Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

អាជីវករ​នៅ​កោះ​ធំ រង​ការ​បង្ខំ​ពី​អាជ្ញាធរ ឲ្យ​ទៅ​កាប់​ជ្រូក​នៅ​កុងស៊ី

អាជីវករ​នៅ​កោះ​ធំ រង​ការ​បង្ខំ​ពី​អាជ្ញាធរ ឲ្យ​ទៅ​កាប់​ជ្រូក​នៅ​កុងស៊ី

ប្រជា​ពលរដ្ឋ​ដែល​ប្រកប​របរ​លក់​ដូរ​សាច់​ជ្រូក នៅ​តាម​ផ្សារ​ក្នុង​ស្រុក​កោះ​ធំ ត្រូវ​បាន​អាជ្ញាធរ​តម្រូវ​ឲ្យ​យក​ជ្រូក​ទៅ​កាប់ នៅ​ក្នុង​កុងស៊ី​វិញ ដែល​តម្រូវ​ឲ្យ​បង់​ថ្លៃ​ឈ្នួល​កុងស៊ី​នោះ ក្នុង​តម្លៃ​ជ្រូក​មួយ​ក្បាល ៧០០០​រៀល និង​តម្រូវ​ឲ្យ​ពួក​គាត់​ជួល​កម្មករ​កាប់​ជ្រូក​ដោយ​ខ្លួន​ឯង​ទៀត។ ចំពោះ​អាជីវករ​ណា ដែល​មិន​ព្រម​បញ្ឈប់​ការ​កាប់​ជ្រូក​នៅ​តាម​ផ្ទះ​ខ្លួន​ឯង​ទេ​នោះ អាជ្ញាធរ​នឹង​ធ្វើ​ការ​ចាប់​យក​សាច់​ជ្រូក​នោះ​ទុក​ មិន​ឲ្យ​លក់​ចេញ​ឡើយ។

អ្នកស្រី ទ្រី សៀវម៉ី អាជីវករ​លក់​សាច់​ជ្រូក​មួយ​រូប​នៅ​ផ្សារ​កោះ​ធំ បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា អាជ្ញាធរ​បាន​បង្គាប់​ឲ្យ​ពួក​គាត់ យក​ជ្រូក​ទៅ​កាប់​នៅ​កុងស៊ី ដែល​ទើប​តែ​បង្កើត​រួច​ហើយ​​វិញ និង​ហាម​ឃាត់​មិន​ឲ្យ​កាប់​ជ្រូក​នៅ​ក្នុង​ផ្ទះ​ទៀត​ទេ។

អាជីវកររូនេះបានថ្លែងបន្តថា រឿងនេះបានកើតឡើងជិតមួយឆ្នាំទៅហើយ កាលពី ខែ ២ [...]

អ្នក​ច្បាប់​ថា បក្ស​ប្រជាជន​ខ្លាច​ការ​ផ្ដល់​សិទ្ធិ និង​សេរីភាព​ឲ្យ​ពលរដ្ឋ

អ្នក​ច្បាប់​ថា បក្ស​ប្រជាជន​ខ្លាច​ការ​ផ្ដល់​សិទ្ធិ និង​សេរីភាព​ឲ្យ​ពលរដ្ឋ

«ច្បាប់​ថ្មី»​សម្រាប់​ស្ថាប័ន គ.ជ.ប ដែល​ក្រុម​ការងារ​បច្ចេក​ទេស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជួប​ជជែក​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​នោះ ចេះ​តែ​មាន​បញ្ហា​មិន​ចេះ​ចប់ និង​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ។ លោក ព្រហ្ម វិជ្ជា សាស្រ្តាចារ្យ​ច្បាប់ និង​មគ្គុ​ទេស​ក្នុង​ការ​បង្ហាត់​បង្ហាញ​ច្បាប់​បោះ​ឆ្នោត និង​ច្បាប់​នានា​ដែល​ពាក់​ព័ន្ធ​នឹង គ.ជ.ប ទៅ​ដល់​មន្រ្តី​និង​យុវជន នៃ​ស្ថាប័ន គ.ជ.ប នេះ បាន​ថ្លែង​ថា នោះ​ដោយ​សារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ ខា្លច​ការ​ផ្តល់​សិទ្ធិ និង​សេរីភាព​ទៅ​ឲ្យ​ពលរដ្ឋ។

ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ លោក ព្រហ្ម វិជ្ជា បាន​រៀប​រាប់​ថា កន្លង​មក​គណបក្ស​ទាំង​ពីរ​តែង​តែ​ទើស​ទាល់ ក្នុង​ការ​សម្រេច​​ក្នុង​ជំនួប​នៃមន្រ្តី​បច្ចេក​ទេស ហើយ​កិច្ចការ​មួយ​ចំនួន [...]

ទំនង​មាន​អ្នក​ញុះ​ញង់​ឲ្យ​សម្លាប់​គ្រូ​សូត្រ​ឆ្វេង បើ​តាម​ចៅ​អធិការ​វត្ត​

ទំនង​មាន​អ្នក​ញុះ​ញង់​ឲ្យ​សម្លាប់​គ្រូ​សូត្រ​ឆ្វេង បើ​តាម​ចៅ​អធិការ​វត្ត​

ដោយ​សារ​តែ​មាន​បុគ្គល​ញុះ​ញង់ ឱ្យ​នេន​តូច​រូប​នេះ​ប្រើ​អំពើ​ហឹង្សា ទើប​ព្រះ​ភិក្ខុ​ដែល​មាន​ព្រះ​ជន្ម​១៨​ព្រះ​វស្សា​អង្គ​នេះ ហ៊ាន​លើក​កាំបិត​ចាក់​សម្លាប់ គ្រូ​សូត្រ​ឆ្វេង​ព្រះ​នាម ថាច់ ខាន់ នៃ​វត្ត​សាមគ្គី​រង្សី​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ម្សិល​ម៉ិញ។ ព្រោះ​កន្លង​មក​ព្រះ​ភិក្ខុ​អង្គ​នេះ មិន​ដែល​មាន​គំនិត​ប្រើ​អំពើ​ហឹង្សា​អញ្ចឹង​ទេ តែ​ឥលូវ​នេះ ស្រាប់​តែ​ឃើញ​នេន​អង្គនេះ​មាន​ការ​ប្រែ​ប្រួល។ នេះ​ជា​ការ​សង្កេត​របស់​ព្រះ​សង្ឃ សៀង សុវណ្ណារ៉ា ចៅ​អធិការ​វត្ត​សាមគ្គី​រង្សី ថ្លែង​ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ

យ៉ាងណា​ក៏​ដោយ ព្រះ​តេជ​គុណ​មាន​សង្ឃដីការ​ថា ជន​ដែល​ញុះញង់​នៅ​ពី​ក្រោយ​នោះ មិន​ដឹង​ថា​ជា​បុគ្គល​ណា​ឡើយ។ ព្រះ​តេជគុណ បាន​បញ្ជាក់​បន្ថែម​ថា៖ «ប៉ុន្តែ​នៅ​លើក​ចុង​ក្រោយ លោក​ដូច​ជា​មាន​បញ្ជា ឬ​ក៏​មាន​ការ​ញុះ​ញង់​ពី​ណា​ក្រោយ​ខ្នង [...]

មន្រ្តី​សង្គម​ស៊ីវិល សង្ឃ័យ​​ករណី​​ចាក់​សម្លាប់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម ថា​មាន​អ្នក​នៅ​ពី​ក្រោយ

មន្រ្តី​សង្គម​ស៊ីវិល សង្ឃ័យ​​ករណី​​ចាក់​សម្លាប់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម ថា​មាន​អ្នក​នៅ​ពី​ក្រោយ

«យើងខ្ញុំ​ដែល​ជា​អង្គការ​សង្គម​ស៊ីវិល ក៏​ដូច​ជា​អង្គការ​សិទ្ធិ​មនុស្ស សំណូម​ពរ​ឱ្យ​សមត្ថកិច្ច ប៉ូលីស នគរបាល​ហ្នឹង គឺ​ធ្វើការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់​ថែម​ទៀត ថា​តើ​នេន​អង្គ​នេះ​ប្រព្រឹត្ត​ដោយ​ចិត្ត​ឯង ឬ​ក៏​មាន​អ្នកណា នៅ​ពី​ក្រោយ​ការប្រព្រឹត្តិ​អំពើ​ឃាតកម្ម​នេះ»។ នេះ​ជា​ការ​ស្នើ​ឡើង​របស់​លោក ណៃ វ៉ង់ដា អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​មេធាវី​តំបន់របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ទៅ​កាន់​សមត្ថកិច្ច ដែល​ធ្វើការ​ស៊ើប​អង្កេត​ទាក់​ទង​ករណី​ឃាតកម្ម សម្លាប់​គ្រូ​សូត្រ​ឆ្វេង​នៅ​វត្ត​សាមគ្គី​រង្សី ព្រះ​នាម ថាច់ ខាន់ ដែល​បាន​សុគត​នៅ​ម៉ោង​ជាង​៨​ព្រឹក​នៅ​ថ្ងៃ​ទី​១២ ខែ​មករា​នេះ។

លោក ណៃ វ៉ង់ដា បន្តថា ព្រះ​តេជគុណ ថាច់ ខាន់ ជា​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ ដែល​ទទួល​បាន​ការ​គោរព​ស្រលាញ់​ពី​ប្រជា​ពលរដ្ឋ ជា​ពិសេស​ជន​រង​គ្រោះ ដែល​ជួប​រឿង​អយុត្តិធម៌​ផ្សេងៗ។ [...]

សុគត ព្រោះ​ផ្តល់​ឱវាទ​ដល់​កូន​សិស្ស​អង្គ​ឯង

សុគត ព្រោះ​ផ្តល់​ឱវាទ​ដល់​កូន​សិស្ស​អង្គ​ឯង

ព្រះ​តេជគុណ ថាច់ ខាន់ គ្រូ​សូត្រ​ឆ្វេង​នៃ​វត្ត​សាមគ្គី​រង្សី ដែល​តែង​តែ​ផ្តល់​ដំបូន្មាន​ដល់ ភិក្ខុ​សង្ឃ សាមណេ​តូចៗ និង​តែង​តែ​ទេសនា​ជូន​ញាតិ​ញោម ដែល​មក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​វត្ត​នេះ ជា​រៀង​រាល់​យប់ ត្រូវ​បាន​ភិក្ខុ​សង្ឃ​ដែល​ជា​សិស្ស​របស់​ព្រះ​តេជគុណផ្ទាល់​ ធ្វើ​គុត​នៅ​ព្រឹក​ថ្ងៃ​ទី ១២ ខែ​មករា ឆ្នាំ ២០១៥ នា​ម៉ោង​៨ម្សិល​ម៉ិញ​នេះ។

ហេតុការណ៍​នេះ​ត្រូវ​បាន​ចៅអធិការ​វត្ត​សាមគ្គី​រង្សី​ ព្រះ​តេជគុណ សៀង សុវណ្ណារ៉ា មាន​សង្ឃដីកា​បញ្ជាក់​ប្រាប់​ទស្សនាវដ្តី​មនោរម្យអាំងហ្វូ​ថា ព្រះ​សង្ឃ លី ទ្វឹង ព្រះ​ជន្ម​១៨​វស្សា (ជន​បង្ក​ហេតុ) ដែល​មាន​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម តែង​តែ​លេង​សើច​ប្រលែង​គ្នា នៅ​ក្នុង​វត្ត​ជា​មួយ​ព្រះ​សង្ឃ​ដទៃ​ទៀត ជា​ច្រើន​លើក​ច្រើន​សារ ដែល​ខុស​នឹង​វិន័យ​សង្ឃ។ ដោយ​សារ​ទង្វើ​បែប​​នេះ​​ហើយ​ បាន​ជា​ព្រះ​តេជគុណ ថាច់ ខាន់ គ្រូ​សូត្រ​ឆ្វេង​ព្រះ​ជន្ម ៣៧ វស្សា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...