សមត្ថកិច្ចវិភាគសម្លេង ថោង សារ៉ាត់ និងតាមចាប់ខ្លួនប្រពន្ធទី១ និងប្អូនថ្លៃ៣នាក់
កាលពីថ្ងៃទី៩ ខែធ្នូម្សិលម៉ិញនេះ អ្នកនាំពាក្យនគរបាលជាតិលោក គៀត ចន្ទថារិទ្ធ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា មន្រ្តីជំនាញរបស់លោក កំពុងធ្វើការផៀងផ្ទាត់សម្លេង ដែលត្រូវបានបង្ហោះតាមបណ្តាញសង្គម។ តាមរយៈសម្លេងនោះ បានបង្ហាញថា ខ្លួនឈ្មោះ ថោង សារ៉ាត់ បានរងនូវការចោទប្រកាន់យ៉ាងអយុត្តិធម៌ និងស្នើសុំឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយផ្តល់យុត្តិធម៌សម្រាប់ក្រុមគ្រួសាររបស់លោកផងដែរ។
ការបញ្ជាក់ខាងលើរបស់អ្នកនាំពាក្យនគរបាលជាតិរូបនេះ បានធ្វើឡើងបន្ទាប់ពីបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួន បានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី០៨ ខែធ្នូមក។ លោកបន្ថែមដូច្នេះថា ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមជំនាញនឹងអាចបញ្ជាក់បានថា តើសម្លេងនេះពិតប្រាកដជាសម្លេង របស់លោក ថោង សារ៉ាត់ ឬមិនមែន? [...]