Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ឃាត់​ខ្លួន​និស្សិត​ស្រី​ម្នាក់ ពី​បទ​ថត​«វីដេអូ​ស៊ិច» ក្នុង​បណ្ណាល័យ​សកល​វិទ្យាល័យ (vdo)

ឃាត់​ខ្លួន​និស្សិត​ស្រី​ម្នាក់ ពី​បទ​ថត​«វីដេអូ​ស៊ិច» ក្នុង​បណ្ណាល័យ​សកល​វិទ្យាល័យ (vdo)

ការ​បង្ហាញ​សាច់​ពីរ​បី​ដុំ កេរ្តិ៍​ម៉ែ​ចែក​ឲ្យ របស់​និស្សិត​ស្រី​ម្នាក់​នេះ អាច​នឹង​ទទួល​ផល​វិបាក​ធ្ងន់​ធ្ងរ​ត្រឡប់​មក​វិញ។ យុវតី​ប្រិម​ប្រិយ​អាយុ​១៩​ឆ្នាំ នាង​កញ្ញា កេនដ្រា សានដើឡេន (Kendra Sunderland) ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន ពី​បទ​ប្រព្រឹត្តិ​អំពើ​«អនាចារ»​ជា​សាធារណៈ។ យុវតី​រូប​នេះ បាន​ថត​វីដេអូ​ក្ដៅ​សាច់​ពី​ខ្លួន​ឯង​មួយ មាន​រយៈ​ពេល​៣១​នាទី នៅ​ក្នុង​បណ្ណាល័យ​របស់​សកល​វិទ្យាល័យ អូរ៉េហ្គល សាលា​រៀន​ជាន់​ខ្ពស់​មួយ​ដែល​នាង​បាន​ចូល​ទៅ​រៀន តាំង​ពី​ចូល​បវេស្សន​កាល​កន្លង​មក​នោះ។

រូបភាពស្រើបស្រាលស្រៀវស្រើបទាំងនេះ ត្រូវបានថតដោយប្រដាប់ថតវីដេអូ (webcam) នៅជាប់នឹង​កំព្យូទ័ររបស់នាង។ បន្ទាប់មក វីដេអូដ៏ពិសេស ត្រូវបានយកទៅបង្ហោះ នៅលើគេហទំព័រ​ឯកទេសខាង​រូប​ភាព​កូនជ្រូក និងទុកឲ្យមនុស្សចូលទៅចុចមើល ប្រមាណជាង ២៦០ ០០០ដងរួចហើយ មុននឹងវីដេអូនេះ ត្រូវ​បាន​លប់ចោលទៅវិញ។

[...]
បារាំង​ថត​ស្រាត៖ ជាប់​ឃុំ​៦​ខែ ពិន័យ​៣​លាន​រៀល និង​បណ្ដេញ​ពី​កម្ពុជា

បារាំង​ថត​ស្រាត៖ ជាប់​ឃុំ​៦​ខែ ពិន័យ​៣​លាន​រៀល និង​បណ្ដេញ​ពី​កម្ពុជា

ការ​លេង​សើច ដែល​មិន​គួរ​ឲ្យ​ចង់​សើច ឬ​យ៉ាង​ហោច​ណាស់ ក៏​ជា​ការ​លេង​សើច ដែល​​ខុស​រឿង ខុស​កន្លែង និង​ខុស​ពេល។ ​ជន​ជាតិ​បារាំង​ទាំង​បី​នាក់ ត្រូវ​បាន​សាលា​ដំបូង​​ខេត្ដ​​សៀមរាប សម្រេច​​ផ្ដន្ទា​ទោស​កាល​ពី​​ល្ងាច​​ថ្ងៃ​​សៅរ៍ ដាក់​​ពន្ធនាគារក្នុង​ម្នាក់​ៗ ៦​ខែ ​ដោយ​ព្យួរ​ទោស ពិន័យ​​ជា​​ប្រាក់​ក្នុង​ម្នាក់ៗ ​មួយ​​លាន​រៀល និង​បណ្ដេញ​ចេញមិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា សម្រាប់​រយៈ​ពេល​៤ឆ្នាំ។​ ការ​សម្រេច​​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​​ពី​​តុលាការ​​រក​​ឃើញ និង​ចោទ​ប្រកាន់​យុវជន​បារាំង​វ័យ​ជាង​២០​ឆ្នាំ​ទាំង​​បី​នាក់ ពី​បទ​ធ្វើ​សកម្ម​ភាព​​ថត​​អាក្រាត​កាយ ​នៅ​ប្រាសាទ​បន្ទាយ​ក្ដី​របស់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មករា ឆ្នាំ​២០១៥​​នេះ ។​

ដំណឹងចុងក្រោយបានឲ្យដឹងថា យុវជនបារាំងទាំងបីនាក់ បានចាកចេញពីកម្ពុជា នៅម៉ោង០២យប់ ថ្ងៃទី៣១ ខែមករា ប៉ុន្មានម៉ោងបន្ទាប់ពីការសម្រេចក្ដី ដើម្បីធ្វើដំណើរទៅកាន់រាជធានីបាងកក [...]

សកម្មជន​តវ៉ា​ដី​ធ្លី​មកពីបឹងកក់មួយរូប ទទួលមរណភាព

សកម្មជន​តវ៉ា​ដី​ធ្លី​មកពីបឹងកក់មួយរូប ទទួលមរណភាព

លោក​យាយ សឺន កេ សកម្ម​ជន​តវ៉ា​ខាង​​ដី​ធ្លី​មកពី​សហគម​បឹង​កក់ ដែល​បាន​តស៊ូ​ការពារ​ដីធ្លី ផ្ទះ​សម្បែង​របស់​ខ្លួន បាន​ទទួល​មរណភាព នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៥នេះ។ ក្រុម​អ្នក​ស្និត​នឹង​សកម្មជន​រូប​នេះ បាន​ថ្លែង​ថា លោក​យាយ​បាន​​លា​ចាក​លោក​ទៅ ទាំង​មិន​ស្ងប់​ចិត្ត និង​បិទ​ភ្នែក​មិន​ជិត។

សកម្មជន​តវ៉ា​ដីធ្លីមួយ​រូប​​ទៀត អ្នក​ស្រី ប៊ូវ សោភា បាន​ថ្លែង​បញ្ជាក់​ថា នៅ​មុន​មរណភាព ស្រី្ត​វ័យ​ចំណាស់ មក​ពី​សហគមន៍​​បឹង​កក់​រូប​នេះ​មាន​អាការៈ​ក្តៅ​ខ្លួន ហើយ​គាត់​បាន​ប្រើ​ឲ្យ​កូនៗ​របស់​គាត់​កោស​ខ្យល់​ឲ្យ ដើ​ម្បី​មាន​សភាព​ជា​ដូច​ធម្មតា​វិញ។

ប៉ុន្តែ​ក្រោយ​ពី​កោស​ខ្យល់រួច អាការៈជំងឺរបស់លោកយាយមិនបានស្រាកស្រាន្ដ តែហាក់ដូចជាធ្វើឲ្យ​ស្ត្រី​ចំណាស់ កាន់តែមានសភាពធ្ងន់ធ្ងរជាងមុន រហូតលោកយាយ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត្រ ដើម្បីសង្គ្រោះជាបន្ទាន់។ លោកយាយបានផុតដង្ហើម នៅពេលទៅដល់មន្ទីរពេទ្យ [...]

អាកាស​ចរណ៍​​ស៊ីវិល​អន្តរជាតិ ត្រៀម​វិធានការ​បី ដើម្បី​ធានា​សុវត្ថិភាព​ការ​ហោះ​ហើរ

អាកាស​ចរណ៍​​ស៊ីវិល​អន្តរជាតិ ត្រៀម​វិធានការ​បី ដើម្បី​ធានា​សុវត្ថិភាព​ការ​ហោះ​ហើរ

បន្ទាប់​ពី​ការ​បាត់​ខ្លួន​ដ៏​អាថ៌កំបាំង នៃ​យន្ដហោះ MH370 របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ នៅ​លើ​លំហ​មហា​សមុទ្រ​ឥណ្ឌា​រក​មិន​ទាន់​ឃើញ​នោះ​មក អង្គការ​អាកាស​ចរណ៍​ស៊ីវិល​អន្តរជាតិ ដែល​ហៅ​កាត់​ថា OACI បាន​គ្រោង​ដាក់​ចេញ​ឲ្យ​អនុវត្ត​នូវ​ផែនការ​មួយ​ចំនួន ដើម្បី​បញ្ជៀស​នូវ​វិនាសកម្ម​ដដែល​នេះ កើត​មាន​នៅ​លើក​ក្រោយ​ទៀត។ គម្រោង​នេះ​នឹង​ដាក់​បង្ហាញ​ជូន​ទៅ​រដ្ឋ​ជា​សមាជិក​ទាំង​១៩១ នៅ​ក្នុង​សន្និសីទ​រួម​គ្នា​មួយ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​សប្ដាហ៍​នេះ នៅ​ទីក្រុង​ម៉ុងរ៉េអាល់ (Montréal) ប្រទេស​កាណាដា។

ប្រទេសជាសមាជិកទាំងនោះ មានរយៈពេល៣ខែ ដើម្បីផ្ដល់ជាយោបល់។ បន្ទាប់ពីនោះមក និងសម្រាប់បី​ខែ​ខាងមុខ គម្រោងចុងបញ្ចប់នឹងត្រូវដាក់ឲ្យបោះឆ្នោតសម្រេច ដើម្បីឈានទៅដល់ការអនុវត្ត​នៅចុងឆ្នាំ២០១៥​នេះ។ ប្រភពមួយដែលស្និតនឹងអង្គការនេះ បានថ្លែងបញ្ជាក់ប្រាប់ភ្នាក់ងារយក​ព័ត៌មាន [...]

​អគ្គិសនី​​កម្ពុជា​​ត​បណ្ដាញ​ដំបូង​ជូន​កម្មករ ដោយ​មាន​ការ​ស្វាគមន៍

​អគ្គិសនី​​កម្ពុជា​​ត​បណ្ដាញ​ដំបូង​ជូន​កម្មករ ដោយ​មាន​ការ​ស្វាគមន៍

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ឲ្យ​ដឹង​ថា គ្រាន់​តែ​រយៈ​ពេល​មួយ​ថ្ងៃ EDC បាន​ត​បណ្តាញ​ជូន​ដល់​ផ្ទះ​ជួល​ឲ្យ​កម្មករ កម្មការិនី​ស្នាក់​នៅ បាន​ជាង​៦០០​បន្ទប់។ ដំណើរ​ការ​ត​បណ្តាញ​នេះ នឹង​ចប់​ក្នុង​រយៈ​ពេល​តិច​ជាង​២ខែ ប្រសិន​បើ​ស្ថានភាព និង​ចង្វាក់​ការងារ​បាន​ប្រព្រឹត្តិ​ទៅ​រលូន ដូច​ជា​ថ្ងៃ​ចាប់​ផ្តើម​នោះ។

អ្នក​បច្ចេកទេស នៃ​ក្រុម​ការងារ​អគ្គិសនី​កម្ពុជា EDC ប្រើ​ពេល​មិន​ដល់​២៤​ម៉ោង​ផង បាន​ត​បណ្តាញ​អគ្គិសនី ចូល​ដល់​ផ្ទះ​ជួល​សម្រាប់​កម្មករ ព្រម​ទាំង​ភ្ជាប់​ចរន្ត​បាន​៦៥៩​បន្ទប់។ ស្រង់​សម្តី​ដោយ​វិទ្យុ​បារាំង​អន្តរជាតិ RFI លោក កែវ រតនៈ អគ្គ​នាយក​អគ្គិសនី​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​ទី​៣០ ខែ​មករា​នេះ​ថា៖ «ដំណើរ​ការ​ត​បណ្តាញ​អគ្គិសនី នៅ​ថ្ងៃ​ដំបូង​របស់ EDC ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង ដោយ​មាន​ការ​ជួយ​សម្រួល ពី​អាជ្ញាធរ​មូលដ្ឋាន និង​មាន​ការ​ចូល​រួម​ពី​ម្ចាស់​ផ្ទះ​ជួល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...