀបរាប់​ឱ្យ​ដឹង​ថា អ្នក​ស្រី​បាន​ជិះ​ម៉ូតូ​ជា​មួយ​កូន​ស្រី​អាយុ​១៣​ឆ្នាំ ដើម្បី​ទៅ​ផ្ទះ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ប៉ុន្តែ​មក​ដល់​ម្តុំ​ស្ពាន​ស្ទឹង​មាន​ជ័យ ស្រាប់​តែ​មាន​បុរស​ពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក​សង់ សេ១០០ បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​អ្នក​ស្រី​តែ​ម្តង។ អ្នកស្រី​អះអាង​ថា កាបូប​ដែល​ត្រូវបាន​ឆក់​នោះ មាន​ទូរស័ព្ទ​ដៃ​ពីរ​គ្រឿង និង​លុយ​មួយ​ចំនួន​ធំ​ទៀត ដែល​អ្នកស្រី​មិន​អាច​បញ្ជាក់​បាន​ទេ ថា​មាន​ចំនួន​ប៉ុន្មាន។

បន្ទាប់ពីត្រូវចោរឆក់ ដោយសារតែម៉ូតូបាលដួល ស្រ្តីរងគ្រោះបានរងរបួសត្រង់មុខ [...]

អាជីវករ​ជួល​ស្តង់​លក់​ពេល​បុណ្យ​អុំ​ទូក សុំ​ឱ្យ​បញ្ចុះ​តម្លៃ​ជួល

អាជីវករ​ជួល​ស្តង់​លក់​ពេល​បុណ្យ​អុំ​ទូក សុំ​ឱ្យ​បញ្ចុះ​តម្លៃ​ជួល

កត្តាថយចុះ នៃ​ប្រជា​ពលរដ្ឋ ដែល​មក​ទស្សនា​បុណ្យ​អុំ​ទូក នា​ឆ្នាំ​នេះ​ រួម​ផ្សំ​នឹង​ការ​ប្រាក់​ចំណូល របស់​ប្រជា​ពលរដ្ឋ​ទាប​ផង​នោះ អាជីករ​ដែល​នាំ​គ្នា​បង្កើត​អាជីកម្ម​រយៈពេល​ខ្លី និង​ក្រុមហ៊ុន​មួយ​ចំនួន ហាក់​ខក​បំណង ដោយ​ផលិត​ផល​លក់​មិន​សូវ​ដាច់ ដូច​កាល​ពី​ឱកាស​បុណ្យ​អុំ​ទូក​ដូច​ឆ្នាំ​មុនៗ។ អាជីវករ​ខ្លះ​រក​ចំណូល​បាន​ទាប ប៉ុន្តែ​ចំណាយ​ទៅ​លើ​ការ​ជួល​ស្តង់ និង​ត្រូវ​បង់​ភាស៊ី​ច្រើន។

អាជីវករម្នាក់ ដែល​ជួល​ស្តង់​គេ​លក់ ក្នុង​ឱកាស​បុណ្យ​អុំ​ទូក​​នេះ ក្នុង​តម្លៃ​៤៥០​ដុល្លា បាន​រអ៊ូ​រទាំ លាយ​ឡំ​នឹង​ការ​ព្រួយ​បារម្ភ​ថា អ្នក​ស្រី​បារម្ភ​តែ​រយៈ​ពេល​បី​ថ្ងៃ នៃ​ការ​លក់​ក្នុង​រដូវ​បុណ្យ​អុំ​ទូក​នេះ មិន​អាច​រួច​ថ្លៃ​ជួល​ស្តង់​បាន​ទេ។ អាជីវករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ បាន​បន្ត​ថា ថ្លៃ​ស្តង់​ក៏​ខ្ពស់ ហើយ​ឥវ៉ាន់​ដែល​ទិញ យក​ក៏​មាន​តម្លៃ​ថ្លៃ រីឯ​ការ​លក់​វិញ​ក៏​មិន​ដាច់ [...]

ត្រឹម​តែ​ពីរ​ថ្ងៃ ទី​ក្រុង​សៀមរាប​មាន​«សួន​សំរាម»​រីក​ស្គុះ​ស្គាយ

ត្រឹម​តែ​ពីរ​ថ្ងៃ ទី​ក្រុង​សៀមរាប​មាន​«សួន​សំរាម»​រីក​ស្គុះ​ស្គាយ

ក្រុងសៀមរាប ដែល​ធ្លាប់​តែ​ជា​ទីក្រុង​គំរូ​មួយ ល្បី​ខាង​មាន​បរិស្ថាន​ល្អ​ស្អាត និង​មាន​សណ្តាប់​ធ្នាប់​ល្អ គួ​ជា​ទី​ចាប់​ចិត្ត​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​គ្រប់​រូបៗ​នោះ ប៉ុន្តែ​គ្រាន់​តែ​រយៈ​ពេល​ពីរ​ថ្ងៃ នៃ​ការ​ប្រណាំង​ទូក​សោះ ទី​ក្រុង​នេះ​កំពុង​ត្រូវ​បាន​លំអរ ដោយ​«ផ្កា​សម្រាម»​ដែល​រីក​យ៉ាង​ស្គុះ​ស្គាយ​ពាស​ពេញ។

នេះជាលទ្ធផល នៃ​ការ​បន្សល់​ទុក​របស់​ទស្សនិកជន និង​ប្រិយមិត្ត​យ៉ាង​សន្ធឹក​សន្ធាប់ ដែល​បាន​សម្រុក​ពី​គ្រប់​ទិសទី ជា​ពិសេស​ពី​តំបន់​ដែល​នៅ​ជុំ​វិញ​ខេត្ត​សៀមរាប ដើម្បី​ចូល​មក​ទស្សនា​ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក នៅ​ក្នុង​ក្រុង​សៀមរាប​នេះ។ ការ​ប្រារព្ធ​បុណ្យ​អុំ​ទូក ដែល​មាន​រយៈ​ពេល​ត្រឹម​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ គឺ​ចាប់​ពី​ថ្ងៃ​ទី០៥  ដល់​ថ្ងៃ​ទី ០៦ ខែ​វិច្ឆិកា​នេះ បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍ និង​បង្ក​ការ​សប្បាយ​មិន​ចាញ់ ការ​ប្រារព្ធ​បុណ្យ​អុំ​ទូក​ធំ [...]

យុវជន​១​ចំនួន​ខ្លាច​រអា​មិន​លេង​បុណ្យ​អ៊ុំ​ទូក ព្រោះ​នឹក​ហេតុ​ការណ៍​ជាន់​គ្នា​នៅ​កោះ​ពេជ្រ

យុវជន​១​ចំនួន​ខ្លាច​រអា​មិន​លេង​បុណ្យ​អ៊ុំ​ទូក ព្រោះ​នឹក​ហេតុ​ការណ៍​ជាន់​គ្នា​នៅ​កោះ​ពេជ្រ

«ទោះជាជួលទៀត ក៏​មិន​ទៅ​ដែរ! គ្រាន់​តែ​នឹក​ឃើញ​រឿង កាល​ពី​នៅ​លើ​កោះ​ពេជ្រ ស្លុត​មិន​ទាន់​បាត់​ផង!» នេះ​ជា​ការ​លើក​ឡើង របស់​យុវតី​ម្នាក់ ដែល​កំពុង​ជជែក​គ្នា ជា​មួយ​មិត្ត​ពីរ​បី​នាក់​ផ្សេង រម្លឹក​ឡើង​វិញ នូវ​ហេតុការណ៍​នៃ​បុណ្យ​អ៊ំ​ទូក​កាល​ពី​៣ឆ្នាំ​មុន។

ការជជែកគ្នាយ៉ាងផុលផុស បន្ទាប់​ពី​បាន​ឃើញ​ហេតុការណ៍​ឧប្បទេវ​ហេតុ​ថ្មីៗ​នេះ ដែល​កើត​ឡើង នៅ​ក្នុង​ការ​បាញ់​កាំជ្រួច​ខុស​បច្ចេកទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួស​៦នាក់ កាល​​ពី​យប់​​ថ្ងៃ​ទី​២៩ ខែ​តុលា ដើម្បី​អបអរ​សាទរ​ខួប​ទី​១០ នៃ​ការ​ឡើង​គ្រង​រាជ្យ​សម្បត្តិ របស់​ព្រះ​ករុណា​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី និង​ហេតុការណ៍​មួយ​ទៀត គឺ​ការ​ធ្លាក់​ដែក​ពី​លើ​អាគារ​ក្បែរ​រង្វង់​មូល​នាង​គង់​​ហ៊ីង ដែល​បណ្តាល​ឱ្យ​ស្រ្តី​អ្នក​ដំណើរ​ម្នាក់ ស្លាប់​នៅ​ហ្នឹង​កន្លែង។

ហេតុការណ៍ ដែលបង្កឱ្យមនុស្សពីរនាក់ស្លាប់ [...]

បុណ្យ​អ៊ំទូក៖ កាំជ្រួច បន្ត​បាញ់ ទោះ​បី​ទើប​នឹង​មាន​មនុស្ស​ស្លាប់

បុណ្យ​អ៊ំទូក៖ កាំជ្រួច បន្ត​បាញ់ ទោះ​បី​ទើប​នឹង​មាន​មនុស្ស​ស្លាប់

ទាក់ទងនឹងការបាញ់កាំជ្រួច ដែល​បាន​ធ្វើ​ឲ្យ​យុវជន​ម្នាក់​ស្លាប់ និង​មនុស្ស​រង​របួស​ជា​ច្រើន​កាល​ពី​យប់​ថ្ងៃ​ទី៣១ ខែ​តុលា​ ក្នុង​ព្រះ​រាជ​ពិធី អបអសារទ​ទសវត្សរ៍​ទី​មួយ (ដប់ឆ្នាំ) នៃ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​នៃ​ព្រះ​មហាក្សត្រ​នោះ មិន​ទាន់​មាន​នរណា​ម្នាក់ ឬ​ស្ថាប័ន​ណា​មួយ ចេញ​មក​ ឬ​ចាប់​ឲ្យ​ទទួល​ខុស​ត្រូវ​នៅ​ឡើយ។ ស្ថាប័ន​ដែល​ពាក់​ព័ន្ធ រួម​មាន​សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​នៃ​អគ្គ​នាយកដ្ឋាន​នគរបាល​អាវុធ​ជាតិ​ផ្ទុះ គណកម្មការ​បុណ្យ​ជាតិ និង​ខុទ្ទកាល័យ​ព្រះ​បរម​រាជ​វាំង​ជា​ដើម ក៏​នៅ​មិន​ទាន់​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ដែរ មក​ទល់​បច្ចុប្បន្ន​ ជុំ​វិញ​ករណី​បាញ់​កាំជ្រួច បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​នេះ។

ផ្ទុយទៅវិញ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ធ្វើ​ការ​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២ ខែ​វិច្ឆិកា​នេះ​ថា ករណី​ផ្ទុះ​កាំជ្រួច ក្នុង​ព្រះ​រាជ​ពិធី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...