បើកបរបំពាន ពេលជួបគ្រោះថ្នាក់ កូនស្រីអាយុ១ឆ្នាំជាអ្នករងគ្រោះ
មិនគោរពច្បាប់ចរាចរណ៍ និងបើកបរទាំងបំពាន... នៅពេលដែលជួបគ្រោះថ្នាក់រួច បើទោះជាដឹងខ្លួន ស្គាល់កំហុស... តែវាហួសពេលហើយ។ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ឪពុកម្តាយជាមនុស្សធំ មិនជួបបញ្ហា តែកូនតូច នៅក្នុងដៃ បែរជាត្រូវរបួសក្បាលទៅវិញ។ ហេតុការណ៍នេះ បានកើឡើង កាលពីវេលម៉ោង ០៤ ល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ នៅពេលកំពុងភ្លៀង តាមបណ្តោយផ្លូវ ១៧៨ កែងផ្លូវលេខ ១៣ សង្កាត់មានជ័យ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងម៉ូតូស្លាកលេខ ១Q-១៦៣៧ ដែលបើកបរដោយបុរស ជាឪពុកក្មេងស្រីរងគ្រោះ បានបើកម៉ូតូបញ្ច្រាសទិស ពីកើតទៅលិចតាមបណ្តោយផ្លូវខាងលើ ស្រាប់តែដល់កន្លែងកើតហេតុ ម៉ូតូបានជល់ជាមួយឡាន ស្លាកលេខ ភ្នំពេញ២ ថ-៩៥០១ ម៉ាកសាំយ៉ុង របស់ក្រុមហ៊ុនឯកជនមួយ បណ្តាលឲ្យកូនស្រី ម្ចាស់ម៉ូតូរងគ្រោះ រងរបួសក្បាលធ្ងន់ធ្ងរ។
អ្នកបើករបម៉ូតូ ត្រូវបានគេស្គាល់ឈ្មោះ សារឿន ឆៃ អាយុ២០ ឆ្នាំ [...]