Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ក្មេង​ប្រុស​អាយុ​២ឆ្នាំ​ម្នាក់​លង់​ទឹក​ស្លាប់ ព្រោះ​ដេញ​ចាប់​ខ្លែង

ក្មេង​ប្រុស​អាយុ​២ឆ្នាំ​ម្នាក់​លង់​ទឹក​ស្លាប់ ព្រោះ​ដេញ​ចាប់​ខ្លែង

ហេតុការណ៍ដ៏សោកសង្រេងនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ​២០១៥ នៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្មេងប្រុសរងគ្រោះឈ្មោះ ណាត វណ្ណៈ អាយុ២ឆ្នាំ បានស្លាប់ នៅពេលកំពុងបង្ហោះខ្លែងលេង នៅក្រោយភូមិ រួចរត់ភ្លេចខ្លួន ជ្រុលជើងធ្លាក់ចូល ក្នុង​ស្រះទឺកនៅទីនោះ បណ្តាលឱ្យលង់ទឹកស្លាប់ភ្លាម មួយរំពេច។

ឪពុកក្មេងរងគ្រោះ លោក ថា ណាត អាយុ៣១ឆ្នាំ ដែលមានមុខរបរ ជាកម្មកសំណង់ និងម្តាយឈ្មោះ ថេង មេត្តា អាយុ២៦ឆ្នាំ ដែលជាកម្មកររោងចក្រ រស់នៅភូមិឃុំ កើតហេតុខាងខាងលើ មិនបាននៅកន្លែង​កើត​ហេតុ​ទេ ពេលកូនរបស់ខ្លូនមានគ្រោះថ្នាក់ ដោយអ្នកទាំងពីរ ទៅបំពេញការងារដូចរាល់ដង ហើយបានផ្ញើរ​កូន​ប្រុស ជាមួយយាយតានៅផ្ទះ។ ក្រោយពីធ្លាក់ចូល ក្នុងទឹកស្រះភ្លាម មានក្មេងៗពីនាក់ បានរត់ទៅប្រាប់អ្នក​ភូមិ​ថា មានក្មេងលង់ទឹកស្រះ។ ប៉ុន្តែបានហួសពេលទៅហើយ ព្រោះទម្រាំអ្នកភូមិ បាននាំគ្នាចុះទៅរាវរកនោះ [...]

នាង​ចាប់​ប្រុស​ស្នេហ៍​ដែល​សន្លប់ រួមរ័ក្ស​នៅ​កណ្ដាល​ចំណត​ឡាន

នាង​ចាប់​ប្រុស​ស្នេហ៍​ដែល​សន្លប់ រួមរ័ក្ស​នៅ​កណ្ដាល​ចំណត​ឡាន

ស្ត្រីអាយុ ៣៦ឆ្នាំ ដែលជាដៃគូរួមរ័ក្ស ទោះសន្លប់«មិនលែង»នេះ បានគិតនៅពេលនោះ ថាមិនមាននរណា ឃើញ​ពួកនាងឡើយ ហើយមានបំណងចង់ឡើង«ថានសួគ៌» ដើម្បីបញ្ជាក់ ពីក្ដីស្នេហ៍យ៉ាងពិសេស ជាមួយ​នឹង​បុរស ជាសង្សារបស់ខ្លួន។ ហេតុការណ៍បានកើតឡើង នៅក្នុងក្រុង ណ័រហ្វក់ (Norfolk) នៃរដ្ឋវៀជីនៀ កាល​ពី​ចុងសប្ដាហ៍មុន និងត្រូវបានទូរទស្សន៍អាមេរិក «News Channel 3» យកមកធ្វើសេចក្ដីរាយការណ៍ យ៉ាង​លំអិត។

ប៉ុន្តែហេតុការណ៍ មិនមែនជាការលាក់កំបាំងទេ។ នាង Kimberly M. Jackson ត្រូវបានគេឃើញ ថាកំពុង​ធ្វើ​«អីៗ»យ៉ាងស្វាហាប់ នៅកណ្ដាលចំណតរថយន្ដ នៃផ្សារទំនើប ជាមួយនឹងប្រុសស្នេហ៍របស់ខ្លួន លោក Earl Palmer ដែលក្នុងពេលនោះ បានសន្លប់មិនបានដឹងខ្លួនឡើយ។ នាង Kimberly បានពន្យល់​ទៅកាន់​អ្នក​សារព័ត៌មាន របស់ស្ថានីយ៍ទូរទស្សន៍ ធ្វើវាហីដូច្នេះថា៖ «ខ្ញុំមានចំណង់ នៅពេលនោះ ហើយក៏ចេញ​រឿង​អញ្ចឹង​មក»។

សោកស្ដាយណាស់! [...]

ដាក់​កូន​តូច​ចូល​ក្នុង​ម៉ាស៊ីន​បោក​គក់​ស្លាប់ ឪ​ម៉ែ​ជាប់​គុក​៣០-១២ឆ្នាំ

ដាក់​កូន​តូច​ចូល​ក្នុង​ម៉ាស៊ីន​បោក​គក់​ស្លាប់ ឪ​ម៉ែ​ជាប់​គុក​៣០-១២ឆ្នាំ

ជាប់ពន្ធនាគារ ៣០ឆ្នាំ ក្នុងនាមជាឧក្រិដ្ឋជន សម្រាប់ឪពុក និង១២ឆ្នាំ សម្រាប់ម្ដាយ ត្រូវបានសាលាដំបូង នៃ​តំបន់ «Seine-et-Marne» ជាយរដ្ឋធានីប៉ារីស ប្រកាសកាលពីថ្ងៃសុក្រ ប្រឆាំងជនជាប់ចោទ បុរសឈ្មោះ គ្រីស្តូហ្វ ឆំប៉ើណ័រ (Christophe Champenois) និងស្ត្រីឈ្មោះ ឆារឡែន កុត (Charlène Cotte)។ ឪពុក​ត្រូវ​បាន​តុលាការរកឃើញ ថាបានសម្លាប់កូនប្រុស អាយុ៣ឆ្នាំកន្លះរបស់ខ្លួន ដោយយកទៅដាក់ ក្នុង​ម៉ាស៊ីន​បោក​​គក់ (របស់គ្រួសារ) ខណៈស្ត្រីជាម្ដាយ ត្រូវបានតុលាការរកឃើញថា បាន«ផ្សំគំនិត» ក្នុងអំពើមនុស្សឃាត​នេះ។

រដ្ឋអាជ្ញាបារាំង បានទាមទារឲ្យតុលាការផ្តន្ទាទោស លោក គ្រីស្តូហ្វ ដាក់ពន្ធនាគារអស់មួយជីវិត ដែលជា​ទោសដ៏ខ្ពស់ សម្រាប់ឧក្រិដ្ឋជន និងបានស្នើរសុំឲ្យតុលាការ ផ្តន្ទាទោសអ្នកស្រី ឆារឡែន ដាក់ពន្ធនាគារ៥ឆ្នាំ ពីបទបង្កឲ្យមានអំពើ «ហិង្សា» (មិនមែនទោស«ផ្សំគំនិត»ទេ)។

នៅមុនការប្រកាសសាលក្រម ជនជាប់ចោទ [...]

ចោរ​៦នាក់​វាយ​ជន​រង​គ្រោះ​៣នាក់ ដើម្បី​ប្លន់​យក​ម៉ូតូ

ចោរ​៦នាក់​វាយ​ជន​រង​គ្រោះ​៣នាក់ ដើម្បី​ប្លន់​យក​ម៉ូតូ

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ២៣ និង ៣០នាទីយប់នៅ ជិត​ផ្សារ​រាត្រី ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណះពេល ដែលជនរងគ្រោះទាំងបី កំពុងជិះ ម៉ូតូ ធុន​សេ១២៥ មួយគ្រឿងពណ៍ខ្មៅ ស្លាកលេខ 1BE 3689 ភ្នំពេញ ដែលមានទិសដៅទៅកាន់ ក្រុងតាខ្មៅ។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ពួកគាត់ទាំងបី ដែលបានជិះម៉ូតូរួមគ្នាមួយគ្រឿងនេះ មានឈ្មោះ សូ ប៊ុនរិទ្ធ មានអាយុ ២៣ឆ្នាំ ស្នាក់នៅជិតវត្តកៀនឃ្លាំង ខណ្ឌជ្រោយចង្វា ឈ្មោះ ពុធ ពៅ ភេទប្រុស មានអាយុ ២៥ ឆ្នាំ និងឈ្មោះ ហេង តែគង់ មានអាយុ ១៧ ឆ្នាំ ស្នាក់នៅអាស័យដ្ឋានជាមួយគ្នា។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ធ្វើដំណើរចេញពីផ្ទះ មានគោលបំណងឆ្ពោះទៅកាន់ ក្រុងតាខ្មៅ។ តែនៅពេលកំពុងតែធ្វើដំណើរ មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខ ជនល្មើសចំនួន៦នាក់ បាន​ធាក់​ម៉ូតូរបស់ជនរងគ្រោះឲ្យដួល រួចបានវាយមកលើ​ពួកគាត់ទាំងបី មុននឹងជនល្មើស [...]

បុរស​តូច​ជាង​គេ​ក្នុង​លោក បាន​ស្លាប់​ហើយ

បុរស​តូច​ជាង​គេ​ក្នុង​លោក បាន​ស្លាប់​ហើយ

«មូលនិធិឯកត្តកម្មពិភពលោក (Guinness World Records) មានទុក្ខក្រៀមក្រំ យ៉ាងជ្រាលជ្រៅ ដែលបាន​ទទួល​ដំណឹង ពីមរណភាពរបស់លោក ចាន់ដ្រា ដង់ហ្គី ម្ចាស់ឯកត្តកម្មពិភពលោក ជាមនុស្សតូចជាងគេ ក្នុង​លោក» នេះជាអ្វីដែលគេអាចអានបាន នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយថ្ងៃទី០៧ ខែកញ្ញា របស់​ស្ថាប័នផ្ដល់រង្វាន់ឯកត្តកម្ម​មួយ​នេះ។ មូលនិធិបានបង្ហាញ នូវការចូលរួមមរណៈទុក្ខ ទៅកាន់គ្រួសារសព របស់​លោក ចាន់ដ្រា ផងដែរ។

លោក ចាន់ដ្រា បានធ្វើមរណភាពនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ នៅក្រុង ប៉ាហ្គោ ប៉ាហ្គោ (Pago Pago) ទឹកដី​អាមេរិក កណ្ដាលមហាសាគរប៉ាស៊ីភិក ក្នុងអាយុ៧៥ឆ្នាំ។ មានដើមកំណើត នៅថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ១៩៣៩ នៅក្រុងកាលីម៉ាទី (Kalimati) លោក ចាន់ដ្រា ត្រូវបានទទួលស្គាល់ដោយ មូលនិធិឯកត្តកម្មពិភពលោក នៅ​ខែ​កុម្ភៈ ឆ្នាំ២០១២ ថាជាមនុស្សដែលមាន មាឌតូចជាងគេ នៅក្នុងពិភពលោក។ លោកមានកំពស់ ៥៤,៦​សង់ទីម៉ែត្រ និងមានទម្ងន់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...